បន្ទាប់ពីញាំរួចរាល់អ្នកទាំងពីរក៏ត្រឡប់ទៅក្រុមហ៊ុនវិញ។ជុងហ្គុកនៅតែបីថ្នមនាងមិនថានៅក្រៅឬក្នុងឡាននាយថ្នមនាងជាងកូនង៉ាទៅទៀត។
"របួសនៅឈឺទៀតឬអត់?"
"នៅតិចៗលោកល្មមអោយខ្ញុំដើរខ្លួនឯងហើយ"មួយថ្ងៃនេះនាយបីនាងមិនដាក់ចុះសោះឡើងមនុស្សគ្រប់គ្នាចោលភ្នែកមករកតែនាងតែម្នាក់។
"ចាំជាស្រួលបួលចាំដើរនៅមិនទាន់កាត់ថ្នេរទេកុំរពិស"
"ខ្ញុំមិនមែនក្មេងទេ"
"ធំហើយឬ?តែយើងមិនឃើញធំត្រង់ណាទេធំតែខាងមុខ"
"លោកឯង!!មនុស្សរោគចិត្ត!!"
"ថាចិត្តយើងគ្មានរោគទេ"
"កុំមកប៉ះ!!"
"យើងនិយាយការពិតក៏ខឹងដែរ"
"ហ្ហឹស!!!មិនចេះខ្មាសគេ!"
"ខ្មាសអ្នកណា?ជីស៊ីន?វារោគចិត្តជាងយើងទៅទៀត"
"ខ្ញុំមិនដឹងទេ!!"ហេតុអីរាលដាលដល់នាយដែរ?ដល់កហើយចៅហ្វាយរោគចិត្តតែខ្លួនឯងមកចោទដាក់កូនចៅកំពូលស្មោះមហាសុភាពវាមិនសម!
"រោគចិត្តតែខ្លួនឯងចោទគេ"
"អ្នកនាងនិយាយត្រូវ"គ្រាន់តែនាយនិយាយស្របថេយ៉ុងកែវភ្នែកពិឃាតក៏ត្របាញ់មករកទើបជីស៊ីនខ្ចិបមាត់លែងហ៊ាននិយាយគិតតែបើកឡានមួយមុខព្រោះខ្លាចចៅហ្វាយធាក់ថ្លោះចង្កេះ។
ជុងហ្គុកបានត្រឡប់មកក្រុមហ៊ុនវិញហើយល្ងាចក៏នាំថេយ៉ុងទៅកាត់ថ្នេរព្រោះនាងចង់កាត់អោយហើយឆាប់បានជានិងបានដើរដោយខ្លួនឯងកុំអោយនាយមកបី។
ត្រឡប់មកពីពេទ្យក៏មកភូមិគ្រឹះវិញដោយជុងហ្គុកបីថេយ៉ុងព្រោះនាងគេងលក់យំឡើងឆ្អែតព្រោះឈឺពេលលាងរបួស។
ស្អែកឡើង.....
ថេយ៉ុងក្រោកឡើងទាដាំផ្កាចម្លែកខុសរាល់ដងហើយជុងហ្គុកក៏មិនបានយកនាងទៅជាមួយដែរព្រោះមិនបានទៅក្រុមហ៊ុននាយត្រូវទៅឃ្លាំងពេញមួយថ្ងៃប្រហែលមិនបានមកញាំអាហារថ្ងៃត្រង់កំដរថេយ៉ុងនោះទេ។
"អ្នកនាងចូលចិត្តផ្កាធូលីបមែនទេ?"
"ចា៎ស"
"ធូលីបដាំរដូវនេះមិនសូវជាល្អទេទាល់តែអ្នកនាងថែវាអោយដិតដល់"
"ខ្ញុំស្រាប់តែចង់ដាំវាទាំងដែលរាល់ដងខ្ញុំទិញស្រាប់ៗដាក់បន្ទប់"
"ពេលរដូវរងាមកដល់ចាំខ្ញុំបបួលអ្នកនាងដាំ"
"ចាស៎តែទិញមកហើយដាំតែម្តងទៅ"
"ចាំពួកខ្ញុំជួយដាំអ្នកនាង"អ្នកបម្រើនាំគ្នាចេញពីក្នុងផ្ទះមកជួយដាំព្រោះថេយ៉ុងនាងទិញមកច្រើនគួរសម។
"មនុស្សស្រីម្នាក់នឹងមែនទេដែលចន ជុងហ្គុកបីកាលពីម្សិលមិញ?"
"បាទចៅហ្វាយ"
"ហ្ហឹស!ឯងចង់លេងជាមួយយើងមែនទេ?ចាំមើលយើងយកស្រីម្នាក់នេះពីឯងអោយបាន"ម៉ូហ្វីនញញឹមទាំងមើលរូបភាពដែលជុងហ្គុកបីថេយ៉ុងនិងមានរូបថេយ៉ុងដែលស្រស់ស្អាតក្នុងigរបស់នាងទាំងញញឹមចុងមាត់សម្លឹងមើលរូបមនុស្សស្រីមុខដូចតុក្កតាក្នុងគំនូរជីវចល។
ឃ្លាំង
ក្នុងបន្ទប់ក្រោមដីដែលមានតែពន្លឺអំពូលភ្លឺគ្រប់ជ្រុងនៃបន្ទប់ធ្វើការមួយមានមនុស្សអង្គុយច្រត់កែងដៃនឹងកៅអីប្រើដៃដាក់លើចិញ្ចើមដូចកំពុងសញ្ជឹងគិតពីអ្វីម្យ៉ាង។
"កូនចៅរាយការណ៍មកថាអាម៉ូហ្វីនមានសកម្មភាពហើយបន្ទាប់ពីបដិសេដមិនព្រមដោះដូរជាមួយយើងចៅហ្វាយ"ជីស៊ីនចូលមកព្រមជាមួយដំណឹង
"វាមានផែនការស្អី!"
"កូនចៅបានផ្ញើរវីឌីអូនេះមកចៅហ្វាយ"ជីស៊ីនហុចអោយជុងហ្គុកព្រោះនាយមិនបានមើល គ្រាន់តែបានភ្លាមក៏យកមកអោយនាយភ្លាម។ជុងហ្គុកយកទៅមើល
វិនាទីបន្ទាប់ដៃរបស់នាយប្រែជាក្តាប់ ទឹកមុខប្រែជាស្មើ កែវភ្នែកបញ្ចេញកម្តៅឡើងក្រហមតិចៗបន្ទាប់ពីមើលនិងស្តាប់ឮឯជីស៊ីនទទួលចំហាយការងារមកដល់ហើយវាក៏គ្មានអ្វីក្រៅពីចាត់ការទេ។
"ចង់បានរបស់យើងឯងនឹងស្គាល់ថាឋាននរកមានរូបភាពបែបណា"
រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24
Ep12:ខ្មាសអ្នកណា?
Start from the beginning
