50:នឹកអូនពេលស្រវឹង

Start from the beginning
                                    

<ហឹកៗអូនសុំទោស បងប្រុសអូនសុំទោស>
ជីមីនយំឱបបងប្រុសដែលប្រឹងក្រសោបគេក្នុងទ្រូង គេល្ងង់ពេកហើយតែមុននេះគេមិនដឹងខ្លួនថាធ្វើអីមែន

<មិនអីទេៗតែកុំធ្វើអីឆ្កួតៗបែបនេះទៀតណាបងសុំ>យីបូស្រក់ទឹកភ្នែក ច្បាស់ណាស់គេមិនអាចលុបហេតុការណ៍នេះចេញពីការចង់ចាំបានទេ

ដូចការគិតតាំងពីថ្ងៃនោះយីបូមិនដែលទៅណាឆ្ងាយពីជីមីនទេសូម្បីចាន់ក៏រើមកនៅជាមួយ យីបូដូចគ្នា ប្អូនគេមានតែម្នាក់នេះផងបើកើតអីតើឲគេធ្វើបែបណា
______

ដំណើរលវច់ល្វន់សមស្អាតរបស់កម្លោះរាងតូចបានបង្ហាញក្រោយយន្តហោះចុះចតមិនប៉ុន្មាននាទីមុននេះ ក្រោយចាកចេញទៅជិតបីខែនេះជាលើកទីមួយដែលគេមកវិញវាពិតជាលឿនណាស់

<តោះជីមីនឡានមកហើយ>រាងតូចប្រហែលគ្នាងាកមកបបួលប្អូនដែលនៅតែសម្លឹងមើលជុំវិញខ្លួនមិនឈប់

<បាទបង>រថយន្តចេញដំណើរមិនយូរក៏មកដល់ភូមិគ្រឹះវ៉ាងតាមបំណង អ្នកបម្រើក៏ចេញមកតម្រង់ជួរស្វាគមន៍វត្តមានលោកម្ចាស់វិមានយ៉ាងតម្រៀបត្រា

<អូនឡើងទៅសម្រាកទៅចាំអាហារពេលល្ងាចចាំបងឲគេទៅហៅ>យីបូចូលមកដល់ខាងក្នុងក៏និយាយទៅប្អូនដែលកំពុងជាប់ចិត្តជាមួយការរៀបចំជុំវិញខ្លួន

<បាទបងតោកំពូលព្រាន>ថាហើយជីមីនក៏រត់ចេញទៅ កុំឲបងជេទានយីបូមិនចូលចិត្តឈ្មោះនេះនោះទេដោយសារតែគេគឺឈប់ព្រានយូរហើយ

<វ៉ាង មូឈី>យីបូស្រែកយ៉ាងខ្លាំងក្រឺតខ្នាញ់ជាមួយលោកប្អូនដែលនិយាយមិនស្ដាប់គ្នាសោះ ថាកុំហៅចឹងតែមិនស្ដាប់គ្នាសោះសមតែវៃឲបែកគូទតើ

<បាទលោកបងព្រាន>យី!ឡើងជិតដល់ហើយនៅងាកមកឆ្លើយហើយនៅលានអណ្ដាតឌឺទៀតគិតទៅថាលោកប្អូនគេឌឺថ្នាក់ណា

មួយរយៈនេះអាចថាគេរាងប្រសើរបន្តិច មិនមែនឃុំខ្លួននៅតែបន្ទប់ តែក៏គ្មានពេលណាដែលគេមិននឹកមនុស្សម្នាក់ដែលចិត្តនៅឆ្ងាយពីគេនោះទេ

យប់យន់ឈានដល់គ្រប់គ្នាលង់លក់យ៉ាងស្កប់ស្កល់ប្លែកតែរាងតូចដែលទើបតែបញ្ចប់ការងារដែលសល់ពីក្រុមហ៊ុន

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now