«អារឿងនឹងវាមកពីឯងទេធ្វើការមិនឱ្យសម្រេចបើឯងធ្វើចេញតាំងពីយូរក៏មិនស្ទះខ្យល់អញ្ចឹងដែរ»
«មើលគាត់និយាយ!ខ្ញុំទើបតែរៀនចប់បទពិសោធន៍ក៏តិចហើយឱ្យទៅធ្វើរឿងបែបនឹងអាណាត្រៀមចិត្តទាន់?»
«ឈប់និយាយទៅថ្លង់ណាស់»
បើស្ដាប់តាមការសន្ទនារបស់ពួកគេទៅគេទាំងពីរហាក់ដូចជាស្និតស្នាលនឹងគ្នាជាងអ្វីដែលយើងគិតទៅទៀតថែមទាំងការនិយាយសាច់ការរបស់ពួកគេក៏គ្មាននរណាអាចស្ដាប់យល់ថានិយាយអំពីអ្វី តើពួកគេកំពុងតែធ្វើអ្វី?អាថ៌កំបាំងណាស់ណាទៅ?
_Next day
នៅក្នុងក្រុមហ៊ុនដ៏ធំមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញគ្រាន់បើដែរក្នុងសង្គមដោយយើងក៏បានស្គាល់ថាជាក្រុមហ៊ុនត្រកូលផាក!បានបង្ហាញឱ្យឃើញរាងតូចច្រឡឹងដូចជាមនុស្សស្រី សាច់សរខ្ចី នរណាៗក៏ប្រាថ្នាចង់បានកំពុងតែអង្គុុយក្នយងOffice របស់ខ្លួនទាំងទឹកមុខពិបាកមើលជាខ្លាំងដូចជាកំពុងខឹងអ្នកណាមកអញ្ចឹង
«ខលទៅមិនលើងផងហេ៎ស?គិតថាខ្ញុំចង់ខលទៅលោកឯងណាស់ឬទើបខំខ្មើតម្លឹងៗបើមិនមានការសំខាន់មិនខលទៅនាំតែចង្រៃទូរស័ព្ទទេប្រុសចង្រៃចាំមើលតែជួបមុខខ្ញុំមិននិយាយរកទេអាប្រុសឡប់!!!»រាងតូច អង្គុយរអ៊ូម្នាក់ឯងរង៉ូវៗទាំងដៃកំពុងកាន់ទូរស័ព្ទខលទៅគេឱ្យមកសុីញ៉េអុីតាសុីវិល ប៉ុន្តែមើលចរឹកគេចុះខលចង់ផ្ទុះទូរស័ព្ទហើយមិនលើក
«ស្អីៗជេរអ្នកណាចង្រៃអ្នកណាឡប់ស្អីហា៎សកាហ៊ុន»ជុងវ៉ុន ស្រាប់តែបើកទ្វាចូលមកគ្មានគោះអីបន្តិច
«អាណាកាត់ដៃបោះឱ្យឆ្កែសុីបាត់ហើយមែនបានចូលមកមិនចេះគោះទ្វានឹង?»
«អូ៎ហូ!សម្បើមដៃណាស់ឥលូវគ្រាន់តែប៉ុណ្ណឹងសោះសុទ្ធតែដៀលយ៉ាងមិចជិតបានប្ដីទៅចង់ឈប់រាប់មិត្តហ៎?»
«ប្ដីស្អី!ប្ដីតែម៉ាកៗអាប្រុសឡប់នឹងយើងចាក់សម្លាប់ចោលមុនពេលបានចូលរោងការមិនខានទេ ហ៊ឹស!!!»
«ហើយកើតអីមករដូវហេ៎សបានជាម៉ួម៉ៅខុសធម្មតាអញ្ចឹងហា៎ស?»ជុងវ៉ុន ចូលទៅអង្គុយទល់មុខហើយសួរទាំងមើលមុខអ្នកជាមិត្តដោយជ្រួញចិញ្ចើម
YOU ARE READING
'Cause you are the reason'
Action-ស្អប់!ស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ស្អប់ដល់ឆ្អឹង ខ្ពើមសូម្បីតែមុខនាយក៏មិនចង់ឃើញ ឈ្មោះក៏មិនចង់ឮផង បើសួរថាហេតុអី?ក៏ព្រោះតែនាយជាអ្នកដែលបាញ់សម្លាប់មនុស្សស្រីដែលខ្លួនស្រលាញ់ស្មើរនឹងជីវិត។ភាពឈឺចាប់និងការបាត់បង់មួយនេះប្រុសម្នាក់នេះត្រូវតែសង! «ចេញពីជីវិតខ្...
Ep11:គាត់ស្រលាញ់ឯងណាស់
Start from the beginning
