ភាគ1. ហេតុអីប្រគល់គេឲ្យយើង

Beginne am Anfang
                                    

(រូបឧទាហរណ៍ជុងគុកនៅក្មេងទេណារករូបអត់បាន)

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

(រូបឧទាហរណ៍ជុងគុកនៅក្មេងទេណារករូបអត់បាន)

" ហេតុអីប្រគល់គេមកឲ្យយើង ឯងដឹងច្បាស់ហើយថាពពួកHybird សំខាន់សម្រាប់យើងប៉ុណ្ណា " ថេយ៉ុងពោលឡើងម្នាក់ឯងទាំងពិបាកចិត្ត គេព្យាយាមស្វែងរកពួកHybird ស្ទើរស្លាប់ស្ទើររស់ទីបំផុតគេមកនៅក្នុងដៃខ្លួនយ៉ាងងាយស្រួល ប៉ុន្ដែ គេមិនបានសប្បាយចិត្តឡើយវាធ្វើឲ្យគេកើតទុក្ខកង្វល់ទៅវិញ ពេលដែលឃើញជីវិតបរិសុទ្ធតូចមួយកំពុងតែស្ថិតនៅនឹងមុខ បើគេធ្វើរឿងនោះពិតមែនគេពិតជាអាត្មានិយមខ្លាំងណាស់

គេសម្លឹងមើលមុខតូចច្រមិចៗគួរឲ្យស្រឡាញ់របស់កូនទន្សាយHybird វារឹតតែធ្វើឲ្យគេពិបាកចិត្តលើសដើម

តាមដំណើរ ដល់ដំណាក់កាលនេះហើយមានតែបណ្ដោយតាមនឹងសិនចុះ . ថេយ៉ុងដកដង្ហើមធំមួយដង្ហើមហើយពាក់ខ្សែកឲ្យ
អាល្អិតដើម្បីឲ្យគេប្រែជាមនុស្សដូចដើមវិញ . ចំណែកគេក៏ប្រាស់ខ្លួនដេកជាមួយអាល្អិតផងដែរ

ព្រឹកថ្មី ថេយ៉ុងរៀបចំខ្លួន ហើយរៀបចំឲ្យជុងគុកដោយគេពាក់អាវសាច់ក្រណាត់ពណ៍សដៃវែងរបស់ខ្លួនដដែល ដោយសារតែគេមិនទាន់មានខោអាវនៅឡើយ .ដូច្នេះតម្រូវឲ្យគេត្រូវតែជូនជុងគុកទៅរកសម្លៀកបំពាក់ ពីដំបូងបម្រុងឲ្យអ្នកស្រីអៃកូ ជាអ្នកទៅ ប៉ុន្ដែថ្ងៃនេះគេត្រូវមានណាត់ជួបអតិថិជន ទើបយកជុងគុកទៅជាមួយតែម្ដង .

បើនិយាយពីពង្សាវតាររបស់ថេយ៉ុងវិញគេមានអំណាចខ្លាំងណាស់ ត្បិតថាគេទើបតែមករាល់នៅប្រទេសកូរ៉េបាន5ឆ្នាំក៏ដោយប៉ុន្ដែជំនួញតូចធំថេយ៉ុងក្ដោបក្ដាប់បានសឹងទាំងអស់ . កាលពីមុនថេយ៉ុងគេរស់នៅប្រទេសកំណើតម៉ាក់របស់គេ គេជាជនជាតិកូរ៉េ កាត់ជប៉ុន ម៉ាក់គេជាជនជាតិជប៉ុន ប៉ាគេជាជនជាតិកូរ៉េ ក៏ប៉ុន្តែប្រវត្តិរូបរបស់ថេយ៉ុងគ្មានអ្នកដឹងច្បាស់ឡើយវាអាថ៌កំបាំងខ្លាំងណាស់ គ្រប់គ្នាដឹងពីថេយ៉ុងតែប៉ុណ្ណឹងប៉ុណ្ណោះសូម្បីអាយុពិតប្រាកដថេយ៉ុងក៏គ្មានអ្នកទាយដឹង .

