ភាគទី១៣ : ចុកពោះ!!!

896 73 9
                                    

*2ខែក្រោយ*

ដូចរាល់ដងចឹង រាល់ព្រឹករាងតូចតែងតែក្រោកពីព្រលឹមដេីម្បីរៀបចំអាហារជូនរាងក្រាស ទៅធ្វេីការងារជាងរៀងរាល់ព្រឹក អាចនិយាយបានថា1ខែមកនេះអ្នកទាំងពីរចុះសម្រុងគ្នាបានច្រេីនណាស់ ការងារដែររាងតូចធ្វេីអាចជាទម្លាប់ដល់រាងក្រាសទៅហេីយ

បន្ទាប់ពីរាងតូចស៊ុងហ៊ុនរៀបចំអាហាររួចរាល់ អ្នកដែរមាននាមជាប្ដីក៏ចុះមកដល់ល្មម អ្នកទាំងពីអង្គុយទល់មុខគ្នា រាងតូចគិតតែសម្លឹងមុខប្ដីមិនដាក់ភ្នែក ហុីស៊ុងឃេីញបែបនេះក៏កេីតចិត្តសង្ស័យ ទេីបរហ័ស សួររាងតូច

< សម្លឹងមេីលមុខបងមានការអីមែនទេ??? > នាយជ្រួញចិញ្ចេីមចូលគ្នាមុនបញ្ចប់ប្រយោគខ្លួនរួចរាល់

< នៅផ្ទះធុញ!!!! > រាងតូចទម្លាក់ស្លាបព្រាចុះ រួចនិយាយទាំងធ្វេីមុខស្អុយៗ

< ចង់ទៅធ្វេីការដែរ!!!! > រាងតូចធ្វេីភ្នែកម៉ក់ៗ ដូចជាកូនឆ្កែអ្នកណាឃេីញហេីយក៏គួរឲ្យចង់ចាប់ញិចដែរ ចំណែករាងក្រាសវិញក៏ទេីបតែដឹងថាប្រពន្ធខ្លួននៅជាមួយយូរៗទៅរិតតែគួរឲ្យស្រឡាញ់បែបនេះសោះ

< ខ្លាចអូនធុញនៅទីនោះ!!!! ណាមួយក្រុមហ៊ុនមានមនុស្សច្រេីនខ្លាចអូនធុញទ្រាន់!!! > ហុីស៊ុង

< មិនធុញទេ!!! កាលអូនធ្វេីការនៅក្រុមហ៊ុនប៉ាអូនក៏មានមនុស្សច្រេីនដែរ ប្រហែលមិនអីទេ!! ហិស ហិស > ស៊ុងហ៊ុន

< ប្រាកដទេ??? > នាយសួរទាំងលួចអស់សំណេីចជាមួយប្រពន្ធក្មេងយ៉ាងខ្លាំង មេីលចុះដូចកូនក្មេងសុំម៉ាក់ទៅផ្សារជាមួយយ៉ាងចឹង

< ប្រាកដណាស់ អូនមិនធុញទេ!!! > នាយតូចញញឹមស្ញេញដាក់ស្វាមីពីមុននៅជាមួយប៉ាម៉ាក់ដូចជាមិនសូវអីប៉ុន្មានទេ តែស្រាប់តែមានប្ដីចាប់ផ្ដេីមចេញចារឹកCute²មកតែម្ដង

< ចឹងឆាប់ញុំាបាយទៅអាលបានទៅក្រុមហ៊ុនជាមួយបង!!! > ហុីស៊ុង

< អុឹម!!!!! បងនិយាយការពិត??? > ស៊ុងហ៊ុន

< បាទបងនិយាយការពិតឆាប់ញុំាបាយឲ្យហេីយ សិនទៅឆាប់បានទៅក្រុមហ៊ុន

ចំណែកបេះដូង ( Complete ✔️)Where stories live. Discover now