Ep3 : ឯងមានគ្រួសារហើយ?

Comenzar desde el principio
                                        

  ព្រោះតែចិត្តឆ្ងល់ នាយមិនអាចរក្សាទុកក្នុងចិត្តបានឡើយ ដល់ផ្លូវរាងស្ងាត់បន្ដិចនាយក៏សួរ

" និយាយទៅតើ...មានឈ្មោះអ្វី? " ស៊ុងហូនសួរបែបនេះអ្នកខាងនោះក៏រាងសើចនឹងសម្ដីរបស់នាយ

"ខ្ញុំឈ្មោះនីគ! អាចហៅខ្ញុំថានីគទៅ! ណាមួយខ្ញុំប្រហែលជាអាយុតិចជាងលោកទេ! " នីកតបទៅកាន់ស៊ុងហូន

"ចង់មានន័យថាខ្ញុំចាស់មែនទេ? " ស៊ុងហូនសួរវិញ ទើបនីគប្រញាប់ប្រកែក

"អត់ទេ~~តែសម្ដីសម្ដៅលោកគឺចាស់ទុំជាងខ្ញុំ!ណាមួយខ្ញុំអាយុប្រហែលជា18-19នេះឯង! " នីគនិយាយបែបនេះស៊ុងហូនភ្ងាក់មិនស្ទើទេ

"អាយុ18-19ឆ្នាំប៉ុន្តែមានកូនអាយុជាង10ឬ? " ស៊ុងហូនសួរព្រោះវាពិតជាមិនគួរឲជឿពិតមែន

"ចាំដល់ផ្ទះលោកខ្ញុំនឹងប្រាប់លោកចុះ! " នីគនិយាយអញ្ចឹងស៊ុងហូនក៏ឈប់សួរមួយសន្ទុះ

"តែនីគហ៊ានប្រាប់រឿងផ្ទាល់ខ្លួនមកកាន់ខ្ញុំដែលទើបនឹងស្គាល់ឬ? " ស៊ុងហូនសួរ

" ខ្ញុំមានអារម្មណ៌ល្អ! គឺបែបថាមានអារម្មណ៍មួយដែលអាចបញ្ជាក់ថាលោកអាចទុកចិត្តបាន! គឺវា comfortable នឹងណា! " នីគតបបែបនេះស៊ុងហូនក៏នឹកអស់សំណើចបន្ដិច

" * គេពិតជាដូចអូនណាស់រីគី! គេឆាប់ជឿជាក់លើមនុស្សដែលទើបនឹងស្គាល់ដូចអូនចឹង!តើគេអាចជាអូនទេ? *" ស៊ុងហូនអង្គុយគិតតែម្នាក់ឯងរហូតដល់ពេលគេមកដល់ផ្ទះហើយក៏មិនដឹងខ្លួនទៀត

" លោកចាំខ្ញុំចាក់សោរឲណា! "នីគីទទួលសោរពីរាងក្រាស់ទៅបើកទ្វារផ្ទះ ព្រមទាំងជួយរុញរទេះនាយចូលក្នុងទៀតផង

"លោករស់នៅតែម្នាក់ឯងទេមែនទេ? " នីគីតាលចឡើងមិនឃើញមានអ្នកណាក៏សួរ

"អត់ទេ!ខ្ញុំរស់នៅជាមួយប្អូនប្រុស!តែពេលនេះគេទៅធ្វើការបាត់ហើយ! " ស៊ុងហូនតប នាយមិនចង់ប្រាប់ថាខ្លួនរស់នៅជាមួយកូនចៅឡើយ ព្រោះស្ដាប់ទៅដូចនាយជាពពួកបងធំ មានកូនចៅផៅសន្ដានយ៉ាងមិចមិនដឹងទេ

" អូហ៍! បើខ្ញុំនៅកំដរលោកតើបានដែលទេ? លោកប្រហែលជាពិបាកហើយដែលមិនអាចធ្វើចលនាស្រួលព្រមទាំងត្រូវនៅម្នាក់ឯងចាំប្អូនមកពីធ្វើការយប់ព្រលប់បែបនេះ! " នីគសួរទៅកាន់រាងក្រាស់តែកំពុងរលីងរលោងទឹកភ្នែក

"អៅ???លោកកើតអ្វី? ឈឺត្រង់ណាមែនទេ? " នីគីដើរមកជិតតែស៊ុងហូនក៏ក្រវីក្បាល

"ខ្ញុំមិនអីទេ! តែបើនីគចង់នៅកំដរខ្ញុំក៏បាន តែកូនរបស់នីគនោះ?? "

"កូនយូគី!ត្រូវទៅរៀនភាសាទៀត!បែបនេះទើបខ្ញុំនៅទំនេរពេលថ្ងៃ!ហើយណាមួយប៉ារបស់គេជាប់រវល់មិនបានមកញ៊ាំបាយថ្ងៃនោះទេ! "

"ហ្អឹម! តើខ្ញុំអាចសួរនីគមួយសំណួរបានទេ? " ស៊ុងហូនសួរ

"បានតើ! "

"តើនីគនឹងក្មេងម្នាក់នោះត្រូវជាអ្វីនឹងគ្នា?ខ្ញុំមិនជឿទេបើនីគប្រាប់ថាគេជាកូនរបស់នីគ! " ស៊ុងហូនសួរបែបនេះនីគក៏រាងស្រឡាំងកាំងបន្ដិចដែល

"គឺ..... "









   លាសិនហើយប្រេតមិត្តជាទីសម្អប់😘

មនុស្សពិការ S2 | hoonki ( ផ្អាក)Donde viven las historias. Descúbrelo ahora