Episode49:មិនបានខឹង........

918 90 9
                                    

#ភាគទី49

ដោយសារតែពេលព្រឹកមិនឃើញថេយ៍ចេញមកក្រៅទើបពួកទ្រង់នាំគ្នាចូលទៅឃើញថាថេយ៍កំពុងតែគេងមិនដឹងថាយប់មិញម៉ោងប៉ុន្មានទើបបានសម្រាកទេទើបស្មាលនេះទៅហើយមិនទាល់ភ្ញាក់

រាជបុត្រទីបីឃើញថាថេយ៍គេងដូចជាពិបាកទ្រង់រៀបនឹងចូលទីបីយកទៅអោយគេងនៅដំណាក់ទ្រង់ទៅហើយតែថេយ៍ក៏ដឹងខ្លួនវិញល្មម

"ហ៉ឹម~ជុង មើលលែងកុំមកប៉ះ"ដឹងខ្លួនវិញគឺថាខ្ទួយចូលខ្លួនប៉ះលែងបានទៀតហើយនៅខឹងទ្រង់មិនទាន់បាត់ទៀត

"ថេយ៍អូនឈប់ខឹងទៅបងសុំទោសបងលលេងទេតា"រាងក្រាសឃើញថាថេយ៍ក្រញ៉ែងខ្លួនមិនអោយទ្រង់ចូលក្បែរក៏និយាយលួងលោមនៅមានធ្វើទឹកមុខកម្សត់ៗដាក់ថេយ៍ទៀត

"គ្មានខឹងអីទេ មិនបានខឹងឈប់ត្រង់នឹងហើយកុំប៉ះខ្ញុំ"មាត់និយាយថាអត់ខឹងទេតែអត់អោយគេប៉ះចំមែនហើយងរឡើងដូចខ្ទួយ សកម្មភាពបែបនេះធ្វើអោយលោកគីមអស់សំណើចណាស់គាត់មិនដែរបានឃើញថេយ៍ក្នុងពេលខឹងបែបនេះទេ

"ហ៉ើយបើមិនខឹងមិចមិនអោយបងប៉ះ សុំទោសណា៎កុំខឹងបងអី លើកលែងទោសអោយប្រុសអាក្រក់ម្នាក់នេះផង"ជុងគុកមិនព្រមឈប់ទោះមានមនុស្សនៅឈរមើលច្រើនក៏មិនខ្វល់ដែរព្រោះថាអូនកំពុងតែខឹងអ្នកផ្សេងទុកមួយដុំ

"អត់កុំមកប៉ះហើយឈប់និយាយទ្រង់កំពុងរំខានការសម្រាកអ្នកជំងឺរបស់ទូលបង្គំសូមមេត្តាបន្ថយសម្លេង"រាងតូចម្តងនេះដូចជាមុតមាំណាស់អត់ព្រមចាញ់សម្តីផ្អែមរបស់រាងក្រាសទេ

"ហួយ~ថេយ៍"រាងក្រាស់ពេបមាត់តិចៗដាក់ថេយ៍ធ្វើអោយជីនទ្រង់អោបដៃពេបមាត់ជ្រេញតែមិននិយាយព្រោះខ្ចិលប្រកែកគ្នាហ៑ានតែនិយាយបានតមាត់គ្នាផ្អើលឥឡូវហើយ

"គ្មានមកហួយ ហ៑យ អីទេ"ថេយ៍ក្រវេសភ្នែកសម្លក់អ្នកដែរខិតមកជិតខ្លួន

"ឈប់ខឹងទៅចាំបងអោយមើលអាកង់ៗ"រាងក្រាស់ចូលមកខ្សិបដាក់ត្រចៀកថេយ៍ធ្វើអោយអ្នកដែរឮនោះជ្រួលជ្រើមឡើងតែខំធ្វើជាមិនចាប់អារម្មណ៍

(ទប់អារម្មណ៍អាថេយ៍មិនត្រូវជ្រួលជ្រើមទេត្រូវតែខឹងអោយបានមួយអាទិត្យ)ថេយ៍និយាយក្នុងចិត្ត

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now