ភាគ34:អា លីហាអ៊ុនអាសត្វតេរិច្ឆាន

1K 39 0
                                    

រឿង ទាសករម៉ាហ្វៀចន

5Months ago
 
នេះកន្លងផុតទៅរយះពេលប្រាំខែហើយទំនាក់ទំនងTaekookក៏នៅតែស្ថិតស្ថេរគង់វង្សមិនប្រែនោះទេគ្រាន់តែពេលខ្លះឈ្លោះប្រកែកគ្នាតិចតួចប៉ុណ្ណោះ រយះពេលប៉ុន្មានខែនេះអ្វីៗក៏ផ្លាស់ប្រែហានសុីនិងអុីនហ្សុីក៏បានត្រឡប់ទៅប្រទេសចិនវិញ ថេយ៍ក៏នៅបន្តការសិក្សារបស់ខ្លួន ចំណែកឯជំនួញរបស់ជុងហ្គុកក៏កាន់តែរីកចម្រើន

"សួស្តីក្មេងតូចពួកយើងជួបគ្នាម្តងទៀតហើយ"ថេយ៉ុងកំពុងដើរលើដងវិថីសុខៗក៏ស្រាប់តែឬសំឡេងមួយប្រហើរឡើងជាហេតុធ្វើឲ្យគេងាកទៅមើលយ៉ាងលឿន

"លោកពូ!!"ថេយ៍ឯនេះពេលឃើញបុរសម្នាក់នោះហើយក៏បានឧទានឡើងភ្លាមៗទាំងភ្ញាក់ផ្អើលនេះគេខានឃើញមុខគាត់ឡើងអស់រយះពេល5ខែហើយ

"ហុឹស!!នេះមកតែម្នាក់ឯងទេហេ៎ស?"គាត់ឃើញបែបនេះក៏បានសួរថេយ៍ទាំងដែលនៅឈររៀងខ្លួន

"បាទ ពិតមែនហើយ បើលោកពូអត់មានការអីទេខ្ញុំទៅសិនហើយជម្រាបលាលោកពូ"ថេយ៍ឯនេះខួរក្បាលចាំល្អទៀតគេបានចាំពាក្យសម្តីរបស់ជុងហ្គុកដែលបានប្រាប់គេកាលពីមុននឹកឃើញភ្លាមគេក៏បាននិយាយភ្លែត

"ឈប់សិន!!!ពូមានរឿងចង់និយាយជាមួយឯងបន្ទិច..."លី ហាអ៊ុនគ្រាន់តែឮថេយ៍និយាយបែបនេះភ្លាមគាត់ក៏បានឃាត់ភ្លាមៗមិនចាំយូរថេយ៍នៅពេលដែលឮបែបនេះគេភ័យលើសដើមនៅពេលនេះគេចង់តែស្រែកហៅជុងហ្គុកឱ្យមកជួយទេ

"ប-បាទ"ថេយ៍គេក៏បានឈប់អង្គុយនិយាយជាមួយគាត់ពិតមែន

"មិនចាំបាច់ខ្លាចពូនោះទេពូមិនធ្វើអ្វីឯងឡើយ"គាត់ក៏បាននិយាយទាំងញញឹមបែបលក្ខណ:អន់ចិត្ត

"លោកពូមានរឿងអ្វីនិយាយក៏និយាយមក"ថេយ៍និយាយមិនបានសម្លឹងមើលទៅមុខគាត់នោះទេតែគេបែរជាសម្លឹងមកមើលអ្វីផ្សេងទៅវិញលោក លីហាអ៊ុនក៏មិនបានថាអ្វី

"ឯងសុខសប្បាយទេ??"

"ក៏សុខធម្មតាៗនោះទេ ចុះលោកពូ"

"ក៏មិនសូវសុខនោះទេ"គាត់ក៏បានយកដៃរបស់គាត់មកច្រត់ចង្ការលក្ខណ:តប់ប្រមល់

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now