Ep25:បងនឹកអូន

856 44 3
                                    


       ព្រះអង្គបានចេញមកជាមួយនិងយូអ៊ីនព្រមជាមួយអង្គរក្សជាច្រើនដោយទុកអោយពួកមន្រ្តីចាំនៅខាងក្នុងមិនចង់អោយពួកគេបានដឹងរឿង។

   "ឆាប់ទៅចាប់បុត្រយើងចេញមក"ព្រះអង្គបញ្ជាអោយអង្គរក្សដទៃទៅឯអ្នកដែលជាមិត្តឃើញហើយស្លុតចិត្ត
ព្រោះជីមីនស្លាប់ស្រោចដោយឈាមពេញខ្លួនសូម្បីអ្នកឌទៃឃើញហើយក៏ចង់យំដែរ។

   "ក្រាបទូល!!"អង្គរក្សមាឌឌាំងៗក៏ចូលទៅឯរាជបុត្រក្តាប់ដៃខឹងឡើងសរសៃរវៀម

   "បើឯងហ៊ានតែប៉ះយើងឯងស្លាប់"ទ្រង់ងើយព្រះភក្រ្តឡើងទាំងកែវភ្នែកក្រហមដូចបិសាចនាំអោយអង្គរក្សនាំគ្នាញញើតប៉ុន្តែក៏ចូលទៅចាប់ព្រោះនេះជាបញ្ជារបស់ព្រះអង្គ

   "សូមរាជទានទោសព្រះបុត្រា"ពួកគេនាំគ្នាចូលទៅចាប់ទ្រង់បំបែកចេញពីរាងកាយស្តូកស្តឹងទាំងប្រើកម្លាំងខ្លាំងព្រោះរាជបុត្រមិនព្រមលែងសាកសពអ្នកខាងនោះសោះអោបស្អិតតែម្តង

    "ឆាប់លែងភ្លាមពួកអាចង្រៃ!!!ពួកឯងចង់យកជីមីនទៅណាឆាប់ទុកគេវិញភ្លាមពួកចោរម្សៀតយើងបញ្ជាពួកឯង!!!!"

   "ឈប់ឆ្គួតបានហើយយ៉ុនហ្គី!!!"ព្រះអង្គឃើញបុត្រដូចមនុស្សបាត់បង់សតិទើបស្រែកមួយទំហឹងនាំអោយរាជបុត្រឈប់រើអស់សំណើចបន្តិចមុននឹងងាកបែរមកក្រោយសម្លឹងទៅបិតាដូចសត្រូវពាន់ឆ្នាំ

   "លោកទេដែលឆ្គួត!!!!លោកឆ្គួតមកច្រើនឆ្នាំនៅមិនទាន់ស្វាងលោកជាឪពុកគេបែបណាទៅហ្ហាស?!!លោកមិនសាកសមធ្វើជាឪពុកគេទេលោកបំបែបានសូម្បីម្តាយកូន ចោលបាន ធ្វើបាបបានសូម្បីប្រពន្ធកូនខ្លួនឯងមិនអស់ចិត្តលោកនៅសម្លាប់មនុស្សដែលកូនខ្លួនឯងស្រលាញ់!ចិត្តលោកសាងពីស្អីទៅហ្ហាស?!!សប្បាយចិត្តមែនទេដែលឃើញខ្ញុំក្លាយជាបែបនេះ?សប្បាយចិត្តឬនៅ?សូម្បីសត្វក៏វានៅស្រលាញ់នៅថ្នមកូនវាដែរលោកមិនស្មើរនឹងសត្វផង!ចង់អោយខ្ញុំគោរពលោកជាឪពុកទាំងដែលកន្លងមកលោកមិនដែលបំពេញតួនាទីជាឪពុក!លោកសំអាងស្អីមកបញ្ជាខ្ញុំ?!លោកចាំទុកថ្ងៃនេះលោកនិងខ្ញុំជាសត្រូវ!គ្មានពាក្យថាឪពុកកូនឬក៏ស្តេចនិងបុត្រស្អីទៀតនោះទេ"បើតាមចិត្តខឹងទ្រង់ចង់តែទាញកាំភ្លើងពីអង្គរក្សបាញ់ទ្រង់អោយស្លាប់នៅនឹងកន្លែងទេ!!ហេតុអីក៏ទ្រង់ធ្វើបែបនេះ?ទ្រង់ធ្វើបាបគេនិងមាតាសព្វគ្រប់នៅមិនពេញចិត្តទ្រង់មកសម្លាប់បេះដូងរបស់គេទៀតតើអោយគេសល់ការគោរពដល់ទ្រង់ទៀតតាមណា?
បេះដូងគេស្ពឹកហៅលែងឮទៅហើយតើគេត្រូវត្រឡប់ទៅរកភាពឯកោគ្មាននរណានៅក្បែរបេះដូងស្គាល់តែភាពត្រជាក់គ្មានកម្តៅម្តងទៀតមែនទេ?ទ្រង់រលាស់ដៃចេញពីអង្គរក្សទាំងនោះមួយទំហឹងរហូតរួចខ្លួនទើបបែរទៅបីសាកសពមនុស្សជាទីស្រលាញ់ដើរចេញទៅដោយភាពស្ងៀមស្ងាត់គ្មាននរណាហាមឃាត់ឯព្រះអង្គក៏គាំងទ្រឹងសម្លឹងមើលបុត្រដែលចេញទៅ។រីឯមិត្តៗដែលជាអង្គរក្សនាំគ្នាយំអាណិតរាជបុត្រនិងជីមីនយ៉ាងខ្លាំងពួកកេមិនដេលដឹងឡើយពីទំនាក់ទំនងជីមីននិងរាជបុត្រជ្រាលជ្រៅកម្រិតណាតែពេលដែលមើលភ្នែកដែលបញ្ជាក់ការឈឺចាប់របស់ព្រះរាជបុត្រធ្វើអោយពួកគេរំជួលចិត្តអាណិតគូរស្នេហ៍នេះណាស់។

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now