Ep11:គាត់ស្រលាញ់ឯងណាស់

449 48 14
                                        

«គំនិតនីគីល្អបំផុតហើយ ចំណែកការរៀបការយើងគួរតែធ្វើឱ្យធំហើយល្បីទើបអាចបំបាត់ពត៌មានអស់នោះ»ជេយ៍ និយាយឡើងទាំងអស់បារម្ភទីបំផុតរឿងស្មុគស្មាញមួយនេះមានដំណោះស្រាយហើយ

«យើងថាធ្វើបែបនឹងមិនបានទេ»

«ស្អីឯងអាស៊ឺង?ហេតុអីធ្វើមិនបាន?»

«មុននិងក្រោយគង់តែលែងលះដដែលធ្វើឱ្យល្បីធ្វើអី គួរតែយល់ចិត្តប្អូនឯងបន្តិចទៅមិនមែនចេះតែធ្វើឱ្យតែបានទេ»ហុីស៊ឺង ងាកទៅមើលមុខរាងតូចដែលពេលនេះគេមិនឆ្នាស់ ឆ្មើងឆ្មៃទៀតឡើយទឹកមុខរបស់គេគឺមានតែភាពភ័យខ្លាច

«សុងហ៊ុនគិតយ៉ាងមិច?បងមិនហ៊ានបង្ខំទេឯងសម្រេចចិត្តខ្លួនឯងទៅចុះ»

«មិនអីទេបងជេយ៍ធ្វើតាមដែលគេនិយាយទៅចុះ»

«បើព្រមព្រាងគ្នាហើយថ្ងៃស្អែកនេះចុះអុីតាសុីវិលឱ្យហើយតែម្ដងទៅលឿនបំផុតកាន់តែល្អឯរឿងរៀបការបែបស្ងាតៗក៏បានឱ្យតែមានអុីតាសុីវិលគ្រប់គ្រាន់ហើយ»នីគី និយាយហើយគ្រប់គ្នាក៏យល់ស្របតាមសម្ដីនាយដូចគ្នា

«ហ៊ឹម!បែបនឹងទៅចុះ នីគីបងមានការងារបន្ទាន់ឯងត្រូវទៅជាមួយបងផងដែរឯយូជីននាងត្រឡប់ទៅក្រុមហ៊ុនវិញចុះ»

ហុីស៊ឺងនិងនីគីក៏បានចេញទៅយ៉ាងប្រញ៉ាប់ប្រញ៉ាលមិនដឹងថាពួកគេទាំងពីរមានរឿងអ្វីឡើយសុខៗហុីស៊ឺងស្រាប់តែអន្ទះសារ អ្នកផ្សេងទៀតក៏ឆ្ងល់តែមិនដឹងសួរយ៉ាងមិចទើបជ្រើសរើសមិនឆ្ងល់វិញល្អជាង
_________________________________________

«ហា៎ស!!!ឡើងទៅជប៉ុនឥលូវនេះមែនទេ?»នីគី ស្រែកមួយវ៉ាសអ្នកដែលកំពុងបើកឡានឯណោះស្ទើរតែអស់ព្រលឹង

«ហ៊ឺយ!!ឯងស្រែករកស្អីបែកត្រចៀកយើងឥលូវហើយ»

«បងប្រាប់ខ្ញុំសិនមកហេតុអីសុខៗត្រូវទៅជប៉ុនទាំងទាន់ហន់បែបនេះខ្ញុំមិនយល់»

«បងមិនដែលទៅអត់ប្រយោជន៍ទេ ស្ងាត់មាត់ទៅពេលទៅដល់គង់តែដឹងទេ»

«ក៏បាន ប៉ុន្តែរឿងរៀបការនោះបើទៅជប៉ុនមិនចោលរោងការហើយទេ?»

«ទៅឥលូវមកវិញស្អែកពេលយប់មកវិញ»

«ពុទ្ធោ!!!បងហុីស៊ឺង ស្លន់ដល់ថ្នាក់នឹងផងហេ៎ស?»

'Cause you are the reason'Where stories live. Discover now