|បងធំទីក្រុងសេអ៊ូល|
ដំណើរទោរទន់ទាំងខ្លួនសេីមជោគជាំ ម្ចាស់កាយទន់ខ្លួនផ្អែកហ្នឹងជញ្ជាំងបន្ទប់សង្ងំយំទាំងឈឺកាយនិងចិត្ត រាល់ថ្ងៃសឹងក្លាយជាមនុស្សវិកលចរិតដោយសារមិត្តរួមថ្នាក់ធ្វេីបាបគ្មានលួសថ្ងៃ មកផ្ទះវិញមានតែស្នាមជាំ ឈាមក្រហមស្រស់និងក្លិនទឹកស្អុយសឹងរាល់ថ្ងៃ ក្នុងនាមជាសិស្សម្នាក់ដែរស្លូតបូតនិងទន់ខ្សោយតេីអាចធ្វេីអ្វីគេបាន? បេីសូម្បីគ្រូក៏មិនហ៊ានតតាំងឬទាំងមេីលមុខសិស្សម្នាក់នោះចំផង។
តុកៗ
ក្រាក~~
«សុបប្រាយ អាប្អូនប្រុស....»ម្ចាស់សម្លេងលួចមកsupriseប្អូនទាំងកណ្ដាលយប់តែក៏ត្រូវជាប់គាំងមួយរំពេចបន្ទាប់ពីឃេីញសភាពប្អូនរួច។
«បងថេយ៍?»
«ថេយ៍វី..អ្នកណាធ្វេីស្អីឯង!! ម៉េចក៏សភាពដល់ថ្នាក់នេះ?!»
«បងមកពីស្មាណា..ហេីយ..ហេីយបងមកជាមួយអ្នកណា?»
«កុំមកបន្លប់បង! បងសួរឯង ឆាប់ឆ្លេីយមក!!»
«ខ្ញុំអត់មានទេ»
«បេីគ្មានម៉េចក៏ឯងដល់ថ្នាក់នេះ? វាធ្វេីបាបឯងទៀតហេីយមែនទេ?»
«បងទៅដឹងស្អីមក ចេញពីបន្ទប់ខ្ញុំទៅ»
«ថេយ៍វីឯងកាន់តែឆ្កួតហេីយ ម៉េចក៏មិន.តដៃគេអាចង្រៃយ៎អេីយយយយ ទោះបីជាពួកយើងកំព្រាឪពុកម្ដាយ តែក៏មិនបានថោកទៅសុំបាយអាណាមកច្រាស់ច្រំដែរវេីយ!! បងខំរកលុយមកអោយឯងរៀនហេីយនេះជាស្អីដែរឯងតបស្នងសងបងវិញហេស៎ ហ្ហាស៎?!!»
«ហ្ហឹក..! ខ្ញុំសុំទោស»
«យំចេញអោយអស់មក យំអោយអស់ សុំទោស! បងមេីលថែឯងមិនបានល្អដោយខ្លួនឯង!» ថេហ្យុងអោបក្រសោបប្អូនប្រុសទាំងឈឺចាប់។
សព្វថ្ងៃពួកគេមានតែពីរនាក់បងប្អូន ពួកគេកំព្រាឪពុកម្ដាយតាំងពីតូចក្រូចឆ្មារ រស់នៅក្នុងមណ្ឌលកំព្រារហូតដល់ពេញវ័យ ចុងក្រោយថេហ្យុងក៏លះបង់ការសិក្សានៅក្រៅប្រទេស ក្នុងនាមជាបងប្រុសម្នាក់ត្រូវប្រឹងប្រែងរកលុយដេីម្បីទុកចិញ្ចឹមទំនុកបម្រុងប្អូនប្រុសដែរមានតែម្នាក់ ព្រោះចង់ឃើញប្អូនល្អចង់ឃេីញប្អូនមានចំណេះដឹងខ្ពង់ខ្ពស់! ពួកគេជាបងប្អូនភ្លោះកំសត់មានឪពុកម្ដាយជាសេដ្ឋីតែបែរជាចិត្តព្រៃផ្សៃយកមកបោះបង់ចោលក្នុងមណ្ឌលកុមាកំព្រាទៅវិញ។

YOU ARE READING
បងធំទីក្រុងសេអ៊ូល
Short StoryTittle • King of the City ប្រភេទរឿងក្មេងស្ទាវសិស្សសាលាឈាមរាវ បងតូចបងធំ សាច់រឿងមានពាក្យពេចន៍មិនសមរម្យច្រេីន សូមអានដោយទំនួលខុសត្រូវ។ [19/12/2023] By : Su Jeaň(ស៊ូជីន)