Episode58 :បើខួរល្ងង់បែបនេះទើបអោយគេបោកប្រើបាន........

1.8K 139 3
                                        

#ភាគទី58

ពេលវេលាកន្លងទៅមិនចាំយើងទេថ្ងៃដែរគ្រប់គ្នាមិនចង់អោយមកដល់ទីបំផុតក៏ត្រូវតែមក

ថ្ងៃថ្មីមនុស្សនៅក្នុងវាំងកំពុងរៀបចំខ្លួនចូលព្រៃដើម្បីចូលរួមក្នុងពិធីបរបាញ់គ្រប់គ្នារៀបចំខ្លួនរួចរាល់ក្នុងការចេញដំណើរ

ដូចគ្នានឹងអ្នកដទៃខាងក្រុមរបស់ថេយ៍ក៏បានត្រៀមខ្លួនរួចរាល់ដែរពួកគេចូលរទេះចាកចេញទៅទីកន្លែងនោះតែចៃដន្យអីក៏មានអ្នកមកស្ទាក់ផ្លូវ

"រាជទានទោសតើខ្ញុំអាចរួមដំណើរទៅជាមួយផងបានទេ"ដេឃ្យុងមិនដឹងជាចេញមកពីណាកាក់រទេះចង់ទៅជាមួយថេយ៍និងជុងគុកទាំងដែររទេះរបស់ទ្រង់ត្រូវបានគេរៀបចំរួចរាល់អស់ទៅហើយ

"ហេតុអីក៏មករួមដំណើរជាមួយយើង"ជុងគុកសួរទាំងមិនពេញចិត្ត

"រទេះវាបាក់មិនអាចទៅបានសុំរួមដំណើរជាមួយសង្ឃឹមថាទ្រង់មិនប្រកាន់"ដេឃ្យុងញញឹមមើលទៅដូចជាគ្មានកល់ល្បិចអ្វីសោះ

"មិនបានទេ/បងអោយទ្រង់ចូលមកកុំបារម្ភអីនៅសល់កន្លែងទេ"ជុងគុកទ្រង់ប្រកែកហើយតែថេយ៍ស្រែកពីខាងក្នុងថាអោយចូលចឹងហើយជុងគុកច្បាស់ជាតាមថេយ៍ហើយអោយទ្រងើចូលបានតាមសម្រួល

"អរគុណថេយ៍ហើយ"ដេឃ្យុងនិយាយអរគុណហើយហៅឈ្មោះថេយ៍ដូចជាស្និតស្នាលគ្នាពីពេលណាមកក៏មិនដឹងដែរ

"ឯង/បងកុំអី"រាងក្រាសគ្រាន់តែឮគេហៅថេយ៍បែបនេះខឹងណាស់ចង្អុលមុខដេឃ្យុងតែថេយ៍ចាប់ដៃជាប់កុំអោយខឹងនឹងរឿងនេះ

"ហ៉ឹស~យាងចូលមក"ជុងគុក

បន្ទាប់ពីបានចូលមកដល់ក្នុងរទេះហើយក៏ចេញដំណើរទៅនៅតាមផ្លូវថេយ៍និងជុងគុកនិយាយគ្នាលេងដូចជាគ្មានវត្តមានដេឃ្យុងទ្រង់នៅទីនេះអញ្ចឹងនៅមានអោបថើបគ្នាអោយទ្រង់មើលទៀត

អ្នកដែរត្រូវគេបញ្ឈឺពេលនេះក្តាប់ដៃឡើងប៉ោងឃើញសរសៃហើយមកនេះដូចជាមកអោយគេបំបាក់មុខអញ្ចឹង

"មើលទៅទ្រង់ដូចជាស្រឡាញ់គ្នាខ្លាំងណាស់"ដើម្បីកុំអោយមើលទៅខ្លួនឯងអាម៉ាសពេកទើបធ្វើជាសួរឡើង

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now