Part 9: មិនបានអៀន😑

279 35 4
                                    

" អញ់សួរ អាណាអោយហែងដេក " fot

" បេះដូង " gem ដើរចេញពីបន្ទប់ទឹកមានត្រឹមកន្សែងមួយបិទបាំងល្វែងក្រោមឈរផ្នែកខ្នងទៅនឹងទ្វារសម្លឹងមើលអ្នកអង្គុយលើពូក

" ថីបានមិនពាក់អាវហើយចាំចេញមកហ្អាស៎?" Fot សួរឡើងទាំងយកដៃបិទភ្នែកខ្លួនឯង យី!ចេះមកអត់ពាក់អាវក្នុងបន្ទប់កូនឆីគេកើត😒

" កើតអី?អៀនអញ់ហ៎? " gem ឃើញអារ:ក្មេងម្នាក់នឹងហើយអាចរិតចូលចិត្តញោះរបស់គេចេញមកភ្លេត គេបោះជំហានយឺតៗទៅកាន់ពូកប្រើក្រសែភ្នែកសម្លឹងមើលអ្នកដែលអង្គុយបាំងភ្នែកខ្លួនឯងមិនដក

" ឈប់ ឈប់ត្រង់នឹងហើយ អញ់មិនបានអៀន" fot លើម្រាមដៃចង្អុលបង្អាក់ដំណើរនាយក្រាស់អោយភ្លាមៗ gemមិនប្រាប់ស្តាប់តាមគេកាន់តែដើរចូលហើយក៏បង្ហើមសម្លេងចោទសួរបញ្ជាក់:

" អត់អៀនពិតឬអត់?មើលចុះថ្ពាល់ឡើងក្រហម " gem មកដល់គេយកដៃទាំងពីរចាប់ក្រសោបមុខfotជាប់ ពុទ្ធោ! ខឹងក៏គួរស្រឡាញ់ អៀនក៏គួរឲស្រឡាញ់ មើលថ្ពាល់ប៉ោងៗក្រហមព្រឿងៗគួរឲចាប់ញិច មនុស្សស្អីក៏គួរឲស្រឡាញ់ម្លេស ឆ្កួតលូវហើយអញ់
⊙﹏⊙

" មើល៎ " fot បេះដៃនាយក្រាស់ចេញពីថ្ពាល់គេពេបមាត់សម្លក់gemថ្មែរហើយក៏ដើរមករកទូខោអាវ បើកទូយកអាវនឹងខោមួយបោះទៅអោយនាយក្រាស់ដែលកំពុងអង្គុយញញឹមដាក់គេស្ញាញៗ ស្អី! គិតញញឹមដល់ស្ងួតជើងធ្មេញមែន?

" គិតញញឹមដល់ពេលណាឆាប់ទៅពាក់អាវទៅ " Fot ដោយខ្ចិលញោះទៀតgemងើបចេញពីពូកកាន់ខោអាវដើរសំដៅបន្ទប់ទឹកភ្នែកដៀរមើលអ្នកឈរសម្លក់គេទាំងលើកដៃចង្អុលដាក់គេចំៗដេញអោយប្រញាប់ទៅពាក់អាវ

" នេះយើងអៀនវាហ៎? " fotបន្លឺសម្លេងសួរខ្លួនឯងទាំងដៃស្ទាបថ្ពាល់ខ្លួនឯងដែលមានចំហាយក្តៅភាយៗនោះវាក៏មិនបានចម្លើយមកវិញគេមិនដឹងថាហេតុអ្វីបានជាមានអារម្មណ៍បែបនឹង គេក៏ធ្លាប់ឃើញមិនអ៊ីចឹងតែមិចលើកនេះ នេះលើក នេះ!ស្អី...អាឆ្កួតលូវហើយ អាFot

" មិនអាចទេ យើងមិនអៀន មិនបានអៀនវាមិន! មិនអៀន " fot គ្រវីក្បាលជម្រះការគិតទាំងប៉ុន្មានចេញបដិសេដពីអារម្មណ៍ខ្លួនឯងភ្លាមៗហើយគេក៏រត់ហក់ទៅលើពូកទាញភួយគ្របមុខជិតរមីរមួម្នាក់ឯងក្រោមភួយ

