ភាគ17:ស្អីគេអូនហៅវាបង😒

1.9K 67 1
                                    

រឿង ទាសករម៉ាហ្វៀចន🌷🤍

#ពេលព្រឹក

  ពេលនេះគឺជាពេលព្រឹកប្រលឹមព្រះអាទិត្យក៏បានរះមកចាំងចូលភ្នែកអាល្អិតថេយ៍ៗដែលកំពុងតែលង់លក់និងដំណេករបស់ខ្លួនតែក៏ត្រូវភ្ញាក់មកវិញដោយសារតែវាចាំងមកចូលភ្នែករបស់គេ

"ហឹម...នេះម៉ោងប៉ុន្មានហើយនិង"ថាហើយគេក៏បានទៅលើកយកទូរស័ព្ទដែលនៅក្បែរនោះយកមកមើលម៉ោងហើយគេក៏បានចូលទៅសម្អាតខ្លួនយ៉ាងស្អាតដោយស្លៀកសម្លៀកបំពាក់សិស្សដោយហេតុឃើញអ្នកដែលមានមាឌធំជាងខ្លួនកំពុងតែគេងលក់យ៉ាងស្កប់ស្កល់បែបនេះគេក៏បានដាស់ហៅតែម្តង

"ជុងហា៎..ភ្ញាក់មកណានេះព្រឹកហើយណាគ្រែងបងនិយាយថាចង់ជូនអូនទៅរៀននោះអីចុះរួចនេះអីទៅគេងមិនក្រោកទាល់តែសោះបើថាបងមិនក្រោកទេអូនឱ្យបងគ្រីសជូនអូនទៅក៏បានដែល..."អាល្អិតក៏បានរៀបរាប់បែកអូរហូរស្ទឹងទែម្តងអ្នកដែលត្រូវគេដាស់មិញនេះក៏បានក្រោកមកភ្លាមៗតែម្តងដោយខ្លាចប្រពន្ធក្មេងខឹងខ្លួន

"ហឹម..ក្រោកហើយៗតែកុំទៅចោលបងឱ្យសោះណា"ជុងហ្គុក

"ឆើស!!ចាំក៏បាន"ថាតែប៉ុណ្ណឹងហើយជុងហ្គុកគេក៏បានចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿនបំផុតដែលអាចធ្វើបានព្រោះខ្លាចជូនថេយ៍ៗទៅសាលាអត់ទាន់ម៉ោង

បន្ទាប់ពីងូចទឹកសម្អាតខ្លួនរួចរាល់ពួកគេទាំងពីរនាក់ក៏បានចុះមកខាងក្រោមដើម្បីញុាំអាហារពេលព្រឹកបន្ទាប់មកគេក៏បានធ្វើដំណើរទៅសាលារបស់ថេយ៉ុង ធ្វើដំណើររាងយូរបន្ទិចគេក៏បានមកដល់ទីតាំតនៅពេលដែលបានមកដល់ហើយថេយ៉ុងពេលនេះគឺអរសឹងតែស្លាប់ទៅហើយ

"ដល់ហើយណាមោះចុះមកទៅជាមួយបង..."ជុងហ្គុកក៏បានដឹកដៃថេយ៍ចូលទៅខាងក្នុងសាលារៀនដោយឆ្លងកាត់ក្រសែរភ្នែករាប់ពាន់គូរមើលមកកាន់ខ្លួនស្ថានភាពពេលនេះដូចពូកាន់ដឹកដៃក្មួយទៅរៀនអញ្ចឹងដោយសារតែអាល្អិតថេយ៍ៗមានកម្ពស់តែត្រឹមទ្រូងរបស់ជុងហ្គុកប៉ុណ្ណោះ

"អា៎យ...ឯងមើលចុះគាត់សង្ហារខ្លាំងណាស់នាងអើយ"Girl1

"មែនហើយណាឯង..តែថាឯងមិនស្គាល់ទេហេ៎សថានេះគឺជាលោកចនណាបើយើងតាមប៉ារបស់យើងគឺគាត់ធ្លាប់និយាយថាលោកចននេះណាសាហាវណាស់ណាឯងបើអ្នកធ្វើអីមិនត្រូវចិត្តគាត់បន្ទិចណាគឺសម្លាប់ចោលតែម្តងពេលដែលយើងឮប៉ាយើងនិយយបែបនេះគឺយើងស្រៀវយកតែម្តងនាង"girl2

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now