ភាគទី១២ :ប្រយ័ត្នកេីតជ្រូក

756 72 6
                                    


យេីងងាកមកមេីលនៅក្រុមហ៊ុនជេយ៍នេះវិញបុគ្គលិកទាំងអស់នាំគ្នាខ្សឹបចុះខ្សឹបឡេីង គ្មានអ្នកណានិយាយថារឿងនោះជាអ្វីនោះទេ!!!

នូសុីដេីរចូលក្នុងក្រុមហ៊ុនទាំងឡេឡង់ព្រោះតែមិនបានដឹងនូវអ្វីដែរគេកំពុងនិយាយ!!!

< ពួកឯងកំពុងមេីលស្អីនឹង??? > នាងនូសុីទ្រាំមិនបានទេីបសួរអ្នកនៅទីនោះ ចំណែកបុគ្គលិកទីនោះវិញនាំគ្នារុញឲ្យគ្នាចុះឡេីងគ្មានអ្នកណាហានឲ្យនាងមេីលឡេីយ

< មោះឲ្យយេីងមេីល!!! > នាងទាញទូរស័ព្ទពីដៃរបស់បុគ្គលិកម្នាក់យកមកមេីលទេីបត្រូវស្រែកអស់សម្លេងដោយការខ្មាស់អៀន!!!

< អាយ៎!!!!!!! > នាងរត់ចេញក្រៅទាំងមិននិយាយអ្វីទាំងអស់ ខ្មាស់គេណាស់ នូសុីធ្វេីដំណេីរទៅផ្ទះរបស់នាងវិញទាំងយំសស្រាក់ ចង់ដឹងទេថាជុងវ៉ុនបានធ្វេីស្អីនាងខ្លះបានទៅជាបែបនេះ???

*ផ្ទះនូសុី*

< នូសុី!!! ហេតុអីត្រឡប់មកផ្ទះវិញលឿនម្លេស?? > ម្ដាយនាងលោកស្រីរីនស្រែកសួរព្រោះតែចម្លែកចិត្តពេក ព្រោះរាល់ដងទាល់តែល្ងាចទេីបនាងត្រឡប់មកផ្ទះវិញ!! តែថ្ងៃនេះនាងទេីបតែចេញពីផ្ទះក៏មកវិញទៅហេីយ!!!

<គ្មានអីទេ ម៉ាក់កុំចេះ!!! >នាងនិយាយរួចក៏ចូលក្នុងបន្ទប់បាត់ មកដល់ក្នុងបន្ទប់នាងចាប់របស់របរក្រវាត់រាយប៉ាយពេញបន្ទប់

< អាយ!!!!! យ៉ាង ជុងវ៉ុន!!!! ឯងធ្វេីឲ្យយេីងទៅជាបែបនេះ!!! កុំគិតថាជីវិតឯងបានសុខឲ្យសោះ!!! > នូសុីស្រែក ជាមួយកែវភ្នែកក្រហមច្រាល

បន្ទិចទេីបនាងបេីកទូរស័ព្ទមកមេីលគឺឃេីញតែរូបរបស់នាងជាមួយបុរសម្នាក់ដែរកំពុងតែគេងអោបគ្នាលេីគ្រែដោយអាក្រាតកាយ វាកំពុងវាយលុកក្នុងបណ្ដាយសង្គមខ្លាំងណាស់ បែបនេះបេីមិនខ្មាសគេដល់ស្លាប់ក៏ត្រូវសង្គមជេរប្រមាថមេីលងាយរហូតធ្វេីអត្ថឃាតខ្លួនឯង!!!

< ជីវិតយេីងទៅជាបែបនេះក៏ព្រោះតែឯង!!! យេីងដឹងថាជាឯង យ៉ាង ជុងវ៉ុន!!!! យេីងនឹងឲ្យឯងសងគុណនឹង100ដងចាំមេីលចុះ!!! > នីសុីពេលនេះប្រៀបដូចជាមនុស្សគ្មានសតិយ៉ាងចឹង

ចំណែកបេះដូង ( Complete ✔️)Where stories live. Discover now