ភាគ32:ស្វាគមន៍មកកាន់ទឹកដីកូរ៉េ

533 30 0
                                    

រឿង ទាសករម៉ាហ្វៀចន🤍🌷
#ព្រឹកថ្ងៃថ្មី

នៅពេលនេះដែលព្រះអាទិត្យបានរះចែងចាំងពេញផ្ទៃអាកាសបង្ហាញនៅទីក្រុងស្រស់ឆើតឆាយដែលកំពុងតែមានមនុស្សដើរហើរសម្រាប់បំពេញការងាររបស់ខ្លួនក្រឡែកមកមើលភូមិគ្រឹះចនឯនេះវិញកំពុងតែមានមនុស្សនាំគ្នារត់ឆ្វាត់ឆ្វែងគ្នាដើម្បីរៀបចំអាហារពេលព្រឹកសម្រាប់ម្ចាស់របស់ពួកគេ

"ហឹម!!ម៉ែដោះនេះធ្វើអាហារអីនិងហេតុអីក៏ឈ្ងុយយ៉ាងនេះមើលចុះថេយ៍ឡើងកូរពោះហើយណា"សំឡេងស្រែកស្រួយដូចសារិការក៏បានស្រែកតម្រង់មកផ្ទះបាយដែលកំពុងតែមានផ្សែងហុយតិចៗនោះ

"ហីយ៉ាម្ចាស់តូចគឺម៉ែដោះកំពុងតែបបរគ្រឿងទុកជូនម្ចាស់តូចពិសារមុនទៅសាលានោះអី"ម៉ែដោះគាត់ក៏បានតបទាំងស្នាមញញឹមទៅណាមិនរបេះ

"តើឆ្អិនឬនៅម៉ែដោះពេលនេះថេយ៍ឃ្លានហើយ..."ថេយ៍

"មោះៗទៅចូលអង្គុយនៅលើតុចាំលោកម្ចាស់និងអ្នកនាងអេនហ្សុីនិងមិត្តរបស់គាត់មកជុំគ្នាសិនអូខេទេម្ចាស់តូច?"ម៉ែដោះ

"អូខេណាបាទហិហិ"ថាហើយគេក៏បានដើរទៅចូលអង្គុយក្នុងតុទាំងញញឹមស្រស់ស្រាយខុសពីធម្មតា

"ថ្ងៃនេះកើតអីមែនទេបានជាអូនអង្គុយញញឹមខុសពីប្រក្រដីបែបនេះ??"ជុងហ្គុកដែលដើរចុះពីខាងលើមកជាមួយសម្លៀកបំពាក់ជាCEOរបស់ខ្លួនដាក់គូទអង្គុយនៅលើកៅអីហើយក៏បានសួរទៅកាន់សំណព្វចិត្តរបស់ខ្លួនទាំងប្លែកចិត្ត

"ហុឺ!!!យ៉ាងមិចគ្រាន់តែអូនញញឹមសោះវាខុសដែលមែនទេបានបើមិនចង់ឃើញអូនញញឹមក៏ប្រាប់មកឆើស!!!"ថេយ៍

"គិតដល់ណាហើយនិងប្រពន្ធសម្លាញ់ប្តីណាមិនចង់ឃើញប្រពន្ធញញឹមទាំងរីករាយនោះ"ជុងហ្គុក

"ហ៊ែម!!!នេះប្រកែកគ្នារឿងអីនិងសុំចូលរួមផងបានទេ??"ហានសុីដែលកំពុងតែដើរមកជាមួយមិត្តក៏បានហារស្តីឡើងមក

"គ្មានរឿអីទេណាឆាប់អង្គុយមកញុាំអាហារពេលព្រឹកជុំគ្នា.."ជុងហ្គុកគេក៏បានឈប់ប្រកែកជាមួយថេយ៍

"និយាយអញ្ចឹងឯងត្រឡប់ទៅវិញថ្ងៃណា"ពាក្យថាឯងនេះជុងហ្គុកគេចង់សំដៅលើអ៊ីនហ្ស៊ីដែលជាមិត្តភក្តិរបស់ហានសុី

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now