ស្អែកឡើង....
ព្រឹកនេះថានៅលួងប្រពន្ធតែមានការងារត្រូវធ្វើពីព្រលឹមទើបបានត្រឹមថើបទុកអោយនាងគេង នាយក៏ចេញទៅធ្វើការងារ។
"ហេតុអីក៏មានរឿងបែបនេះ?"ជុងហ្គុក
"បងក៏មិនដឹងដែរ!បងមកនេះចង់អោយឯងជួយរកមុខអ្នកធ្វើអោយបងហើយបញ្ចូនគេអោយបងចាត់ការ"យ៉ុនហ្គី
"បងទុកចិត្តចុះ"
"បងសុំឃ្លាំងឯងដាក់ទំនិញសិនចាំពីរថ្ងៃទៀតបងអោយកូនចៅមកដឹកចេញទៅ"
"បានមិនអីទេដាក់ឃ្លាំងខ្ញុំសិនទៅ"
"អរគុណឯងហើយបងក៏ដល់ពេលទៅវិញដែរលាហើយ"
"បាទ"
"ជីស៊ីនទៅចាត់ចែងមើលដាក់របស់យើងម្ខាងទុកម្ខាងដាក់ទំនិញរបស់យ៉ុនហ្គីហ្យុង"
"បាទចៅហ្វាយ"អ្នកទាំងពីរបានចាកចេញទៅព្រមគ្នា
ដោយជុងហ្គុកទៅក្រុមហ៊ុន ជីស៊ីនទៅឃ្លាំងរៀបទំនិញ
ទុកមុនៗនឹងទំនិញរបស់យ៉ុនហ្គីបញ្ចូនមកដល់។
ក្រុមហ៊ុន
"ជុងហ្គុក"គ្រាន់តែនាយមកដល់ក្រុមហ៊ុនមិនទាន់ទេ
ឃើញអ្នកដែលធ្វើអោយប្រពន្ធនាយខឹងភ្លាម!ល្អណាស់ថ្ងៃនឹងជម្នះបញ្ជីម្តង មិនដឹងថាទៅនិយាយស្អីខ្លះទេបានជាប្រពន្ធនាយខឹងចង់គេងបន្ទប់ផ្សេង។
"ជួយលែងដៃខ្ញុំផងប្រយ័ត្នខ្ញុំអោយសន្តិសុខមកនាំនាងចេញ"លីណាឮហើយក៏ពេបមាត់លែងដៃនាយយ៉ាងលឿន នាងគ្រាន់តែមកចង់ផ្សះផ្សារជាមួយនាយវិញ នាងខំស្កាត់មកចាំនៅក្រុមហ៊ុនយ៉ាងយូរព្រោះទៅផ្ទះមិនជួបតែពេលបានជួបនាយក៏ធ្វើមុខស្មើបេះដៃនាងចេញ។
"ជុងហ្គុកអូនចង់និយាយជាមួយបង"
"ខ្ញុំមិនទំនេរទេអ្នកនាងលេខាជួយចាត់ចែងផង"
"ចា-ចា៎ស?អរ ចា៎ៗ"ថាមិច?នាយអោយនាងចាត់ការស្រីនាយ?មិនភ្ញាក់ផ្អើលទើបចម្លែកព្រោះរាល់ដងនាយមិនដែលអោយបុគ្គលិកពាក់ព័ន្ធផងមិចក៏លើកនេះអោយនាងចាត់ចែង?តែថាល្អម្យ៉ាងតើបានចាត់ការស្រីនាយផង បើនាយអោយចាត់ការទាំងអស់កាន់តែល្អនោះនឹងអស់មាជ្រែកសម្រាប់នាងនិងលោកប្រធាន។
ជុងហ្គុកឡើងមកដល់បន្ទប់ធ្វើការដើរទៅអង្គុយតុធ្វើការ ដកដង្ហើមបន្តិចទើបបើកកុំព្យូរទ័មកអ្វីដែលនាយឃើញមុនគេនោះគឺសារតាមអ៊ីម៉ែលដែលខាងរាជវាំងផ្ញើរមក គ្រាន់តែឃើញនាយដឹងបាត់ទៅហើយថាទ្រង់ចង់អោយនាយទៅលេង។
"???"នាយខំចូលឆែកមើលសារដែលព្រះមាតាជាអ្នកផ្ញើរមកសំខាន់ទ្រង់ដាក់ហ្វាល់រូបអាលីសាន់យ៉ាពាក់
ឈុតស៊ិចស៊ីថែមទៀតហើយទ្រង់កំពុងតែធ្វើអ្វីនឹង?
