រវាងយើង

Start from the beginning
                                    

" Nanon ~ Nanon ~" ពេលដែលកំពុងដើរត្រឡប់ទៅផ្ទះនោះមានអ្នកណាម្នាក់កំពុងតែស្រែកហៅអ្នកកម្លោះជាសិស្សសាលាពីចម្ងាយតែនាយមិនបានឮឡើយព្រោះតែគេហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនទាល់តែសោះ

" Nanon korapat ~ " ទាល់តែស្រែកហៅឈ្មោះពេញរបស់ខ្លួនទើប nanon ដឹងសតិមកវិញរួចក៏ក្រឡេកទៅរកម្ចាស់សម្លេងវិញ

" អៅ ឯងហៅយើងមែនទេ "Nanon ភ្ញាក់ខ្លួនមកវិញរួចក៏សួរទៅអ្នកដែលបានហៅខ្លួន

" អឺ យើងហៅឯងរួចចុះឯងភ្លឹកទៅណាបានជាមិនឮយើងហៅនោះ " អ្នកកម្លោះម្ខាងទៀតក៏ស្ដីឲ្យព្រោះតែគេហៅនាយមិនឮសោះនេះបើសិនដើរចូលឡានគេទៅតើគិតយ៉ាងម៉េច

" គឺគ្មានអីនោះទេ យើងកំពុងគិតរឿងរៀននឹងណា តែថាឯងទើបមកពីណាវិញ " Nanon

" យើងមកពីទិញនំខ្លះយកមកឲ្យឯងនឹងណានេះយកទៅ នំនៅកន្លែងនោះឆ្ងាញ់ខ្លាំងណាស់ យើងសាករួចហើយ " នាយកម្លោះហុចនំមួយស្បោងឲ្យទៅ Nanon រួចពួកគេក៏ដើរបន្តទៅផ្ទះជារឿយៗ ។ ក្រោយពីដើរអស់មួយសន្ទុះមកពួកគេក៏បានដើរមកដល់ផ្ទះរបស់ Nanon

" យើងដល់ផ្ទះហើយ " Nanon ក៏ឈប់នៅខាងមុខផ្ទះរបស់ខ្លួនរួចក៏លាមិត្តដើម្បីចូលទៅក្នុងផ្ទះ

" អឺយើងក៏ទៅផ្ទះរបស់យើងដែរ បែកគ្នាត្រឹមចុះស្អែកជួបគ្នា " នាយកម្លោះដែលមកជាមួយនឹង Nanon ក៏បានធ្វើដំណើរបន្តទៅមុខទៀតដើម្បីទៅផ្ទះរបស់គេ ឯ Nanon ក្រោយលាមិត្តហើយគេក៏ចូលទៅក្នុងផ្ទះតាមធម្មតា ។

+ ក្នុងផ្ទះ

    Nanon មកដល់ក្នុងផ្ទះក៏បើកភ្នែកធំៗព្រោះសភាពផ្ទះរបស់គេគឺរញ៉េរញ៉ៃរបស់របរបែកបាក់ខ្ទិចខ្ទីគ្មានសល់សូម្បីតែម៉ាក់ប៉ារបស់គេក៏មានរបួសបន្តិចបន្តួចផងដែរ

" ម៉ាក់ប៉ា តើមានរឿងអ្វីកើតឡើងនឹង ហេតុអ្វីក៏ផ្ទះទៅជាបែបនេះរួចចុះមុខប៉ានឹងម៉ាក់ទៅត្រូវនឹងអីមកនឹង "Nanon គេពិតជាភ្ញាក់ព្រឺតនឹងទិដ្ឋភាពនៅក្នុងផ្ទះរបស់គេពេលនេះគឺថារញ៉េរញ៉ៃដូចជាមានមនុស្សមកបំផ្លាញ

" Nanon កុំខ្វល់អីកូនឆាប់ទៅខាងលើទៅ " ម៉ាក់របស់នាយកម្លោះមិនឲ្យកូននៅជួយរៀបចំនោះទេគឺបានបញ្ជាកូនឲ្យឡើងទៅខាងលើយ៉ាងរហ័សព្រោះខ្លាចថានឹងមានអ្នកមករករឿងទៀត

រវាងយើង Where stories live. Discover now