បង្វែរមកសាច់រឿងយើងវិញ ថេយ៉ុងនាំជុងគុកដល់ផ្សារទំនើបមួយកន្លែង . គេពរ អាល្អិតជុងគុក ដើរពេញផ្សារដោយមិនខ្វល់ពីក្រសែភ្នែករាប់រយគូរដែរកំពុងតែសម្លឹងមើលមកពួកគេឡើយ .

" ជុងគុកគី ប៉ានិយាយទូរស័ព្ទបន្ដិចនៅទីនេះហើយកុំទៅណាឮទេ " បម្រុងនិងដើរចូលហាងទៅហើយ ទូរស័ព្ទរបស់គេបានរោទិ៍ឡើង ធ្វើឲ្យគេត្រូវទម្លាក់អាល្អិតជុងគុកពីលើដៃសិន . ឯអាល្អិតជុងគុកវិញងក់តែក្បាលហើយរត់ត្រុយចូលក្នុងហាងធ្វើមិនដឹងចំជាក្មេងរពឹសមែន
" Wow អាតៗហា ហិហិ "
" នែ៎ គ្មានអ្នកណានៅមើលហាងទេឬបានជាបណ្ដោយឲ្យក្មេងសម្រែនេះចូលក្នុងហាង " រំពេចនោះមានមេការស្រីម្នាក់បានចេញមកស្រែកខ្លាំងព្រមទាំងចោលភ្នែកសម្លក់ទៅកាន់អាល្អិតជុងគុក កាយវិការនិងខ្សែភ្នែកសម្លក់សម្លឹងបែបរើសអើងរបស់នាងធ្វើឲ្យក្មេងអត់និងខ្លាចមិនបាន . ឯអាល្អិតជុងគុកវិញឈរស្ងៀមលែងហ៊ានកម្រើកគេអោនមុខខ្ញាំអាវដែលហៀដល់កជើងរបស់គេ

" សុំទោសអ្នកស្រីមេការ ពួកយើងរវល់រៀបចំអីវ៉ាន់ ក្មេងតូចប៉ាម៉ាក់អូននៅឯណា មិចក៏ចូលមកទីនេះអីចឹង "
" មិនបាច់ទៅគួរសមដាក់វាស្អីទេ ចាប់អូសវាចេញក្រៅហាងទៅ "
" ប៉ាៗនាំអូនមកទិញខោអាវ ឡូវគាត់ពុងតែយាយទូរសាប់(ទូរស័ព្ទ)នៅខាងក្រៅទើបអូនចូលមោមុន
ហឹក "
" មើលតែការស្លៀកពាក់ក៏ដឹងថាឋានៈម៉ែឪក្មេងនេះក្រតោងយ៉ាកដែរ ច្បាស់ជាគ្មានលុយទិញហើយ អូសវាចេញទៅ " អ្នកស្រីមេកា
" ក្រែងអ្នកស្រីមេការនិយាយថាឲ្យតែអ្នកចូលក្នុងហាងយើងសុទ្អតែជាភ្ញៀវមិនចឹង អូនតូចនេះក៏ជាភ្ញៀវដូចគ្នាចឹងហើយយើងត្រូវតែទទួលរាក់ទាក់ បើគេចូលហាងរបស់យើងគេប្រាកដជាមានលុយទិញហើយ អូនតូច អូនទៅអង្គុយលើសាឡុងនោះសិនទៅចាំប៉ាអូនមកចាំរើសខោអាវ តាមក្រោយ ហើយបងទៅយកភេសជ្ជៈឲ្យអូនញុាំណា "
" បាទមីងអាត មីងៗអាតហើយចិត្តអរៗទៀតមិនដូចអ៊ំនោះហេមុខអាឃក់ហើយចិត្តអាឃក់ទៀត "

" អាក្មេងឆ្កួត សម្បត្តិក្មេងខោមិនខោអាវមិនអាវមកហ៊ានដៀលយើងទៀត ចេញពីហាងយើងទៅ ! មិនបាច់ទទួលរាក់ទាក់ស្អីទេទោះឪវាមកក៏គ្មានលុយទិញដែរ "
" នាងដឹងមកពីណាថាយើងគ្មានលុយ "

__________
TO Be Continue 💗🐰

🐰លោកប្ដី Hybird🐰Wo Geschichten leben. Entdecke jetzt