គ្រាន់តែមកដល់មន្ទីរពេទ្យនៅទីនេះភ្លាមមិនអោយរាជបុត្រស្រែកទាន់ទេអ្នកបើកឡានលោកឆុងក៏ស្រែក
ហៅពេទ្យអោយនាំគ្នាស្លន់មុន។មិនអោយស្លន់យ៉ាងមិចបើនាយមកដល់ស្រែកហៅថែមទាំងប្រាប់ថាជារាជបុត្រទៀតម្នាក់ៗឡើងញ័រដៃញ័រជើងគ្រាន់តែឃើញព្រះភក្រ្ត
ទ្រង់នរណាមិនស្គាល់ទើបនឹងឃើញព័ត៌មានថ្ងៃមុនពីការបើកបង្ហាញព្រះកាយរបស់ទ្រង់អោយមហាជនបានឃើញ។កន្លងទៅប្រហែលជាមួយម៉ោងកន្លះក្រោយគ្រូពេទ្យក៏បានចេញមកអោនគោរពនិងរាយករណ៍អោយទ្រង់បានជ្រាបមិនបាច់អោយទ្រង់ហារមាត់សួរទាន់ទេ។ម្នាក់ៗពិតជាមានការគោរពកោតខ្លាចទ្រង់ខ្លាំងណាស់ដល់ថ្នាក់យ៉ុនហ្គីធ្វើអ្វិមិនត្រូវអ្នកនៅទីនេះគោរពកោតខ្លាចគេជាងអ្នកនៅវាំងទៀតធ្វើអីក៏អោនគោរពសឹងតែមើលមុខមិនឃើញ។
មួយស្ទុះរាងកាយតូវច្រឡឹងស្ថិតនៅលើគ្រែអ្នកជំងឺក៏បានកម្រើកដឹងខ្លួននាំអោយអ្នកអង្គុយរងចាំក្រោកមកមើលគេយ៉ាងលឿន។
"ឯងយ៉ាងមិចហើយ?"គ្រាន់តែគេបើភ្នែកមកភ្លាមទ្រង់
ក៏សួរភ្លេត"ទូលបង្គំស្រេកទឹក"ជីមីនហើបបូរមាត់ស្លេកស្លាំងនិយាយខ្សាវៗស្តាប់មុនចង់ឮតែថារាជបុត្ររបស់យើងត្រចៀកវៃតាំងពីដើមយាងទៅចាក់ទឹកអោយគេផឹកភ្លាមៗ
"ក្រោកយឺតៗ"ទ្រង់ជួយទប់បន្តិចដើម្បីផឹកស្រួលពេលផឹកហើយក៏ដាក់អោយគេគេងវិញ។
"ទ្រង់នៅរងចាំទូលបង្គំឬ?"
"មកពីឯងជួយជីវិតយើងប៉ុណ្ណោះកុំគិតថាយើងបារម្ភពីឯងនោះ"គេមិនទាន់បាននិយាយអ្វីផងទ្រង់ចាំបាច់បកស្រាយទាំងស្លន់ស្លោរធ្វើអី?ខ្លាចគេចាប់បានថាទ្រង់បារម្ភអង្គុយចាំគេដឹងខ្លួនឬ?
"ទូលបង្គំមិនទាន់បាននិយាយមួយម៉ាត់ទេក្រាបទូល"
"???"មានបំណងឌឺទ្រង់មែនទេ?កែវភ្នែកដាក់កំហិតក៏បង្ហាញឡើងធ្វើអោយជីមីនទប់សើចមិនបាន
"សើចអី?!ឈប់សើចបើមិនចង់អោយយើងដាក់ទោស"
"ឈប់ហើយក្រាបទូល"មើលទ្រង់ចុះសន្ទនាដល់ភ្លេចថាគេកំពុងឈឺហើយតែថាគេធ្វើខ្លួនមិនដូចអ្នកជំងឺសោះតមាត់អោយប៉ប៉ោចនៅសើចទៀត
YOU ARE READING
🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️
Romance"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10/23