Part 16

328 17 1
                                    

ក្រោយពេលថ្ងៃកេីតហេតុរំលងទៅជាងមួយអាទិត្យក្រោយមក នៅក្នុងថ្នាក់Winterក៏មាននៅសិស្សចូលថ្មីម្នាក់ ហេីយម្នាក់នោះគ្មាននរណាក្រៅពីក្មេងតូចដ៏សែនមុខក្រាស់Karinaនោះទេ គេមកទាំងក្បាលនៅរុំបង់បិទរបួសនៅឡេីយ

"សួរស្ដី...ខ្ញុំគឺKarinaជាសិស្សចូលថ្មី មានអ្វីជួយនែនាំផង!" មាត់គេនិយាយ តែភ្នែកសម្លឹងមេីលWinterមិនដាក់ ព្រោះតែគេសប្បាយចិត្តពេលបានជួបនាងម្ដងទៀត

"Karinaប្អូនទៅអង្គុយក្បែរWinterទៅ...នៅតុក្បែរបង្អួចមួយនោះ!" អ្នកគ្រូនិយាយចប់មិនទាន់ទេ គេក៏រត់វឹងទៅអង្គុយក្បែរនាងភ្លាម ទាំងដែរគេមិនដឹងឡេីយថាឈ្មោះWinterជាអ្នកណា អ្វីដែរសំខាន់គឺគេអាចអង្គុយក្បែរនាង

"គេថាជួបលេីកដំបូងជាការចៃដន្យ...បេីជួបលេីកទីពីវិញនោះគឺជានិស្ស័យ!" ឃេីញគេនៅតែចរឹកបែបនេះ នាងក៏ញញឹមឡេីងទាំងហួសចិត្ត

"ចុះបេីជួបលេីកទីបីនោះ?" នាងសួរបក

"នោះពួកយេីងនឹងជាគូរព្រេងដែរគ្មានថ្ងៃព្រាត់នោះឡេីយ!" គេនិយាយហេីយក៏សេីចញឹមៗ អត់មិនបាននាងតូចយេីងក៏ខោកមួយក្រញរទៅ

"អូយ៎~ឈឺណាស់...ក្បាលនេះមិនទាន់ជាទេ!!" គេយកដៃខ្ទប់ក្បាលធ្វេីដូចឈឺណាស់ចឹង ទាំងដែរវាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ

"សុំទោស~សុំទោស~មិនដឹងនោះទេ~" នាងប្រញ៉ាប់សុំទោសគេយ៉ាងញ៉ាប់មាត់ បានអោកាសគេក៏ផ្ដេកផ្ដួលើខ្លួននាង ធ្វេីចរឹកឡេីងក្មេងតូច ទាំងដែរការពិតចង់នៅក្នុងរវង្វង់ដៃកូនស្រីគេសោះ ហេីយនាងតូចយេីងចេះតែជឿគេចឹងទៅ ព្រោះក្នុងចិត្តក៏បារម្ភពីគេខ្លះដែរ

*បកមកបច្ចុប្បន្នវិញ

"បងមិនដែរនឹកស្មាននោះទេ!!" Karinaនិយាយឡេីងទាំងរលីងរលោងទឹកភ្នែក ព្រោះគេខំតែគិតថានាងមិនស្រឡាញ់មនុស្សស្រីដូចជាគេទេ

"អូនក៏មិននឹកស្មានដូចគ្នា...មិនអីទេ កុំយំអីណា...បាត់សង្ហារអស់ហេីយ!" Winterជូតទឹកភ្នែកអោយគេ ទាំងដែរនាងក៏រំភេីបឡេីងស្រក់ទឹកភ្នែកដែរ

Friend Zone Where stories live. Discover now