ភាគទី៣ : បន្ទប់ 66មិនមែន 99

986 70 7
                                    

តភាគមុន

ហុីស៊ុងដេីរមកក្នុងខ្លឹបវិញដោយសភាពស្រវឹងខ្លាំង តែនាយនៅតែជជេសចង់ផឹកទៀត!!!តែត្រូវបានជេយ៍ហាមឃាត់ទេីបនាយព្រមឈប់

< អាហុី!!! ឯងស្រវឹងខ្លាំងហេីយ!!!! ទៅសម្រាកទៅ!!នេះជាសោរបន្ទប់របស់យេីង!!! >ជេយ៍ហុចសោរបន្ទប់របស់ខ្លួនអោយទៅហុីស៊ុង នៅទីនេះក៏មានបន្ទប់VIP សម្រាប់ភ្ងៀវដែរចង់សម្រាកទៅទីនេះមិនបានត្រឡប់ទៅផ្ទះវិញ!!!

< អឺ!!!! អរគុណហេីយអាសម្លាញ់!!!>នាយចូលមកប្រុសអោបជេយ៍តែនាយជេយ៍ក៏រុញចេញ!!

< ឯងទៅរួចអត់??? បេីថាទៅអត់រួចទេយេីងហៅបុគ្គលិកឲ្យជូនឯងទៅ > ជេយ៍

< ទៅរួចវេីយ!!!មិនបាច់ភ័យទេយេីងមិនស្រវឹងដល់ថ្នាក់លែងដឹងអីទេ!!! >នាយថាហេីយក៏ដេីរចេញទៅខុនដូរក្បែរខ្លឹបនេះបាត់ទៅ វានៅជិតចឹងហេីយមិនបាច់ជិះឡានក៏ដេីរដល់ដែរ!!

< ប្រយ័ត្នប្រយែងផង!!!! >ជេយ៍ស្រែកផ្ដាំពីក្រោយ!!!

យេីងងាកមកមេីលរាងតូចស៊ុងហ៊ុនឯនេះវិញក៏ស្រវឹងដូចគ្នា ចំណែកដៃវិញចេះតែនៅមិនស្ងៀមពោលគឺប្រលេះឡែវអាវខ្លួនរហូត!!! ក្នុងខ្លួនហាក់ក្ដៅខុសធម្មតាទាំងការពិតនាយតូចនេះផឹកមិនទាន់អស់ពីកែវផង!!! មិនដឹងថាសូអាបងស្រីជេីងល្អនេះដាក់ស្អីចូលកែវឲ្យប្អូនផឹកនោះទេ??

< ស៊ុងហ៊ុន!!!! ឯងយ៉ាងមិចនឹង??? >សូអាចូលមកមេីលស៊ុងហ៊ុនជាមួយអាការ:បារម្ភជាខ្លាំង

<មិនដឹងទេបងអា មានអារម្មណ៍ថាក្ដៅក្នុងខ្លួនណាស់ >ស៊ុងហ៊ុនតបសូអាដោយសម្លេងងុលៗ

< បេីក្ដៅឯងបន្ទប់សម្រាកសិនក៏បាន!!! ជាន់ទី3បន្ទប់ 99 ឯងទៅរកងូតទឹកទៅក្រែងបានត្រជាក់ខ្លះ!!! "សូអា

< បាទ!!! > រាងតូចតបដោយល្ហល្ហេវក្នុងខ្លួន

< នេះកូនសោរបន្ទប់បង ឯងឆាប់ទៅៗ!!! >សូអារុញរាងតូចស៊ុងហ៊ុឲ្យប្រញាប់ចេញទៅ!!!

* ខុនដូរ *

< មួយណា 99?? > នាយតូចដេីរត្រេតត្រូតពេញផ្លូវ ពោលគឺដេីរមេីលលេខបន្ទប់របស់ខ្លួន

< អា៎!!!! ឃេីញហេីយ!!!!! > នាយតូចក៏ប្រញាប់បេីកទ្វាចូលដោយភ្ងាក់ផ្អេីល

ចំណែកបេះដូង ( Complete ✔️)Where stories live. Discover now