Part 6

248 19 3
                                    

ក្រោយពីចាកចេញពីផ្ទះរបស់Winterមកវិញ Karinaក៏បានទៅក្លឹបរបស់បងប្រុសYeon Jun ហេីយក៏ចង់ទៅនិយាយរឿងខ្លះជាមួយBeomgyuនឹងNingningពីរឿងព្រឹកមិញនឹងផង ថ្វីថាពួកគេនៅរៀនតែពួកគេគ្រប់អាយុ18ឆ្នាំហេីយ បែបនេះបងប្រុសរបស់Yeon Junក៏បានអនុញ្ញាតអោយពួកគេចូលមក តែមិនអោយពួកគេប៉ះពាល់នៅគ្រឿងស្រវឹងឡេីយ

"មិចក៏ម៉ាក់Winterប្រកាន់អ្វីម្ល៉េះ?ម្យ៉ាងពួកឯងទាំងពីរមានបានថេីបគ្នាឯណា ចាំបាច់អីដល់ថ្នាក់ឈប់អោយរាប់គ្នានោះ?" Ningningនិយាយទាំងឈឺចិត្តជំនួសKarina ហេីយក៏បានញ៉ាំស្ករសូកូឡាមួយដុំ ដែរសូកូឡានោះដែរគឺលាយនៅមេស្រាចូលទៅ អ្នកញ៉ាំហេីយនឹងស្រវឹងទោះជាមិនផឹកស្រាក៏ដោយ របស់នេះBeomgyuបានយកមក ដោយលួចមិនអោយបងប្រុសYeon Junដឹងឡេីយ

"Karinaនឹងគិតយ៉ាងមិចចំពោះរឿងនេះ?" Yeon Jun សួរទាំងបារម្ភ ព្រោះតែគេមកមួយសន្ទុះហេីយមិនមាត់មិន.កអ្វីសោះ

"មិនដឹង...ពេលនេះមានតែម្យ៉ាងដែរដឹង នោះគឺខ្ញុំចង់ផឹក!" មិនចាំយូរKarinaក៏បានកាច់នៅសូកូឡាហុតនៅស្រាដែលនៅក្នុងនោះទាំងអស់ ចំណែកសូកូឡាគេមិនញ៉ាំនោះទេ គេផឹកវាអស់យ៉ាងច្រេីនចង់នរណាឃាត់ក៏មិនបានដែរ នៅពេលនេះKarinaក៏ចាប់ផ្ដេីមស្រវឹងជោគ ចង់អ្នកណាហៅយ៉ាងមិចក៏លែងលឺ

ដោយហេតុតែជាតិស្រវឹងដល់កម្រិត Karinaក៏បានទៅរាំលេងជាមួយមនុស្សឯទៀតដែលមកក្លឹបមួយនោះ ឃេីញចឹងមិត្តទាំងបីរបស់គេក៏មកជួយចាប់ តែចាប់មិនឈ្នះក៏តាមដំណេីរ គឺមានតែចូលរួមជាមួយនឹងឯង។
______________________

ពាក់កណ្ដាលអាធ្រាត្រម្នាក់ៗស្រវឹងជោគដេកដួលពេញនឹងទាំងអស់ ចំណែកKarinaគេគឺរាងស្វាងខ្លះហេីយ ទេីបពេលនោះគេក៏បញ្ជារអ្នកបេីកឡានផ្ទាល់ខ្លួនអោយបេីកទៅមុខផ្ទះរបស់Winterជាលេីកចុងក្រោយ ព្រោះគេដឹងក្នុងចិត្តច្បាស់ណាស់ថា ចាប់ពីស្អែកទៅគេនឹងលែងបានមកទីនេះទៀតហេីយ។

"អ្នកនាងណា...ដល់ហេីយទាន!" Karinaលឺចឹងក៏ចុះពីលេីឡាន ទាំងដែរដេីរមិនចង់ទាំងត្រង់ផ្លូវផង ហេីយនៅទីបំផុតគេក៏អាចមកឈរនៅចំពីមុខផ្ទះរបស់Winter

Friend Zone Dove le storie prendono vita. Scoprilo ora