រសៀល......
ថេយ៉ុងបានភ្ញាក់តែមិនបានឃើញនរណានៅក្នុងទេទើបយកទូរស័ព្ទមកមើលម៉ោង នេះម៉ោង12ហើយមែនទេ?នាងគេងលក់យូរដល់ហើយតែថាបាត់ប្រុសចាស់ល្មោភកាមនោះទៅណាបាត់ហើយ?
"ក្រោកធ្វើអី?!"ថេយ៉ុងក្រោកចង់ទៅលុបមុខអោយស្រឡះតែពេលក្រោកឈានបានមួយជំហ៊ានទ្វារក៏បើក
បង្ហាញវត្តមានជុងហ្គុកចូលមករកគេទាំងបារម្ភ។
"ខ្ញុំចង់លុបមុខ"រួចមកទប់គេធ្វើអី?គេមានពិការឯណា?គេដើររួចតើ មកពីនាយទេដែលមិនអោយគេដើរគិតតែពីរបីរហូត។
"អេ៎!!មិនបាច់បីទេខ្ញុំដើរបានតើ!"
"មិនអោយដើរច្រើនទេវាអាចនឹងក្លាយរបួសមានការបង្ករោគឈឺទៀតមិនខាន"នាយមើលកាំមេរ៉ាហើយឃើញថានាងដើរមើលនេះមើលនោះមកវិញបែរជាគេងលក់ទើបនាយមិននិយាយតែមិនអាចដើរច្រើនពេកទេ។យ៉ាងណាក៏ជំទាស់មិនបាន ជុងហ្គុកបីនាងទៅបន្ទប់ទឹករបស់នាយដែលរចនាមកស្អាតឃើញហើយគួរអោយចង់ចូលមានអនាម័យឡើងក្រអូប គេសង្កេតឃើញថានាយជាមនុស្សចូលចិត្តស្អាត ក្រអូបស្រាលមិនរញ៉េរញ៉ៃ ការរៀបចំសាមញ្ញាៗតែសង្ហារ។
"ឃ្លានឬនៅ?"បន្ទាប់ពីលុបមុខរួចនាយបីនាងចេញមកក្រៅវិញទើបសួរ។
"អឺម"
"ឆ្លើយអោយស្រួល"
"ឃ្លានហើយ"ថេយ៉ុងខាំមាត់ឆ្លើយ
"ចង់ញាំអី?"
"គ្រឿងសមុទ្រ"នាងខានញាំយូរហើយសុខៗស្រាប់តែឃ្លានឯអ្នកបានឮក៏បីនាងចេញទៅខាងក្រៅដើម្បីនាំនាងទៅញាំអាហារដែលនាងចង់ញាំ។
ហាងអាហារ...
មកដល់ហាងអាហារដែលថ្មីសម្រាប់ថេយ៉ុងតែវាដដែលសម្រាប់ជុងហ្គុកព្រោះតែនាយធ្លាប់មកញាំអាហារជុំគ្នាជាមួយអ្នកជំនួញឃើញថាទីនេះអាហារឆ្ងាញ់ទើបនាំនាងមក។
"អាហារដែលកម្មង់មិនយកហិល ប្រើខ្លាញ់តិចហើយហាមដាក់ខ្ទឹមមិនថាប្រភេទណាក៏ដោយតែអាចប្រើម្សៅខ្ទឹមជំនួសតិចៗបាន"ថេយ៉ុងនិងជុងហ្គុកបានកម្មង់រួច
ជុងហ្គុកក៏មិនភ្លេចប្រាប់ទៅបុគ្គលិកអោយបានដឹងថាអ្នកក្បែរខ្លូននាយប្រតិកម្មអ្វីចំណែកឯថេយ៉ុងគ្រាន់តែបានឮនាងពិតជាភ្ញាក់ផ្អើលព្រោះនាងមិនធ្លាប់ប្រាប់នាយទេថាគេប្រតិកម្មអ្វី?
