Part 10: លើសពីពាក្យថាមិត្ត🤏

342 33 4
                                    

" មានអីមែនFot? " gem ដោយឃើញនាយល្អិតស្ងៀមមិនមាត់ទើបគេបង្ហើបសម្លេងសួរម្តងទៀតដោយសម្លេងស្រាលៗទាំងចងចិញ្ចើម

" ឯងធ្លាប់ធើ្វបែបនេះចំពោះអ្នកណា?" Fot ចង់សំដៅលើទង្វើរបស់gemដែលគេតែធើ្វដាក់ខ្លួនមានធើ្វដាក់អ្នកផ្សេងឬក៏អត់ gemហាក់យល់នៅន័យរបស់នាយល្អិតទើបរហ័សឆ្លើយ:

" អត់ទេ វាសម្រាប់មនុស្សពិសេស "gem ពិតណាស់ទង្វើដែលគេធើ្វទាំងអស់គេធើ្វតែជាមួយនាយល្អិតម្នាក់ប៉ុណ្ណោះ អ្នកផ្សេងគេមិនមែនប្រើឬធើ្វជាមួយទេ

" នាង? " fot គេដឹងយល់ពីចម្លើយនាយក្រាស់ហើយតែគេនៅតែចង់សួរបន្លប់ចិត្តខ្លួនឯងថាមិនមែនជាគេ គេក៏មិនយល់ហេតុអ្វីត្រូវធើ្វបែបនឹង ហើុយ! រកចម្លើយអោយខ្លួនឯងមិនបាន

" នាងគ្រាន់តែជាមិត្តយើងមិនដែលធើ្វបែបនឹង" gem

" នាងជាមិត្ត ចុះយើង? " fot គេសម្លឹងមុខនាយក្រាស់មិនដកភ្នែកហាក់កំពុងរកមើលអ្វីពីកែវភ្នែកមួយនោះដែលលាក់ទុកអ្វីម្យ៉ាង នេះ! មិចក៏យើងសួរវាបែបនឹងក្រែងយើងនឹងវាជាមិត្តហេ្អស?គិតត្រឹមនេះគេស្ទើរបោកក្បាលខ្លួនឯងនឹងជញ្ចាំង កើតឆ្កួតស្អី មកសួរសំណួរ ចឹង ស្លាប់!  ឆ្កួតពិតមែន  gemស្តាប់ហើយគាំងមិនដឹងគួរផ្តល់ចម្លើយអោយបែបមិចបើឆ្លើយ ឯងជាមនុស្សដែលយើងស្រឡាញ់! វាមិនអាច បើ ឯងជាមិត្ត! វាកាន់តែមិនអាចព្រោះគេមិនដែលចាក់ទុកនាយល្អិតជាមិត្តផង a'gemរហ័សខួរបន្តិចមើល៎! គេស្ងាត់បានបន្តិចគេនៅតែរកនឹកចម្លើយមិនឃើញទើបពោលសួរឡើង:

" ចុះឯងចង់ក្លាយជាអី? " Gem

" ឯងចង់អោយយើងក្លាយជាអី? " fot មិនបានចម្លើយបែរបានសំណួរបកវិញម្នាក់ៗរកចម្លើយមកឆ្លើយតបអោយគ្នាមិនបាន វាមានតែសំណួរ ។ ពួកគេសម្លឹងមើលមុខគ្នាមិនព្រិចដោយគ្មានអ្នកណានិយាយអ្វីទៀតឡើយ កាន់តែសម្លឹងកាន់តែលង់ជ្រៅៗទៅ មុខរបស់gemអោនមកតិចៗចូលមកជិតមុខរបស់fot  នាយល្អិតចាប់ខ្ញាំអាវនៅត្រង់បរិវេណចង្កេះរបស់នាយក្រាស់ជាប់ទាំងអារម្មណ៍ចាប់ផ្តើមភ័យប៉ុន្តែក៏មិនព្រមងាកមុខចេញ ផ្ទៃមុខទាំងពីរកាន់តែចូលជិតទៅៗរហូតចុងច្រមុះទាំងគូប៉ះគ្នាធើ្វអោយពួកគេស្រូបខ្យល់ចូលពោះក្នុងកម្រិតតែមួយ

myមិត្តmyស្នេហាWhere stories live. Discover now