«ហ៊ឹកៗ..!!!កុំស្អប់លោក!ខ្ញុំព្យាយាមចិញ្ចឹមចិត្តគុំគួននឹងលោក!ខ្ញុំធ្លាប់មិនចង់ឃើញសូម្បីតែមុខលោក!មិនចង់ឮឈ្មោះ!ស្អប់គ្រប់យ៉ាងដែលជាលោក!ហ៊ឹក...ហេតុអ្វីពេលដែលខ្ញុំបានជួបលោកម្ដងទៀតលោកបែរជាធ្វើឱ្យខ្ញុំគិតថាលោកល្អ លោកមិនខុស ទាំងដែលលោកបានធ្វើរឿងដ៏គម្រក់បំផុត!ហេតុអីទៅហុីស៊ឺង?»សុងហ៊ុន បែរខ្លួនមកជ្រប់មុខនឹងទ្រូងហាប់ណែនរបស់នាយជាមួយនឹងទឹកភ្នែកស្រក់មកឥតស្រាក់ស្រាន្ត សំណួរជាច្រើនហោះចេញពីបបូមាត់ស្ដើងរបស់គេ ហើយវាក៏មិនបានទៅណាឆ្ងាយពីត្រចៀករបស់នាយក្រាស់ផងដែរ
«បងនៅតែនិយាយដដែលៗថាព្រោះតែបងស្រលាញ់ឯង ឯងគឺជាហេតុផលតែមួយគត់របស់បង!បងសុខចិត្តធ្វើជាVilianដែលបោះបង់គ្រប់គ្នាដើម្បីមនុស្សដែលបងស្រលាញ់ជាជាងធ្វើជាSuper heroដែលជួយមនុស្សគ្រប់ប៉ុន្តែបោះបង់មនុស្សដែលខ្លួនស្រលាញ់ បងអាចអាក្រក់ជាមួយមនុស្សមួយផែនដីបានលើកលែងតែឯងម្នាក់!»នាយពោលបណ្ដើរព្រមទាំងលើកដៃដែលពោរពេញទៅដោយសសៃអង្អែលសក់ខ្មៅរលោងរបស់គេថ្នមៗទើបនិយាយបន្ត
«ទោះបីជាឯងស្អប់បង គិតថាបងអាក្រក់ប៉ុន្តែបងនឹងធ្វើឱ្យឯងក្លាយជាមនុស្សដែលសំណាងបំផុតពេលនៅជាមួយបង!បងមិនអាចឱ្យឯងមានអារម្មណ៍ថាសំណាងដូចជា វីយ៉ូឡែតក្នុងប្រលោមលោកនោះទេប៉ុន្តែបងនឹងផ្ដល់ឱ្យឯងនូវអ្វីដែលមិនដូចអ្នកណាទាំងអស់ហើយក៏មានតែឯងម្នាក់ប៉ុណ្ណោះនឹងទទួលបានវា!»
«អរគុណ!អរគុណដែលធ្វើដើម្បីខ្ញុំប៉ុន្តែ..សុំទោសខ្ញុំមិនអាចអភ័យទោសឱ្យលោកបានឡើយរឿងដែលកើតឡើងខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំចង់ចេញពីអតីតកាលណាស់ប៉ុន្តែវាដក់ជាប់ក្នុងអារម្មណ៍ខ្ញុំរហូតមក..»គេពិតជាចង់ល្អជានួយនាយវិញណាស់ប៉ុន្តែគេធ្វើចិត្តមិនបាននោះទេ!វាពិបាកណាស់គ្មានអ្នកណាអាចយល់ពីអារម្មណ៍មួយនេះឡើយ
«កុំសុំទោស មិនមែនជាកំហុសរបស់ឯងនោះទេ ឯងមិនបាច់អភ័យទោសឱ្យបងរហូតក៏បាន..បងសន្យាណា៎បងនឹងនាំឯងចេញពីស្រមោលអតីតដ៏សោកសៅមួយនោះហើយមានជីវិតបច្ចុប្បន្នដែលល្អបំផុត»នាយនៅតែព្យាយាមលួងលោមគេមិនថាគេចង់គិតយ៉ាងណាធ្វើយ៉ាងណានាយមិនអាចទុកឱ្យគេយំដោយគ្មានការលួងលោមនោះទេនាយនឹងផ្ដល់ភាពកក់ក្ដៅឱ្យគេធ្វើឱ្យគេមានអារម្មណ៍ថាកំពុងតែនៅក្នុងsafe zone
YOU ARE READING
'Cause you are the reason'
Action-ស្អប់!ស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ស្អប់ដល់ឆ្អឹង ខ្ពើមសូម្បីតែមុខនាយក៏មិនចង់ឃើញ ឈ្មោះក៏មិនចង់ឮផង បើសួរថាហេតុអី?ក៏ព្រោះតែនាយជាអ្នកដែលបាញ់សម្លាប់មនុស្សស្រីដែលខ្លួនស្រលាញ់ស្មើរនឹងជីវិត។ភាពឈឺចាប់និងការបាត់បង់មួយនេះប្រុសម្នាក់នេះត្រូវតែសង! «ចេញពីជីវិតខ្...