"ហេតុអីលោកដឹងថាខ្ញុំប្រតិកម្មខ្ទឹមនិងមិនចេះញាំហិល?"
"ណាមជូនហ្យុងប្រាប់"នាយមិនបានលាក់ហើយអ្វីដែលម៉ាក់ប៉ាថេយ៉ុងបានប្រាប់នាយចាំហើយនិងដឹងពីនាងទាំងអស់អត់តែនាងទេដែលមិនដឹងហើយស្អប់នាយទៀត។ថេយ៉ុងងក់ក្បាលតិចៗតែក៏សប្បាយចិត្តដែលនាយយកចិត្តទុកដាក់លើចំណុចទាំងនេះសំខាន់នាយថាប៉ានាងជាអ្នកប្រាប់នាងកាន់តែសប្បាយចិត្តព្រោះពួកគាត់នៅតែគិតពីនាង។ម្ហូបមកដល់ពួកគេក៏ចាប់ផ្តើមញាំ ជុងហ្គុកមិនសូវបានញាំទេព្រោះរវល់បកបង្កងអោយក្មេងខ្លះញាំ។ឃើញមាឌតូចបែបនឹងទេតែញាំច្រើនគួរសម សំណាងហើយដែលនាយកក់បន្ទប់VIPសម្រាប់ញាំតែពីរនាក់កុំអីខ្មាសគេ មើលញាំចុះប្រលាក់មាត់ក៏មិនដឹងដែរ។
"លោកមិនញាំទេ?"
"នាងញាំទៅ"នាងញាំរហូតទាល់តែអស់ហើយក៏មិនភ្លេចរុញអោយអ្នកអង្គុយក្បែបែរញាំដែរព្រោះនាយគិតតែបកបង្កងអោយមិនញាំខ្លួនឯងផង។
"ខ្ញុំកម្មង់ទឹកក្រឡុកស្ត្របឺរីចុះលោកផឹកអី?"
"ស្រាក្រហម"
"ផឹកស្រាពេលថ្ងៃ?លោកទៅធ្វើការវិញនោះអី?"
"មួយកែវប៉ុណ្ណោះ"
"មិនបានទេផឹកទឹកក្រូចវិញទៅ"បើមិនអោយផឹកផងសួរធ្វើអីមិនកម្មង់អោយតែម្តងទៅយ៉ាប់មែនមនុស្សស្រី។
"ខ្ញុំយកការ៉េមរស់ជាតិវ៉ាន់នីឡាមួយទៀត"កម្មង់រួចក៏ហុចមីនុយអោយបុគ្គលិកវិញរួចក៏អង្គុយចាំទាំងញញឹមព្រោះបានញាំរបស់ដែលខ្លួនចូលចិត្តឯជុងហ្គុកអង្គុយនឹងតុលើកដៃអង្អែលក្បាលនាងថ្នមៗទើបទាញតុនាងអោយកៀក។ចំណែកថេយ៉ុងបុកពោះពេលនាយសម្លឹងមកនាងចម្លែកៗឯដៃនៅអង្អែលសក់នាងថ្នមៗ មានអារម្មណ៍ថាព្រឺរោមណាស់។
"អិ-អ្ហឹម?"ប្រុងសួរថានាយកើតអីនាយស្រាប់តែនាយចាប់កញ្ចឹងកនាងមកថើបដោយមិនបានដឹងមុនទើបភាំងអោយនាយថើបច្បិចថ្នមៗខុសពីរាល់ដង។
"ចាត់ទុកថារសជាតិស្រាក្រហមរបស់យើង"គេចាត់ទុកបបូរមាត់នាងជារសជាតិស្រាក្រហមឬ?ហេតុអីនាងយល់ថាអៀន?ឆ្គួតបំផុតហើយ!!
រ៉ាជេក៍♡
ESTÁS LEYENDO
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24
Ep11: ស្រាក្រហម
Comenzar desde el principio
