ភាគទី ២១: ហ្សែនកាត់តាមបងច្រេីនជាង

935 66 10
                                    

*ព្រឹក*

ទិនករនាទិសខាងកេីតផ្ដេីមងេីបខ្លួនឡេីងបង្ហាញពន្លឺពណ៌ក្រហមឆេះដេដាសពេញផ្ទៃមេឃ រាងកាយប្ដីប្រពន្ធពីអ្នកកំពុងគេងអោបគ្នាស្អិតដូចតុកកែមិនខ្មាស់ព្រះអាទិត្យ ដៃតូចលេីកឡេីងមកញីភ្នែកដេីម្បីឲ្យសុំានឹងពន្លឺថ្ងៃ

< ហុឹម!!!! > ស៊ុងហ៊ុនក្រហឹមដេីមក បន្ទិចទេីបចាប់អារម្មណ៍វត្តមានរបស់ហុីស៊ុងនាយតូចរហ័សងេីបឡេីងទាំងវាយប្ដីឌឹបៗតែម្ដង

< ហុីស៊ុងប្រុសចង្រៃ!!!!! ធ្វេីស្អីខ្លះយប់មិញមានដឹងខ្លួនទេ??? > សម្លេងជេរប្រទិចបន្លឺឡេីងបន្ទាប់ពីរាងតូចវាយប្ដីរួច ខឹងណាស់មាត់និយាយថាថ្នមតែមានណាខុសការពិតទាំងស្រុង

< អូយ ឈប់វៃបងសិនទៅឈឺ!!! > ហុីស៊ុងស្រវ៉ាចាប់ដៃប្រពន្ធជាប់ ស៊ុងហ៊ុនវិញសម្លក់អ្នកជាប្ដីថ្មេរ

< ឈឺដែលហេស??? ចុះយប់មិញអត់ខ្លាចកូនឈឺទេឬយ៉ាងមិច??? > ស៊ុងហ៊ុគ្រាន់តែគិតដល់រឿងយប់មិញហេីយរលីងរលោងអាណិតកូនយកតែម្ដង

< អាៗ ប្ដីសុំទោសលោកម្ចាស់តូចនឹងម្ចាស់ធំ!!!! > នាយអោនគំនាបហាក់បីកំពុងគោរពមែនទែន យ៉ាងចឹងគួរលេីកលែងទោសឲ្យអត់លូវហ្នឹង??

< អូយ!!!! > សម្លេងស្រែកបន្លឺឡេីងហុីស៊ុងងេីយ មេីលមុខប្រពន្ធបន្ទិចមុននិយាយទាំងសេចក្ដីងឿងឆ្ងល់

< អូនកេីតអីហេសមិចបានជាធ្វេីមុខចឹង??? > នាយសួរដោយអត់មិនបានព្រោះរាងតូចស្រែកហេីយ ក៏ធ្វេីមុខជូរហួញ

< បងមេីលទៅ > រាងតូចមិននិយាយច្រេីនក៏សេីយអាវស្ដេីងឲ្យប្ដីមេីលទៅពោះ ថាbabyក្នុងពោះកំពុងកម្រេីកប៉ុណ្ណា

< ហិស ហិស នៅខាងក្នុងធុញមែនទេbenjamin? > នាយផ្ញោចស្នាមញញឹមមុននិយាយទៅកាន់កូនក្នុងពោះ ក្មេងដែលមានសុខភាពល្អតែបែបនេះពួកគេរពិសដូចចាប់ក្ដាមដាក់ចង្អេរ!!!

< កូនមិនទាន់កេីតផងបងដាក់ឈ្មោះឲ្យហេីយហេស??ស្អីben-jamin??? > ស៊ុងហ៊ុនហួសចិត្តមិនស្ទេីទេមិនដែលនិយាយរឿងឈ្មោះកូនសោះសុខ ៗមកហៅតែម្ដង

< បាទ lee Benjamin !!!!! >ហុីស៊ុង

< បានហេីយអូនទៅងូតទឹកទេចាំបងបីទៅ???

ចំណែកបេះដូង ( Complete ✔️)Where stories live. Discover now