កម្មវិធីជិតបញ្ចប់ទើបអ្នកកាសែតនាំគ្នាសម្រុកមកសួរជុងហ្គុកដែលកំពុងអង្អែលក្បាលភរិយាថ្នមៗព្រោះតែនាងញាំឆ្អែតងងុយ នាយបម្រុងថានឹងចាកចេញទៅមុនប៉ុន្តែក៏ត្រូវស្ទះនឹងអ្នកកាសែតសម្រុកសួរនាំក្រោយបានឃើញរូបភាពនាយបណ្តើរថេយ៉ុងដំបូងមិនចាប់អារម្មណ៍ទាល់តែបានឮពីអ្នកក្នុងកម្មវិធីថានាយមានភរិយា។
"តើពិតទេថាលោកចនមានភរិយា?ចុះតើភរិយារបស់លោកនៅឯណា?ឬក៏ជាព្រះនាងសាន់យ៉ាដែលគេបានបញ្ចេញព័ត៌មានពីខាងសហរដ្ឋអាមេរិកមក?សូមលោកជួយបកស្រាយផង" អ្នកដែលគេងលក់គ្រាន់តែបានឮសណួរអ្នកកាសែតក៏ស្វាងភ្លាមៗសម្លឹងទៅពួកគេវិញជាមួយជុងហ្គុកដែលឈរមុខអ្នកកាសែត។
"ខ្ញុំពិតជាមានភរិយាពិតមែនតែមិនមែនជាព្រះនាងសាន់យ៉ាទេ កាលដែលមានរូបភាពបែបនោះខ្ញុំគ្រាន់តែទៅធ្វើការនិងជជែកពីរឿងខ្លះៗជាមួយព្រះនាងមិនបានមានទំនាក់ទំនងស្នេហាអ្វីនោះទេហើយភរិយារបស់ខ្ញុំគឺនៅក្បែរខ្លួនរបស់ខ្ញុំនេះហើយនាងគឺ ចន ថេយ៉ុងភរិយាស្របច្បាប់របស់ខ្ញុំ" ថេយ៉ុងសម្លឹងមុខនាយដែលមិននឹកស្មានថានាយនឹងបង្ហាញប្រាប់គ្រប់គ្នាក្នុងពិធីអោយបានដឹងបានឮនោះទេសំខាន់ព័ត៌មាននឹងល្បីមិនខាន។
ជុងហ្គុកមិនចង់បកស្រាយអ្វីច្រើនទើបបីថេយ៉ុងនៅមុខអ្នកកាសែតអោយថតរូបព្រោងព្រាតទុកសរសេរជាព័ត៌មានដឹងតែល្បីខ្លាំងហើយចាំមើលចុះ។
"ជុង...បង"
"បងចង់អោយគ្រប់គ្នាបានដឹងថាបងមានប្រពន្ធហើយមនុស្សស្រីដែលតែងតែនៅក្បែរបងរហូតជារូបអូនដូច្នេះតើបងខ្លាចនឹងប្រាប់គ្រប់គ្នាដើម្បីអី?ទោះជាបងមិនប្រាប់ដោយផ្ទាល់ក៏មានអ្នកលួចតាមថតពួកយើងដែរ......"
"អូនងងុយឆាប់គេងទៅសឺត"មកដល់ឡាននាយឡើងទៅអង្គុយដោយដាក់អោយថេយ៉ុងអង្គុយលើភ្លៅទាញនាងមកគេងកើយទ្រូងនាយដើម្បីបានគេងមុននឹងថើបសក់នាងថើរៗលួងលោម។
"បុត្រម្នាក់នេះកាន់តែផ្តេសផ្តាសហើយ"ម្ចាស់ក្សត្រី
បានឃើញព័ត៌មានហើយ គាត់នឹកខ្នាញ់នឹងកូនប្រុសពៅដែលខុសគេតាំងពីដើម មិនដឹងថាកាត់តាមអ្នកណាទេ។
"ផ្តេសផ្តាសឯណា បុត្រគេគ្រាន់តែជ្រើសរើសជាយាខ្លួនឯងមានអ្វីខុសទៅបងថាល្អសឹងអី"
"ទ្រង់កាន់ជើងបុត្រតែរហូត ទ្រង់មិនដែលយល់ដល់ទ្រូងខ្ញុំម្ចាស់ដែលជាមាតាទេ"
"តែបងឃើញថាម្ចាស់អូនទេដែលមិនយល់ពីបុត្រ"បើកុំតែទ្រង់បុត្រម្តេចនឹងរត់ទៅរស់នៅទឹកដីផ្សេងទៅ?
"ទ្រង់!!!បុត្រខូចក៏រួមចំណែកទ្រង់ដែរ!!ខានស្អែកខ្ញុំម្ចាស់បញ្ចូនសាន់យ៉ាអោយទៅទីនោះហើយ"
"បងប្រាប់ម្ចាស់អូនអោយច្បាស់!កុំគិតប៉ះពាល់បំបែកបំបាក់បុត្រអោយសោះ លើកនេះបងនឹងចេញមុខមិនខានបើសិនអូនហ៊ានតែធ្វើអោយបុត្ររបស់បងខឹងបងនឹងមិនកាន់ជើងម្ចាស់អូនទៀតនោះទេ"ទ្រង់មានបន្ទូលរួចក៏ចាកចេញទុកអោយម្ចាស់ក្សត្រីខ្ញាល់តែអង្គឯង ព្រោះព្រះអង្គមិនដែលខ្វល់លូកដៃគ្រាន់តែមានបន្ទូលពីរបីម៉ាត់តែលើកនេះទ្រង់ចេះព្រះភ័ក្រ្តការពារពេញទំហឹងធ្វើអោយទ្រង់កាន់តែខ្ញាល់លើសដើម។
រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24
Ep30:អូនសំខាន់ជាងអ្វីៗគ្រប់យ៉ាង
Start from the beginning