"កាន់តែមែនទែនហើយ"ជុងហ្គុកញីក្បាលតិចៗមិនមែនត្រេកត្រអាលនិងរូបតែគាំងនឹងមាតាដែលព្យាយាមចាប់គូរអោយនាយតាំងពីក្មេងតែនាយមិនព្រមថែមទាំងធ្វើអោយកូនស្រីគេមានសង្ឃឹមមិនយកប្តីដល់អាយុ30ឆ្នាំទៀត។
"បើទ្រង់នៅតែធ្វើបែបនេះទៀតបុត្រនឹងរស់នៅកូរ៉េអស់មួយជីវិតមិនត្រឡប់ទៅហើយក៏មិនទៅលេងទ្រង់ដែរ"ជុងហ្គុកចុចផ្ញើរទៅវិញរួចក៏យកការងារមកធ្វើយ៉ាងស្ងៀមស្ងាត់ដូចរាល់ដង។
ថ្ងៃត្រង់ដោយសាររវល់ខ្លាំងទើបនាយមិនបានទៅផ្ទះ
ទៅញាំអាហារកំដរប្រពន្ធឆ្នាសនោះទេប៉ុន្តែក៏ផ្ញើរសារព្រមជាមួយរូបប្រាប់ផងដែរកុំអោយនាងខឹងតែនាងមិនចង់មើលហើយខលមិនចូលទៀត។
"ខឹងម្តងៗចង់ខ្លាច"នាយខលទៅចង់20ដងហើយនាងនៅតែមិនទទួល សារទៅក៏មិនតប មានតែអង្គុយរអ៊ូ
សម្លឹងកញ្ចក់ទូរស័ព្ទដែលមានរូបរបស់នាងពេលនាយថតនៅសួនផ្កា។
"ហាឡូម៉ែដោះថេយ៉ុងកំពុងធ្វើអី?នាងញាំបាយហើយឬនៅ?"ចុងក្រោយមានតែខលសួរម៉ែដោះ។
《អ្នកនាងកំពុងញាំអាហារលោកម្ចាស់》
"ប្រាប់នាងផងថាខ្ញុំមិនបានទៅផ្ទះទេទាល់តែយប់ទើបទៅ"
《ចា៎លោកម្ចាស់》
"យើងមិនហ៊ានស្រម៉ៃទេពេលកូនប្រសារជួបជាមួយម្តាយក្មេកនោះ"និយាយទូរស័ព្ទចប់នាយស្រាប់តែគិតដល់ពេលថេយ៉ុងជួបជាមួយមាតានាយតើនឹងមានរឿងអ្វីកើតឡើងបើម្នាក់ៗសុទ្ធតែខ្លា នាយនិងបិតាច្បាស់ជាក្លាយជាកូនឆ្មាមិនខានទេ។
យប់.....
ជុងហ្គុកមកជាមួយបាច់ផ្កាដើម្បីមកលួងប្រពន្ធតែថាប្រពន្ធមិនទាំងមើលមុខផងខឹងណាក៏ខឹង។
"សឺត!ធូលីបសម្រាប់អូន កុំខឹងបងយូរពេកអីបងមិនពូកែលួងដូចក្មេងៗទេ"នាយសារភាព នាយមិនងាយលួងអ្នកណាទេទោះជាលីណាក៏ដោយព្រោះតែពួកគេសុទ្ធតែស្រួលលួងមិនមែនដូចថេយ៉ុងដែលខឹងគឺខឹងមិននិយាយគឺមិននិយាយចិត្តសឿងសាហាវណាស់។
"អោយបងធ្វើអ្វីក៏បានអោយតែអូនព្រមលើកលែងទោសអោយបង"
"អ៊ីចឹងលុតជង្គង់លើកដៃទាំងសងខាងកាន់ត្រចៀកសុំទោសមក"គេចង់សាកវិធីតាមមិត្តថាតើនាយព្រមធ្វើមែនឬអត់?ចំពោះមនុស្សដែលខ្លួនស្រលាញ់គេមិនខ្លាចក្នុងការធ្វើអ្វីតាមនាងសុំឬក៏បញ្ជាទេ។
"បងសុំទោស"ជុងហ្គុកធ្វើពិតមែនទោះធ្វើការហត់មកវិញឆ្លៀតចូលទិញផ្កាមកសុំទោសប្រពន្ធសូម្បីអោយលុតជង្គង់កាន់ត្រចៀកសុំទោសក៏នាយហ៊ានឯអ្នកបម្រើនិងកូនចៅទាំងអស់ពិតជាភ្ញាក់ផ្អើលនិងទង្វើរបស់ចៅហ្វាយដែរឯម៉ែដោះញញឹមថតរូបទុកព្រោះព្រឹត្តការណ៍បែបនេះមិនងាយកើតឡើងទេ។ ឯថេយ៉ុងវិញក៏
មិននឹកស្មានដែរគ្រាន់តែចង់សាកចិត្តតែនាយធ្វើមែនទើបប្រញាប់ទៅលើកនាយអោយឈរវិញព្រោះអ្នកបម្រើមើលគ្រប់គ្នា គេគិតថាមិនសមទោះមាននាមជាប្តីប្រពន្ធតែនាយអាយុបងនាងច្រើនណាស់បាបស្លាប់ហើយ។
"ឈប់ខឹងបងឬនៅ?"ទើបតែសុំទោសសោះដៃអោយរវាមមកអោបចង្កេះអង្អែលធ្វើមុខគួរអោយចង់ទះ។
"ដកដៃចេញសិន!"នាងឡើងថ្ពាល់ក្រហមទើបវាយដៃនាយអោយដកចេញតែនាយមិនដក។
"អ្ហាយ!!!"ជុងហ្គុកលើកបីនាងដើរសំដៅទៅបន្ទប់ខាងលើអោយកូនចៅនាំគ្នាហ៊ោពេលចៅហ្វាយត្រូវគ្នាវិញ។
ពេលកូនប្រសារប៉ះម៉ាក់ក្មេកផ្ទុះវាំងxd🤣
រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24
Ep22: ផ្គើនទៀតហើយ?
Start from the beginning
