Ep10:ខ្សែក?!

Start bij het begin
                                    

     មិនទាន់នឹងបាននិយាយអីយូរផងស្រាប់តែត្រូវរាជបុត្រហៅអោយឆុងកាហ្វេអោយទ្រង់មួយកែវ។ពេលដែលគេយកមកអោយទ្រង់ឃើញថាព្រះភក្រ្តទ្រង់មិនល្អប្រហែលមានរឿងអ្វីទេដឹង

   "ទ្រង់មានកង្វល់ពីរឿងអ្វីទៅក្រាបទូល?ទូលបង្គំជួយបានទេ?"ឃើញថាទ្រង់ចងចិញ្ចើមមិនស្រាយទើបជីមីនអោនសួរខ្លាចថាទ្រង់ស្មុគរឿងរាជកិច្ច បើចឹងមែនគេប្រហែលជាអាចជួយសម្រាលទ្រង់បានអ្វីក៏គេអាចធ្វើបានដែរ

   "មកច្របាច់ស្មាអោយយើង"គេខំញញឹមស្ញេញចង់រហែកដល់គុម្ពត្រចៀកស្មានតែទ្រង់ព្រមចែករំលែកបញ្ហាមានឯណាទហរង់បែរជាបញ្ជាអោយច្របាច់ស្មាឯណាទៅវិញ

  "ក្រាបទូល"ឃើញថាទ្រង់ប្រើខ្សែភ្នែកដាក់កំហិតក៏ប្រញាប់ទៅខាងក្រោយទ្រង់មុននឹងចាត់ការម៉ាស្សាជូនទ្រង់

  "បើទ្រង់ហត់ទុកអោយទូលបង្គំជួយធ្វើក៏បានទូលបង្គំអាចជួយបានអោយតែទ្រង់អនុញ្ញាត"

   "ធ្វើតែការងារឯងទៅការងារយើងឯងមិនចាំបាច់លូកដៃ"គេខំអោយនៅស្រួលហើយមិនចង់រកតែកន្លែងដែលគេប្រើយ៉ាប់មែនក្មេងនេះ

   "ក្រាបទូល"ជីមីនពេបមាត់បន្តិចមិនដឹងថាមាត់ជីពអូចអីខ្លះទេ

  "យប់មិញឯងបានញាំបាយឬអត់?"

"ញាំតើក្រាបទូល"

"ដៃស្រាលមើលតែសំឡីច្របាច់អោយខ្លាំងបន្តិចទៅមើល"ជីមីនខំផ្ទៀងស្តាប់ស្មានតែទ្រង់បារម្ភពីគេមានឯណា

  "នេះនែ៎ៗៗៗ"ជីមីនច្របាច់ខ្លាំងៗមុននឹងពោលក្នុងចិត្តទាំងខ្នាញ់ដែលទ្រង់ចង់មើលងាយថាដៃគេស្រាល

   "រាជបុត្រមានភ្ញៀវក្រាបទូល"លេខាចូលមកសុំការអនុញ្ញាតិទើបយ៉ុនហ្គីលើកប៊ិចបញ្ជាក់អោយចូលទើបនាងចេញទៅអោយភ្ញៀវចូល

   "Hi!លោកគឺជារាជបុត្រអាយ៍ស្ទូនមែនទេ?"កញ្ញាYeri
ចូលមកព្រមជាមួយឈុតស៊ិចស៊ីទាក់ទាញអារម្មណ៍យ៉ាងខ្លាំង ទាំងលើទាំងក្រោមឃើញហើយអត់នឹងញាប់ញ័រមិនបាន។នាងដើរចូលមកច្រត់ដៃលើតុធ្វើការរបស់យ៉ុនហ្គីធ្វើអោយទ្រូងទ្រលុកទ្រលន់របស់នាងនៅចំពោះមុខយ៉ុនហ្គីតែម្តងឯជីមីនឡើងចំហរមាត់សឹងតែស្លក់ឈាមស៊ិចស៊ីណាស់។

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Waar verhalen tot leven komen. Ontdek het nu