ភាគ 9 ភ្លេីងប្រចណ្ឌ!

Start bij het begin
                                    

«យេីងមិនបានខំស្អីណាស់ណាទេ គ្រាន់តែប្រឹងបញ្ជោតប៉ុណ្ណោះ យេីងត្រូវការយកចំណាប់អារម្មណ៍ពីជុងហ្គុកអោយច្រេីនជាងនេះ វាកំពុងដំណេីរការទៅយ៉ាងរលូនហេីយ..»

(កាថេយ៍បោកទេបងអូន! តែធ្លាប់កាងគឺកាងហេីយ មិនដែលសុខៗបងធំមកចេះខំរៀនអីទេ🤣)

•| ពីរសប្តាហ៍បន្ទាប់
សាលារៀន ~

ថ្ងៃនេះដូចសព្វដងទាស់ត្រង់ថាថ្ងៃនេះឃេីញតែកម្លោះថេហ្យុងតែម្នាក់ឯងប៉ុណ្ណោះមិនមានវត្តមានជុងហ្គុកនោះទេ ថេហ្យុងនៅអានសៀវភៅនៅបណ្ណាល័យជាមួយជីមីន ឥឡូវនេះពួកគេទាំងពីរនាក់ក្លាយទៅជាមិត្តជិតស្និទ្ធនឹងគ្នាហើយ ដោយសារមួយរយ:នេះជុងហ្គុកត្រូវហាត់បាល់ជាញឹកញាប់ចឹងហេីយទេីបពួកគេទាំងពីរនាក់មានពេលនៅជាមួយគ្នាច្រើន។

«ល្ងាចនេះឯងទំនេរទេ? យើងចង់បបួលឯងទៅលេងនៅខាងក្រៅបានម្ដង!»

«អត់ទេល្ងាចនេះយើងមានណាត់ជាមួយជុងហ្គុកហើយ!»

«ពួកឯងណាត់គ្នាទៅណា?»

«មិនដឹងទេស្រេចលើជុងហ្គុកប៉ុណ្ណោះ»

«ហ្ហឹម! មិនអីទេចាំលើកក្រោយក៏បានដែរ! ថេយ៌!»

«មានអីមែនទេ?»

«មានអីជាប់នៅលើថ្ងាសឯង!» ជីមីននិយាយទាំងចង្អុលមកថ្ងាស់ថេហ្យុង អង្គុយអានសៀវភៅជាមួយគ្នាយូរហេីយមិនបានចាប់ភ្លឹកបន្ដិចសោះ

«ពិតមែនហ្ហេស៎តេីនៅកន្លែងណា?» ថេហ្យុងរាវថ្ងាស់ខ្លួនឯងតែគេរាវមិនចំកន្លែងនោះទេ

«ចាំយេីងបេះអោយ!» ថាចប់ជីមីនក៏ងេីបមកបេះអោយ បេីសិនមើលពីចម្ងាយវិញវាដូចពួកគេទាំងពីរនាក់កំពុងថើបគ្នាអញ្ចឹង

(ក្រឹបៗ*) សម្លេងថតរូប មាននរណាមិនដឹងមកលួចថតពួកគេទាំងពីរនាក់នៅខាងក្រៅបណ្ណាល័យ ប្រហែលមានគោលបំណងមិនល្អនោះទេព្រោះអ្នកដែលថតមានចេតនាថតឲ្យយល់ច្រឡំ ក៏ឃេីញច្បាស់ថាគេថតចំប្លង់ដែលជីមីនអោនមកបេះអ្វីនៅថ្ងាស់ថេហ្យុង គេថតយករូបថេហ្យុងនិងជីមីនគឺដូចមនុស្សកំពុងថើបគ្នាតែម្ដង។

(អ្នកណាជានាក់ថត?)

«រួចហេីយ! តើឯងទៅថ្នាក់ឥឡូវនេះទេ?»

បងធំទីក្រុងសេអ៊ូល Waar verhalen tot leven komen. Ontdek het nu