Part 3

250 19 4
                                    

លុះយប់ឡេីង ពេលមកដល់ផ្ទះWinterនាងពិតជាមិនស្រួលក្នុងចិត្តទាល់តែសោះ ក្នុងចិត្តចង់ខលទៅសួរនាំKarinaតែចិត្តមួយទៀតបែជាមិនហ៊ានទៅវិញ

"Karinaឯងកេីតអី?យេីងមិនស្រួលចិត្តសោះ!" រាងតូចយេីងរមួលខ្លួនពេញលេីពូកទៅមក ព្រោះតែមិនដាច់ចិត្តឆាតសួរទៅកាន់មិត្ត

ខណៈនោះបងប្អូនជីដូនមួយក៏បានចូលមកបន្ទប់របស់នាង ដេីម្បីមកមេីលប្អូនហេីយក៏ចង់ដឹងពីKarinaផងដែរ

"យ៉ាងមិចហេីយ?ពួកឯងឈ្លោះគ្នាមែនទេ?" Jennieឡេីងមកអង្គុយជិតប្អូន

"បងជេន~ខ្ញុំមិនដឹងត្រូវប្រាប់បងយ៉ាងមិចទេ នាងម្នាក់នោះសុខៗក៏ទៅគេងផ្ទះវិញ ទាំងដែរមុនចេញពីរៀនប្រាប់ថាមកលេងជាមួយបងជេនឯងសោះ!!" Winter

"អាណា គេប្រហែលមិនចង់មកជាEunwooទេដឹង?" Jennieនិយាយបែបនេះហេីយក៏សម្លឹងទៅកាន់មុខប្អូនជីដូនមួយរបស់ខ្លួន

"បងចង់មានន័យថាមិច?" Winterសួរបែបមិនសូវជាយល់

"គ្មានអីទេ...ឆាប់ចូលគេងទៅ បងស្រីទៅវិញហេីយ!!" ដោយមិនចង់រំខានប្អូនច្រេីនJenniបានលាប្អូនចាកចេញទៅវិញទៅ ទុកអោយរាងតូចយេីងអង្គុយលេីពូកទាំងមិនអស់ចិត្តនឹងសម្ដីបងខ្លួនមុននោះ
____________________

ថ្ងៃថ្មីក៏បានមកដល់ នៅក្នុងសាលាថ្ងៃនេះពិតជាចលាចលខ្លាំងណាស់ ព្រោះតែពួកគេបានឃេីញថាKarinaបានជិះម៉ូតូធំជាមួយYeon Junមក

"ហីយ៉ា~នេះទាក់ទងគ្នាហេីយមែនទេ?" ចុះពីលេីម៉ូតូមិនទាន់ទេ Beomgyuរបស់យេីងក៏រត់មកសួរភ្លាម

"ទាក់ទងក្បាលឯង...ចេញអោយឆ្ងាយទៅ!!" Yeon Jun រុញBeomgyuទៅម្ខាង ដេីម្បីបេីកផ្លូវអោយKarina មនុស្សដែលគេលួចស្រឡាញ់បានដេីរទៅថ្នាក់

ពេលមកដល់ថ្នាក់ អង្គុយក្នុងតុមិនបានប៉ុន្មានWinterដែរទេីបមកដល់ក៏បានមកសួរនាំមិត្តរបស់ខ្លួន

"តេីឯងជិះម៉ូតូជាមួយYeon Junមកពិតទេ?"

"អឹម~មានអីហេស៎?!!" គេសួរបកមកវិញយ៉ាងធម្មតា

Friend Zone Where stories live. Discover now