ភាគ 8 ញុាំបាយឬឱ្យបងញុាំអូន?

591 29 1
                                    

•| ត្រឡប់ទៅកាលពីកន្លះខែមុន

«ល្បងពិតជាចង់ធ្វេីវាពិតមែន?» នាយជីសួរបញ្ជាក់ទាំងដែលផែនការបានត្រៀមរួចរាល់ជាស្រេចទៅហេីយ ពេលនេះពួកគេកំពុងនិយាយគ្នាតាមទូរស័ព្ទ

«ចាប់ផ្ដើមទៅ!!» ថេហ្យុង

«ពួកឯងចូលទៅ!» នាយជី

មានក្រុមក្មេងស្ទាវប្រហែលបួនទៅប្រាំនាក់ដេីរមកស្ទាក់មុខថេហ្យុង ពួកគេជាក្រុមក្មេងស្ទាវដែលថេហ្យុងរៀបចំឡេីងមកដេីម្បីសម្រេចគម្រោងរបស់គេ ពួកគេចាប់ផ្ដេីមនាំគ្នាព្រួតវៃថេហ្យុងខណ:ពេលដែលជុងហ្គុកដេីរមកដល់ទីនេះ

ដឹប*

ម្នាក់នៅក្នុងចំណោមក្មេងស្ទាវបានដាល់ចំមាត់ថេហ្យុងបណ្ដាលអោយកម្លោះតូចត្រូវបែកមាត់និងមានឈាមតាមគែមមាត់រឹមៗ ពួកគេក្រឡេកទៅមើលកំលោះសង្ហាដែលដេីរសម្ដៅមករកពួកគេទាំងជ្រែងហោប៉ៅយ៉ាងសង្ហាបន្ទាប់ពីនោះ...

«ហេឡូ!» ជុងហ្គុកលេីកដៃនិយាយសួស្ដីរួចក៏

ដឹបៗៗ មាំង!!!

មិនដល់5នាទីផងក្រុមក្មេងស្ទាវទាំងប៉ុន្មាននាក់ក៏ដេកដួលទៅដីក្រោមស្នាដៃជុងហ្គុក ពួកគេបែកមុខបែកមាត់សឹងមេីលមិនយល់រួចក៏នាំគ្នីគ្នារត់ចែងជេីងបែកខ្ញែកទៅអស់។

«អន់!» នាយបោះប្រយោគរួចក៏ចាប់លេីកកម្លោះតូចឡេីង

«យេីងមិនមែនអន់ តែពួកវាលេងព្រួត! យើងក៏បានតដៃមុននេះឯងមិនឃើញទេឬ?!» ថេហ្យុងតបទៅវិញទាំងសម្លក់មុខគេថ្មែរ

«មិនអន់ទេប៉ុន្តែបែកមាត់អស់បន្តិចទៅហើយ ឯងទៅមានរឿងស្អីជាមួយពួកគេ?»

«គិតតែឯងវិញទៅ! ក្រែងស្អប់យេីងធ្លាប់ធ្វើបាបយើងម៉េចក៏មកជួយយើង?»

«ស្អប់?! យើងមិនដែលនិយាយម្ដងទេថាស្អប់ឯងនោះ ហៃសង្សារឯណាដាច់ចិត្តនៅពេលឃើញសង្សារខ្លួនឯងត្រូវគេព្រួតវ៉ៃហើយមិនជួយនោះ? ហើយក៏គ្មានសង្សារឯណាស្អប់សង្សារខ្លួនឯងដែរ»

_____

•| skip
ផ្ទះរបស់ថេហ្យុង ~

បន្ទាប់ពីលាងរបួសអោយថេហ្យុងរួចពេលនេះកំលោះសង្ហាកំពុងរុករើមើលពេញទូទឹកកកប៉ុន្តែគេរើមួយសន្ទុះហើយគ្មានបានអ្វីសោះ

បងធំទីក្រុងសេអ៊ូល Where stories live. Discover now