Ep2 : អ្នកជិតខាង

Start from the beginning
                                        

"Yuki! Yuki!កូននៅទីណានឹង?? "សម្លេងមនុស្សប្រុសម្នាក់បង្ហើបពីមុខផ្ទះរបស់ស៊ុងហូន នោះប្រហែលជាប៉ារបស់អាល្អិតនឹងហើយ

   នាយអើតតាមបង្អួចមើលក៏ឃើញមនុស្សប្រុសមាឌល្អិតសស្ដើងស្អាត ដើរមកមុខផ្ទះនាយបក់ដៃហៅអាល្អិតនោះ

"រីគី???? " នាយមើលហើយក៏មានអារម្មណ៍ថាបុរសម្នាក់នោះជារីគីខ្លាំងណាស់ ទាំងមុខមាត់ កម្ពស់កម្ពុរ ព្រមទាំងកាយវិការ

"ទេមិនអាចជារីគីនោះទេ!រីគីទៅបានសុខហើយ!! អើយ!អាហ៊ូនអើយនឹកគេរហូតឃើញអ្នកដទៃជាគេមែនទេ?? " ស៊ុងហូនបែរមុខចេញពីបង្អួចទាំងដកដង្ហើមធំ នាយប្រហែលជាច្រលំភ្នែកមើលអ្នកដទៃឃើញជាប្រពន្ធខ្លួនហើយ

  #time skip

  ក្រោយពីញ៊ាំអាហារពេលព្រឹករួចរាល់ហើយស៊ុងហូនក៏រៀបចំរទេះរបស់ខ្លួនមុននឹងចាកចេញពីផ្ទះ ធ្វើដំណើរទៅតាមដងផ្លូវមើលទេសភាពនៃទីក្រុងថ្មី

   ទេសភាពដែលមានដើមផ្កាស្រស់ស្អាតដុះចម្រុះពណ៌តាមដងផ្លូវ ។ ស៊ុងហូនបង្វិលកង់រទេះខ្លួនបណ្ដើរស្រូបយកខ្យល់អាកាសបរិសុទ្ធបណ្ដើរ វាជាង2ខែហើយដែលនាយឃុំឃាំងខ្លួនឯងជាមួយអតីតកាលរហូតលែងដឹងថាពិភពខាងក្រៅមានរាងបែបណាទៅហើយ

   នាយតែងតែទៅអង្គុយមុខផ្នូរដែលតាងឲភរិយាខ្លួនអង្គុយយំញែកស្រណោះអនុស្សាដែលខ្លួនធ្លាប់ថ្នាក់ថ្នមភរិយាក្នុងដៃ ។

  រវល់តែគិតចុះគិតឡើង នាយមិនប្រយ័ត្នក៏ធ្វើឲកង់រទេះធ្លាក់ចូលកូនថ្លុកតូចមួយ ធ្វើឲជាប់កង់រើរមិនចេញ ស៊ុងហូនរាងខឹងបន្ដិចដែរ កំពុងតែស្រស់ស្រាយផងមកជួបឧបសគ្គអីឯណា!

  កំពុងតែរុញកង់រទេះចុះឡើងៗ ដៃសស្គុសក៏មកចាប់ដៃនាយ។

"មិនអីទេ!ចាំខ្ញុំជួយ! "សម្ដីដ៏ស្រទន់របស់អ្នកកម្លោះម្នាក់នោះធ្វើឲស៊ុងហូនគាំង វាពិតជាស្រដៀងណាស់

   នាយមិនបានប្រកែកអ្វីក៏យល់ព្រមឲបុរសម្នាក់នោះជួយខ្លួន ។

"រួចរាល់ហើយ! តើលោកធ្វើដំណើរទៅណាដែល? " នាយម្នាក់នោះដើរមកឈរទល់មុខស៊ុងហូនចំៗ

  វាពិតជាគេឬយ៉ាងណា?តើនេះជាអ្នកណាហេតុអ្វីក៏ដូចគ្នាម្លេះ???

"ចង្រៃយ៎!!!ឈប់គិតៗៗ នេះមិនមែនជារីគីទេ!ឈប់គិតអាហ៊ូន!!! " ស៊ុងហូនវាយក្បាលខ្លួនឯងខ្លាំងបិទភ្នែកមិនចង់មើលមុខមនុស្សដែលឈរចំពោះមុខខ្លួន

"លោក!លោក!តើលោកមិនអីទេមែនទេ?? "អ្នកកម្លោះនោះនៅតែព្យាយាមសួរប៉ុន្តែគ្មានពាក្យតបតពីស៊ុងហូនឡើយ

"ឈប់គិតឆ្កួតៗទៅគេមិនមែនជារីគីប្រពន្ធឯងទេ!! " ស៊ុងហូនវាយក្វាលខ្លួនឯងព្រោះតែខួរក្បាលនាយគឺនឹកដល់ប្រពន្ធសម្លាញ់ដែលស្លាប់ចាកចោលខ្លួននោះ

   ចំណែកអ្នកម្លោះឃើញស៊ុងហូនយកដៃវាយក្បាលខ្លួនឯងបែបនេះក៏យកដៃឃាត់!

" មិនអីទេមែនទេ?កុំវាយខ្លួនឯងបែបនេះអី! " អ្នកកម្លោះយកដៃខ្លួនទៅចាប់ដៃស៊ុងហូនជាបើមិនឲនាយវាយខ្លួនឯងទៀត

" លោកមិនអីទេឬ? ចង់ឲខ្ញុំជូនត្រឡប់ទៅផ្ទះវិញទេ?លោកមើលទៅមិនស្រួលខ្លួនឡើយ~ "

" ខ្ញុំមិនអីទេ!ចាកចេញពីខ្ញុំទៅ! " ស៊ុងហូនរុញដៃបុរសនោះចេញព្រោះមិនចង់គិត មិនចង់ឲខ្លួនគិតថានាយម្នាក់ជាភរិយារបស់ខ្លួននោះឡើយ វាមិនអាច

"ពូហ៊ូន~~~! "

មនុស្សពិការ S2 | hoonki ( ផ្អាក)Where stories live. Discover now