ក្រោយពីស៊ុងហូនចុះនាយក៏ចង់យកវាលីដោយខ្លួនឯងមិនចង់ប្រើចនឡើយ ប៉ុន្តែអ៊ំតៃកុងឡានក៏ឃាត់
"អេ!អ្នកកម្លោះចាំអ៊ំអ្នកលើកឲ!អ្នកកម្លោះមានរបួសជើងមិនទាន់សះបែបនេះចូលទៅក្នុងមុនទៅ!ចាំអ៊ំលើកវាលីទុកឲ! "អ៊ំនិយាយបែបនេះស៊ុងហូនក៏រាងរារេរចិត្តដែលប៉ុន្តែមិនអាចនិយាយអ្វីបានក្រៅពីយល់ព្រមជាមួយជំនួយរបស់គាត់
ស៊ុងហូនចង់បើកទ្វារចូលទៅក្នុងផ្ទះតែក៏ភ្លេចគិតថាខ្លួនកំពុងអង្គុយក្នុងរទេះ វិះតែនឹងធ្វើខ្លួនត្រូវដេកដួលស៊ីដីទៅហើយ។
ក្រោយពីចនរៀបដាក់អីវ៉ាន់ហើយទើបដើរមកបើកទ្ាវរឲស៊ុងហូនចូល។ ផ្ទះមួយនេះមានការរៀបចំយ៉ាងប្រណិត ទោះវាតូចមិនធំក្សឹមក្សៃប៉ុន្តែឧបករណ៍ដែលហ៊ឺសឹងរៀបចំឲនាយគឺសុទ្ធតែទំនើបៗអមជាមួយនឹងរបស់តាំងប្រណិត បុរាណជាច្រើនទៀត!
"ចៅហ្វាយអង្គុយនៅទីនេះហើយខ្ញុំយកវាលីទៅទុកនៅបន្ទប់ចៅហ្វាយ! " ចននិយាយភ្លេចខ្លួន ធ្វើឲស៊ុងហូនសម្លក់នាយតែម្ដង
"ប្រាប់ប៉ុន្មានដងថាមិនឲហៅចៅហ្វាយ!??ត្រូវហៅយើងថាស៊ុងហូន! ឬបងប្រុស! ឯងនេះចំមែនហើយ! " ស៊ុងហូនស្ដីបន្ទោសឲចនបន្តិចទើបបង្វិលរទេះខ្លួនមើលជុំវិញផ្ទះទាំងមូល
ផ្ទះនេះស្អាតណាស់!ទោះអង្គុយសរសើរ3-4ថ្ងៃក៏មិនឈប់ដែល។ អ្វីគ្រប់យ៉ាងសុទ្ធតែរៀបចំយ៉ាងពិសេសសម្រាប់គេ ។ នៅក្រោយផ្ទះមានច្បារដំណាំតូចមួយ ព្រមទាំងមានសួនផ្កាbaby breathe ទៀតផង។ នាយអង្គុយស្រូបយកខ្យល់អាកាសនៅក្រោយផ្ទះមួយសន្ទុះទើបដាច់ចិត្តត្រឡប់ចូលក្នុងវិញ។
គ្រាន់តែនាយចូលមកដល់ក្នុងក៏ឃើញចនកំពុងមមារញឹករៀបចំអីវ៉ាន់ មើលទៅចនប្រហែលជាហត់ហើយ!នាយចង់ជួយដែលតែធ្វើម្ដេចបើខ្លួនពេលនេះដើរមិនរួចផង បានត្រឹមអង្គុយក្នុងរទេះបង្វិលចុះបង្វិលឡើងប៉ុណ្នឹង។
"បងប្រុសហា៎!ចង់ញ៊ាំអីពេលនេះទេ?បើចង់ខ្ញុំនឹងទៅទិញឲ!ព្រោះ ប្រហែលជារៀបចំចម្អិនមិនទាន់ទេ! " ចនក្រោយក្រលែកឃើញស៊ុងហូនត្រឡប់មកវិញក៏សួរ
"អត់ទេ! បើឯងឃ្លានក៏ទៅទិញឲហើយមកចាំរៀបចំក្រោយ! អូហ៍!ឮថាឯងចង់ដាក់ពាក្យធ្វើការហេស៎? "ស៊ុងហូនសួរ
"រឿងដាក់ពាក្យធ្វើការបងប្រុសកុំខ្វល់អី!ព្រះអង្គម្ចាស់ហ៊ឺសឹងរៀបចំខ្ញុំរួចរាល់ហើយ!សំខាន់ដំណែងធំទៀតផង~~ " ឮចនតបមកសំណួរខ្លួនបែបនេះស៊ុងហូនក៏សើច
"អើ~ លេងស៊ីខ្សែរបែបនឹងក៏មិនស្រួលដែល! យើងរកទៅបន្ទប់យើងហើយ!បើឯងទិញអីមកក៏ប្រាប់យើងផង យើងនឹងចេញមកញ៊ាំ! "
"បាទ!លោកម្ចាស់អញ្ជើញតាមសម្រួល! " ចននិយាយបែបនេះស៊ុងហូនក៏សើច
គិតទៅមានតែកូនចៅម្នាក់នឹងហើយដែលស្មោះស្ម័គ្រនឹងនាយ។ តាមមើលថែនាយគ្រប់ច្រកល្ហក គ្រប់ស្ថានការ។
រឿងនេះបែបស្វិតៗល្ហេមល្ហាមចឹងហា៎~~
YOU ARE READING
មនុស្សពិការ S2 | hoonki ( ផ្អាក)
Romanceរស់ជាមនុស្សពិការមិនអាចដើរបាន លំបាកលំបិន រស់នៅជាមួយវិបតិ្តដែលតែងអន្ទូងលងបន្ទាចមិនឈប់ឈរ រហូតដល់គេបានជួបមនុស្សម្នាក់ដែលអាចសង្គ្រោះជីវិតដុនដាបរបស់គេមកជាប្រសើរឡើង រស់នៅជាមួយក្ដៅសង្ឃឹមសារជាថ្មី ។
Ep1 : មកដល់ទឹកដីថ្មី
Start from the beginning
