ភាគ 5 មកពីថេយ៌វីស្អាត

799 33 0
                                    

• ភូមិគ្រឹះ មីនយ៉ុងហ្គី ~~

«ខ្ញុំនៅកន្លែងណាទៀតហេីយ?» ម្ដងទៀតហេីយ ងេីបមកក៏ឃេីញខ្លួននៅក្នុងបន្ទប់ម្ដងទៀតហេីយតែមិនមែនជាបន្ទប់ពណ៌ខ្មៅទៀតទេ បន្ទប់នេះមានពណ៌សបែបស្រគាំ មានស្បៃវាំងននពណ៌.ស និយាយអោយខ្លីរបស់របរដែរដាក់តាំងនៅទីនេះសុទ្ធសឹងតែជាពណ៌.សទាំងអស់សូម្បីតែផ្កាស្រស់ វាជាផ្កាកុលាបពណ៌.ស។

«ភ្ញាក់ហេីយ?» យុនហ្គីចូលមកទាំងមានថាសបបរនិងថ្នាំ

«ជាលោក..?»

«ផឹកថ្នាំសិនទៅ នៅមានស្ពឹកខ្លួនទៀតទេ? តេីថេយ៌ងេីបរួចឬអត់? ងេីបមកញ៉ាំបបរសិនមកក្រែងមានកម្លាំង»

«លោកជួយខ្ញុំ?»

«ហាមាត់មក អ្អា...» នាយមិនតបតែបែរជាលេីកចានបបរមកបញ្ចុកជំនួសទៅវិញ

«ឆ្លេីយ!»

«ត្រូវហេីយ ឆាប់ហាមាត់មក!»

«ខ្ញុំញុាំដោយខ្លួនឯងបាន!! អោយស្រាបព្រាមក-» ប្រុងឈោងយកស្រាបព្រាមកកាន់តែគិតឬថាអាចធ្វេីបាន? យ៉ុនហ្គីលេីកចញ្ចេីមម្ខាងបែបចោទជាសំណួរទាំងមិនពេញចិត្ត

«ហាមាត់!» ម្ដងនេះនាយរៀងតម្លេីងសម្លេងបន្ដិច គិតៗទៅក្មេងនេះពិតជាក្បាលរឹងពិតមែន

បន្ទាប់ពីញុាំបបរអស់ថេហ្យុងក៏លេបថ្នាំទាំងមានយ៉ុនហ្គីនៅអង្គុយមេីលមុខគេញញឹមមិនដាក់សោះ ប្រុសម្នាក់នេះយ៉ាងម៉េចហ្នឹង ម្ដងមុខមាំ សម្ដីរឹងៗ ឆ្កឹងៗ ហេីយសុខៗក៏មកអង្គុយសេីច wae??

«ម៉េចក៏សម្លឹងមកខ្ញុំបែបនេះ?»

«មកពីថេយ៌វីស្អាតពេកនោះអី!»

«ហ្ហឹស! នៅពីក្រោយភាពស្អាត ខ្ញុំធ្លាប់បែកមុខបែកមាត់ច្រើនដងណាស់ដែរ កុំសរសេីរអីខ្ញុំរអៀសខ្លួនណាស់» ថេហ្យុងអេះកញ្ចឹង.កតិចៗទាំងសេីចញឹមៗ

«បងនិយាយជាការពិត»

«បានហេីយលោក...អ្ហឺ នែក៎..»

«ថេយ៌មានអីមែនទេ?»

«ខ្ញុំមិនដឹងថាត្រូវនិយាយបែបណាអោយសមទេ តែខ្ញុំពិតជាអរគុណលោកណាស់ សុំទោសដែរខ្ញុំចាំលោកមិនបាន តែចាប់ពីពេលនេះទៅខ្ញុំនឹងព្យាយាមស្គាល់លោក..» ពិតជាអៀនណាស់តែក៏ប្រឹងទប់ ប្រុសម្នាក់នេះសម្ដីផ្អែមជាងផែនស្ករទៅទៀត

បងធំទីក្រុងសេអ៊ូល Where stories live. Discover now