ក្រឡេកមកមើលរាជបុត្រនិងកូនខ្មៅរបស់ទហរង់វិញមើលទៅដូចជាតានតឹងណាស់ព្រោះតែកូនខ្មោចមិនស្តាប់បញ្ជានៅមិននិយាយរកទ្រង់សូម្បីមួយម៉ាត់សួរមិនឆ្លើយ
ហៅអោយមកជិតក៏មិនមកបញ្ជាក៏មិនព្រមតាមទ្រង់ពិតជាខ្នាញ់ខ្លាំងណាស់។"បងប្រាប់អោយអូនអង្គុយចុះ!!"ទ្រង់បញ្ជាអោយរាងតូចអង្គុយញាំបាយទល់មុខទ្រង់ដូចរាល់ដងតែនាយតូចមិនទាំងមើលព្រះភក្រ្តទ្រង់ផងមិនដឹងថាខឹងថ្នាក់ណាទេបានជាធ្វើរឹកប្រងើយៗដាក់ទ្រង់យ៉ាងដូច្នេះ
"សូមរាជបុត្រសោយតាមសម្រួលទូលបង្គំទៅញាំអាហារនៅខាងក្រោយហើយក្រាបបង្គំលាក្រាបទូល"ដោយសារតែមិនចង់និយាយរកទ្រង់ទើបគេសុំទៅញាំអាហារនៅខាងក្រោយជាមួយបុគ្គលិកនិងអង្គរក្សដទៃដូចពីមុនវិញតែមិនទាន់នឹងបានឈានជើងចេញផងក៏ទទួលបានពាក្យគម្រាមទុកមុនបាត់ហើយ
"បើអូនហ៊ានតែឈានជើងចេញមានរឿងប្រាកដណាស់"ទ្រង់មានបន្ទូលយ៉ាងហ្មងម័តមិនបានលេងសើចក៏មិនបានសម្តីស្រទន់គឺរឹងគួរអោយព្រឺព្រួយទើបអ្នកខាងនោះបញ្ឈប់ដំណើរត្រឹមនឹងរួចក៏ដើរមកឈរក្បែរទ្រង់វិញតែមុខនៅតែមិនព្រមមើលទ្រង់ដដែល
"ខឹងបងខ្លាំងដល់ថ្នាក់បងនិយាយអ្វីក៏លែងស្តាប់?"
"មិនហ៊ានទេក្រាបទូលព្រោះទូលបង្គំគ្រាន់តែជាអង្គរក្ស"
"តែអូនក៏ហ៊ានរួចហើយមុននេះ"
"បើទ្រង់ចង់ដាក់ទោសទូលបង្គំក៏ព្រមទទួល"
"អូនឌឺបង?"
"ទូលបង្គំនិយាយកពិតមែនក្រាបទូល"
"បាន!ទៅវិញអូននឹងទទួលទោសមិនខាន"ស្រាអញ្ជើញមិនចង់ផឹកចង់ផឹកស្រាពិន័យ មានអីទ្រង់កំដរបានតើចាំមើលនឹងវាយអោយណាណីម្តង។ជីមីនខាំមាត់ងាកចេញនៅតែធ្វើចិត្តខ្លាំងមិនខ្ចីខ្វល់ទោះមិនដឹងថាទ្រង់និងធ្វើដូចបន្ទូលឬក៏អត់ក៏ដោយ
"យ៉ាងមិច?"ទ្រង់សោយអាហារសុខៗក៏មានទូរស័ព្ទខលមកទើបទ្រង់លើកមកនិយាយទាំងមុខក្រញូវព្រោះនៅក្រពុលមុខដែលរាល់តូចផ្គើនទ្រង់
أنت تقرأ
🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️
عاطفية"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10/23