មិនចង់និយាយបកស្រាយអ្វីច្រើនទោះនិយាយក៏គេមិនស្ដាប់វាគ្មានប្រយោជន៍នោះទេគេខឹងខ្លួនដល់ថ្នាក់នេះ
ទៅហើយក៏សម្រេចចិត្តដើរចេញពីបន្ទប់មួយនោះ ដោយបន្សល់ទុកតែក្មេងប្រុសម្នាក់ដែលយំសោកត្រកងកាយសង្សារបណ្ដូលចិត្តដែលដេកស្ដូកស្ដឹងមានតែរូបកាយនោះ
ព្រោះថានាងលែងមានដង្ហើមទៀតហើយ។
តាំងពីពេលដែលសូហ្វាស្លាប់ទៅផាក ស៊ុងហ៊ុនដែលធ្លាប់តែជាមនុស្សរីករាយសើចសប្បាយ ញញឹមសឹងតែគ្រប់ពេល ក្មេងប្រុសម្នាក់ដែលតែងតែមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនពេលនេះក្លាយទៅជាក្មេងប្រុសIntrovert មិនចូលចិត្តនិយាយស្ដីមួយថ្ងៃៗសម្ងំនៅតែក្នុងបន្ទប់បាយមិននឹកទឹកមិនស្រេក។ឃើញបែបនេះប៉ាម៉ាក់របស់នាយបារម្ភជាខ្លាំងក៏សម្រេចចិត្តបញ្ជូននាយទៅរៀនបន្តនៅអាមរិក ព្រោះថាបើនៅទីនេះទៀតគេនៅតែនឹកឃើញរឿងចាស់ៗ នឹកដល់សង្សាររបស់នាយបើយកទៅឆ្ងាយយ៉ាងហោច ណាស់ក៏អាចកាត់បន្ថយខ្លះពួកគាត់មិនចង់ឃើញកូនរស់នៅ បៀមទុក្ខដូច្នេះឡើយ។
#បច្ចុប្បន្ន
_ប្រលានយន្តហោះ
ក្នុងបរិវេណធំរបស់ប្រលានយន្តហោះនៃទីក្រុងសេអ៊ូល មនុស្សម្នាចម្រុះអ្នកខ្លះឈរជាក្រុម អ្នកខ្លះក៏ឈរម្នាក់ឯង រងចាំទទួលស្វាគមន៍សាច់ញាតិ បងប្អូន មិត្តភក្តិ
នៅក្នុងនោះក៏បានបង្ហាញឱ្យឃើញនូវគ្រួសារវណ្ណៈអភិជន
ដែលមានសមាជិក3នាក់មើលទៅដូចជាកំពុងតែរងចាំនរណាម្នាក់យ៉ាងចឹងទឹកមុខម្នាក់ៗបង្ហាញនូវភាពរំភើបនិងមានក្ដីសុខណាស់មើលៗក៏អាចប៉ាន់ស្មានដឹងថាអ្នកដែលត្រូវរងចាំទទួលនោះគឺជាបុគ្គលសំខាន់ច្បាស់ណាស់។
មិនឱ្យចាំត្រាំត្រែងយូរក៏បានលេចវត្តមានរបស់រាងសង្ហារ គ្រងដោយអាវក្រណាត់ខោខូវប៊យសមជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់គេស្បែកសរម៉ដ្ឋប្រៀបដូចជាព្រិល ផ្ទៃមុខរលាងស្អាតគ្មានស្នាមនិងពាក់វែនតាខ្មៅបិទបាំង
ភ្នែកប៉ុន្តែក៏អាចមើលដឹងថាមុខមាត់របស់គេស្អាតខ្លាំងណាស់។ដៃស្រឡូនដូចមនុស្សស្រីចាប់អូសវ៉ាលីសម្ដៅទៅរកគ្រួសារដែលឃ្លាតឆ្ងាយគ្នាអស់រយៈពេលជិត3ឆ្នាំមកនេះ។
DU LIEST GERADE
'Cause you are the reason'
Action-ស្អប់!ស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ស្អប់ដល់ឆ្អឹង ខ្ពើមសូម្បីតែមុខនាយក៏មិនចង់ឃើញ ឈ្មោះក៏មិនចង់ឮផង បើសួរថាហេតុអី?ក៏ព្រោះតែនាយជាអ្នកដែលបាញ់សម្លាប់មនុស្សស្រីដែលខ្លួនស្រលាញ់ស្មើរនឹងជីវិត។ភាពឈឺចាប់និងការបាត់បង់មួយនេះប្រុសម្នាក់នេះត្រូវតែសង! «ចេញពីជីវិតខ្...
Ep1:ត្រឡប់មកវិញ
Beginne am Anfang
