Ep8:លោកបំផ្លាញខ្ញុំ

484 51 16
                                        


«ហឹម..Jakeyសុំទោសយើងមិនចង់បំពានឯងទេ»នីគី ដកមាត់ចេញពីមាត់របស់ជេគវិញក៏ព្យាយាមសម្រួលអារម្មណ៍បើមិនអញ្ចឹងជេគយ៉ាប់ហើយព្រោះនាយដឹងច្បាស់ថាខ្លួនឯងមិនមែនសុភាពបុរស

«អរគុណណាស់ដែលគោរពសិទ្ធខ្ញុំប៉ុន្តែ..ឯងអាចថើបខ្ញុំម្ដងទៀតបានទេ?ខ្ញុំមានអារម្មណ៍ថាចូលចិត្តវា»ជេគ និយាយសម្លេងស្រាលទៅកាន់រាងក្រាស់ព្រមទាំងសម្លឹងមុខរបស់នាយចំហើយលើកដៃអង្អែលបបូរមាត់ក្រាស់របស់នាយថ្នមៗ

«អត់ទេជេគ!យើងមិនប្រាកដចិត្តថានឹងទប់អារម្មណ៍បានទៀតនោះទេយើងកំពុងស្រវឹង»នីគី ចាប់ដៃរបស់ស្រឡូនដែលកំពុងបំបោសអង្អែលលើមាត់របស់នាយឱ្យបញ្ឈប់

«បើឯងមិនធ្វើទុកឱ្យខ្ញុំជាអ្នកធ្វើ អ្ហឹម~»ការថើបជាថ្មីម្ដងទៀតដោយរាងតូចជាអ្នកគ្រប់គ្រងបបូរមាត់ក្រាស់របស់នាយ រាងក្រាស់ស្ទើរតែមិនជឿថាគេហ៊ានធ្វើមែននាយខ្ជិលប្រកែកតទៀតក៏លូកដៃទៅក្រសោបចង្កេះតូចដូចមនុស្សស្រីរបស់គេហើយបឺតជញ្ជក់មាត់ផ្ដោះផ្ដងរសជាតិឱ្យគ្នា អណ្ដាតទាំងពីក្រលាស់ចេញចូលយ៉ាងសុីចង្វាក់។

_Skip

កណ្ដាលរាត្រីស្ងាត់ជ្រងំជាវេលាដែលសត្វលោកទាំងឡាយនាំគ្នាចូលដំណេកសម្រាករៀងខ្លួន។ត្បិតតែនាយកម្លោះរូបសង្ហារម្នាក់នេះដែលកំពុងរងចាំផ្លូវនរណាម្នាក់ត្រឡប់មកវិញ។

«យប់ថ្មើរនេះហើយនៅមិនទាន់មកទៀតសុងហ៊ុនអើយ» មែនហើយ!នាយគឺជាហុីស៊ឺងដែលកំពុងតែទន្ទឹងរងចាំរាងតូចត្រឡប់មកវិញនេះវាយប់ណាស់ហើយនាយបារម្ភណាស់

ទឺង!សម្លេងសារចេញពីទូរស័ព្ទនាយក៏ប្រញ៉ាប់យកមកមើលឃើញថាជារាងតូចសុងហ៊ុន

(មិនបាច់ចាំទេ ព្រឹកទើបខ្ញុំទៅវិញ)

(បើមិនមកឯងទៅណា?គេងនៅឯណា?)

(គេងជាមួយបងថេ)

(សុងហ៊ុន នេះកំពុងធ្វើអីមានដឹងខ្លួនទេ?)

(ដឹងនឹងហើយបានធ្វើ បើមិនដឹងក៏មិនធ្វើដែរ!)

(ឯងកើតជាក្មេងទំនើងពីពេលណាមក?)

(និយាយច្រើនណាស់ ធុញ!)

នាយមិនបានតបនឹងរាងតូចទៀតឡើយបែរជាឆែកទីតាំងដែលរាងតូចនៅតាមរយៈប្រព័ន្ធទូរស័ព្ទហើយក៏ប្ដូរសម្លៀកបំពាក់ចេញទៅតាមទីតាំងនោះ។ដំបូងៗនាយគិតថានឹងតាមយកចិត្តគេដោយពាក់មុខសុភាពបុរសប៉ុន្តែចរឹកក្មេងម្នាក់នេះធ្វើឱ្យគេFake Gentleមិនបានទាល់តែសោះហើយគួរតែប្រើចរឹកzinទើបបានមើលទៅ

'Cause you are the reason'Where stories live. Discover now