Part 5

248 17 3
                                    

បន្ទាប់ពីការថេីបនោះរួច អ្នកទាំងពីរពិតជាពិបាកមេីលមុខគ្នាជាខ្លាំង ម្នាក់ៗពេលចូលគេងក៏គេងបែទៅម្ខាងៗរៀងខ្លួន ព្រោះមិនហ៊ានប្រឈមមុខគ្នាទៅវិញទៅមក ខុសពីរាល់ដងដែលពួកគេគេងអោបគ្នាឡេីងស្អិត។

"អឺ~" ខណៈនោះទាំងពីរនាក់ក៏បានបែរមកដំណាលគ្នា ដេីម្បីចង់និយាយគ្នា តែគ្រាន់តែងាកចំភ្នែកគ្នាភ្លាម ម្នាក់ៗគឺគាំងនិយាយអីមិនចេញនោះទេ ទេីបពួកគេប្រញ៉ាប់បែរទៅវិញ

"យេីងសុំទោស!!" ដោយមេីលទៅរាងខ្លួនហាក់មិនហ៊ានប្រឈមមុខគ្នា Karinaក៏និយាយក៏ជាអ្នកចូលខ្លួនមកនិយាយមុន បេីមិនចឹងស្អែកមិនដឹងបាននិយាយគ្នាឬអត់ទេ

"ខុសក៏មកពីយេីងដែរ...បេីមិនចេះដឹងជ្រុលពេក ឯងក៏មិនធ្វេីចឹងដែរ!" Winterតបមក ខណៈនោះទាំងពីរនាក់ក៏បានបែរមករកគ្នាម្ដងទៀត

"កុំបន្ទោសខ្លួនឯងអី...កំហុសទាំងអស់មកពីយេីងនោះទេ!" Karina

"យេីងប្រាប់ឯងហេីយ បេីឯងខុសយេីងក៏ខុសដែរ!!បានហេីយឈប់បន្ទោសខ្លួនឯងទៀតទៅ...ទុកថាគ្មានរឿងអីទៅចុះ!!" លឺចឹងគេងាកមកសម្លឹងនាងឡេីងថ្លែ តេីពិតជាចាប់ទុកថាគ្មានរឿងអីកេីតឡេីងពិតមែន?
"សម្លឹងយេីងធ្វេីអី?យេីងនិយាយអីខុស!!" នាងនិយាយតែពិននេះគេក៏ឈប់សម្លឹងនាងបន្តទៀត

"អត់ទេ...ធ្វេីតាមឯងនិយាយទៅចុះ!គេងទៅ~" ដោយមិនចង់អោយកាន់តែវៃងឆ្ងាយគេក៏សម្រេចចិត្តបិទភ្នែកគេងយកតែម្ដង ឃេីញគេបិទភ្នែកសង្ងំគេងបែបនឹងនាងក៏បានសម្លឹងទៅមេីលមុខគេវិញម្ដង ទាំងដែរគេមិនបានដឹងខ្លួនទាល់តែសោះ។
______________________

ស្អែកឡេីង Karinaក៏បានអោយតៃកុងឡានផ្ទាល់ខ្លួនរបស់គេយកឡានទំនេីបដ៏ប្រណិតពណ៍សររបស់គេ យកមកចតបង្អួតសម្រស់យ៉ាងឡូយនៅពីមុខផ្ទះ។ហេីយគ្រាន់តែWinterនាងស្លៀកពាក់រួចរាល់ ចេញពីក្នុងផ្ទះភ្លាមនាងមានការរំភេីបចិត្តជាខ្លាំង...

"ឯងពិតជាបេីកឡាននេះទៅសាលាមែន?" នាងសួរបណ្ដេីរអង្អែលឡាននោះបណ្ដេី ដល់ពេលមេីលចុះឡេីងឃេីញក្នុងឡានសិទ្ធតែនំនឹងរបស់ឆ្ងាញ់ទៀតនោះនាងកាន់តែរំភេីបលេីសមុនទៅទៀត

Friend Zone Where stories live. Discover now