32+33:បងតែងចង់ឈ្នះ

Start from the beginning
                                    

<ហេតុអីថាមិនបាន ត្រង់អូនមិនស្ដាប់សម្ដីបងហេតុអីមិនគិត>Yoongiនៅតែមិនអាចដឹងកំហុស គេមានបានធ្វើអីខុសណាគ្រាន់តែដាក់ទោសក្មេងដែលមិនស្ដាប់សម្ដីតើ ជាការព្រមានលើកក្រោយកុំជំទាស់សម្ដីគេទៀតមិនចឹងត្រូវធ្ងន់ជាងនេះមិនខាន

<ហឹកៗៗ~>Jiminគាំងនិយាយលែងចេញបានត្រឹមបញ្ចេញសម្លេងដែលបញ្ជាក់ពីចិត្តដែលឈឺដូចត្រូវចាក់រាប់រយម្ជុល មិនចង់មានរឿងបន្តJiminក៏រត់ចេញទៅក្រៅយ៉ាងលឿនគេមិនបានខឹងអីទេគ្រាន់តែអន់ចិត្តព្រោះYoongiមិនយល់អារម្មណ៍គេពេលនេះមិនលួងនៅបន្ទោសគេទៀត

¶ល្ងាច

ចេញពីក្រុមហ៊ុនJiminមិនបានទៅណាឆ្ងាយទេគឺមកខនដូរសម្រាក ព្រោះបើនៅក៏គ្មានចិត្តធ្វើការដែរ ក្រោយពីសំងំយំអស់ចិត្តហើយJiminក៏មកធ្វើម្ហូបចាំYoongiតាមទម្លាប់

<Hello Yoonបងដល់ណាហើយ>រាងតូចនិយាយទៅអ្នកម្ខាងទៀតទាំងញញឹម គេអារម្មណ៍ល្អជាងមុនហើយចំណែករឿងឈ្លោះគ្នាពីថ្ងៃជាកំហុសគេ ដូច្នេះបានជាគេcallទៅYoongiមុន គេមិនចង់ទុកវាយូរទេនាំតែស្មុគស្មាញចិត្តទាំងពីរនាក់

{យប់នេះបងគេងនៅផ្ទះ អូនមិនបាច់ចាំទេ}រាងក្រាស់ដែលចេញមកខាងក្រៅនាំគូរដណ្ដឹងដើរលេងនោះគ្រាន់តែឃើញលេខរាងតូចក៏សើចចុងមាត់បន្តិចទើបចេញមកលើក ចុងក្រោយគេនៅតែជាអ្នកឈ្នះ😏
(កុំមានអំណួតពេកបងបានគេទ្រហ៎)

<អូហ៍!បាទហើយនេះបងញុាំបាយនៅ>រាងតូចក៏អន់ចិត្តបន្តិចដែរព្រមបើមិនបានមកហេតុអីមិនប្រាប់គេបន្តិច នេះគេចាំបាយរហូតដល់ម៉ោង១០ទៅហើយ

{Yoonអូនទិញសំបុត្របានហើយ}ឮតែសម្លេងរាងតូចយល់បាត់ទៅហើយថាខ្លួនcallទៅខុសពេល តាមពិតគាត់គឺកំពុងកំដរគូដណ្ដឹងគាត់ គាត់កំពុងរីករាយតែគេបែរជាcallទៅរំខានវិញចំជាយ៉ាប់មែន

{បងញុាំរួចហើយបានសិនហើយបងរវល់បន្តិច}Yoongiចុចបិទដោយមិនចាំការឆ្លើយតបពីអ្នកម្ខាងទៀត Jiminដកទូរស័ព្ទពីត្រចៀកសម្លឹងមើលលេខដែលបិទនោះទាំងរលីងរលោងប្រហែលជាគាត់ខឹងនិងខ្ញុំដែលរំខានគាត់ហើយ

រីង រីង~

សម្លេងទូរស័ព្ទបន្លឺឡើងម្ដងទៀតរាងតូចប្រញាប់លើកយ៉ាងរហ័សព្រោះស្មានថាជាលេខអ្នកដែលខ្លួនកំពុងនឹកតែខុសស្រឡះព្រោះគឺជាលេខរបស់zinជំនិតអ្នកដែលគេកំពុងចាំផ្លូវទៅវិញទេ

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now