" កើតអីមិនក្តៅទេ?" Gem ចេញមកវិញជាមួយអាវយឺតដៃខ្លីពណ៍សខោជើងវែងពណ៍ខ្មៅឃើញfotដណ្តប់ភួយជិតក្បាលទើបបន្លឺសួរឡើងទាំងដើរមកអង្គុយចុងគ្រែ

" អត់ " fotអើតក្បាលមកតបមួយម៉ាត់ហើយក៏លិបទៅក្រោមភួយវិញបាច់(អត់អៀនទេតែកុំមើលទង្វើ・_・🌚) gem មិនមាត់ទាញភួយចេញពីនាយល្អិត fotងើបសម្លឹងមើលគេដោយក្រសែភ្នែកចម្លែកធើ្វអោយនាយក្រាស់ដែលឃើញមានអារម្មណ៍មិនស្រួលទើបពោលឡើង:

" យើងសុំទោសបើយើងធើ្វអោយមានសម្ពាធ យើងដេកក្រោមក៏បាន" gem ថាហើយគេក៏ងើបចេញតែក៏មានដៃតូចៗចាប់ជាប់ គេងាកមកសម្លឹងមុខម្ចាស់ដៃ fotមិននិយាយអ្វីឡើយគេខាំមាត់ខ្លួនសម្លឹងមុខនាយក្រាស់ជាប់

" កើតអី?" Gem ដោយមិនឃើញអ្នកម្ខាងទៀតនិយាយគិតតែសម្លឹងមើលគេទើបគេដាច់ចិត្តបង្ហើបសំណួរទាំងចិញ្ចើមជ្រួញចូលគ្នា

" ហែងដេកនេះក៏បាន " fot បញ្ចប់សម្តីហើយគេក៏ប្រលែងដៃនាយក្រាស់ទាញភួយមកដណ្តប់ត្រឹមករដេកបែរខ្នងទៅម្ខាង គេមានអារម្មណ៍ពិបាកមិនស្រួលក្នុងចិត្តពេលលឺសម្តីអ្នកម្ខាងទៀតនិយាយមកកាន់គេ គេមិនបានមានសម្ពាធ គេអៀននោះអីពេលនេះពួកគេមិនមែនក្មេងទៀតទេ អារម្មណ៍គេក៏ប្រែប្រួលដែរប៉ុន្តែមិនទាន់ច្បាស់

" អឹម" gem គ្រហឹមដើមករហើយក៏ដើរទៅចុចបិទភ្លើងរួចដើរត្រឡប់មកម្ខាងនៃគ្រែផ្តេកខ្លួនដេកថ្នមៗទាំងលួចអំភើបក្នុងចិត្តពេលនាយល្អិតឃាត់ខ្លួន គេដេកសម្លឹងមើលផែនខ្នងនោះចង់យកដៃប៉ះចង់អោបក្រសោបតែមិនហ៊ានទើបងាកមុខបែរចេញទៅជញ្ចាំងលែងហ៊ានសម្លឹងមើលទៀត។

មួយសន្ទុះធំក៏មានដៃតូចៗលូកកាត់ចង្កេះរបស់គេ គេមិនមាត់ដេកស្ងៀមចាំមើលក្មេងធើ្វអីតទៀត

" gem " fot បង្ហើបសម្លេងស្រាលៗហៅឈ្មោះនាយក្រាស់ដៃក៏ទាញអោយគេបែរមករកខ្លួន ក្រសែភ្នែកទាំងគូប្រសព្វគ្នា

" មានអីមែន? " gem

ថាមើលគេមានរឿងអី⊙﹏⊙

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ថាមើលគេមានរឿងអី⊙﹏⊙
.
.
.
.
.
.អរគុណសម្រាប់ការអានរបស់អ្នកទងអស់គ្នាចាសជំរាបលាចាស🙏💖🤏

myមិត្តmyស្នេហាWhere stories live. Discover now