ភាគទី5: សម្រាម

402 52 3
                                    

"អ្ហឹកៗ សុំទោស លោកពូ អ្ហឹកៗ ថេយ៍រឹងទទឹង មានៈ គ្មានហេតុផល ធ្វើអ្វីមិនចេះគិត អ្ហឹកៗ ថេយ៍ខុស ថេយ៍ សុំទោស....!!!ពិតជាសុំទោសពិតមែន"ដោយហេតុឃើញលោកពូខឹងក្រេវក្រោធ ព្រោះតែហេតុផល ដូច្នេះ ថេយ៉ុង ក៏ចាប់ផ្តើមដឹងពីកំហុសខ្លួន។

========
ព្រឹកដដែល!!

ពន្លឺព្រះអាទិត្យរះចែងចាំង បំភ្លឺពិភពលោកសាជាថ្មីម្តងទៀត ខ្យល់បក់រំផាត់រំភើយបង្កជាភាពត្រជាក់ ដល់កាយតូចច្រលឹង គេងលង់លក់នូវលើគ្រែ នាមជាលោកពូសាតាន។ បន្ទប់ធំទូលាយ មានគ្រឿងលម្អថ្លៃៗ ប្រដាប់ប្រដារៀបចំយ៉ាងរៀបរយ បើសង្កេតក៏ដឹងថា ម្ចាស់បន្ទប់នេះ ចូលចិត្តភាពស្រស់ស្អាត ដ៏កម្រិតណាដែល÷

"ហ៊ឹម!" សំឡេងក្រហឹមដើមករបស់ រាងតូចបន្លឺឡើងស្រាលៗ ក្រសែភ្នែកចោទសម្លឹងមើលលោកពូសាតាន តែពុំឃើញយ៉ាងដូច្នេះ ទើបប្រញាប់ ទម្លាក់ជើងចុះស្រាលៗនូវលើ រដ្ឋមុនហ្នឹងបោះជំហានចាកចេញពីបន្ទប់លោកពូ ឆ្ពោះទៅបន្ទប់របស់ខ្លួនដែលនៅទល់មុខនេះ។

ទ្រនិចនាឡិកា ក៏ចេះតែលោតពីមួយនាទីទៅដបនាទី ពីមួយម៉ោងទៅម៉ោងជារើយៗ រហូតដល់ម៉ោង8:00 ទើបថេយ៉ុង រៀបចំខ្លួនចុះមក ក្រោមដើម្បីស្វែងរក ចំណីមកត្រប់ក្រពះ ដំណើរមួយទន់ល្វន់ សក់ទង់ដែង ក្រលាស់តិចៗ ទៅតាមខ្យល់បក់រំភើយ កាន់តែ ធ្វើឱ្យសម្រស់កម្លោះរូបតូចម្នាក់នេះ មានភាពស្រស់ស្អាតធ្វេរដង÷

"លោកពូទៅណាហើយ?"គ្រាន់តែដាក់ខ្លួនបង្គុយលើកៅអីមិនទាន់ក្តៅគូទផង កម្លោះតូចបបូរមាត់ស៊ិចស៊ីបែរមកសួរសំណួរទៅកាន់អ្នកបម្រើ

"លោកម្ចាស់ ទៅក្រុមហ៊ុនទាំងព្រឹកព្រលឹមម្ល៉េះអ្នកប្រុសតូច"អ្នកបម្រើស្រីម្នាក់នេះតបវិញទាំងឱនមុខចុះ ថេយ៍លែងឆ្ងល់ច្រើន ទើបប្រញាប់ញ៉ាំអាហារនៅលើតុនោះរួចរាល់ហើយ ក៏ឡើងទៅបន្ទប់គេងបាត់ទៅ។

=====
ក្រុមហ៊ុន J.K

ប្រាវវវវវ!!!!! សំឡេងបោករបស់របរទាំងព្រឹក ក្នុងបន្ទប់ការិយាល័យ អគ្គនាយកចន÷

"នេះជាស្អី?"ជុងហ្គុក ចោទសួរទាំងបោះឯកសារមួយដុំចំកណ្តាលមុខ នាងលេខាយីលីង

♡ផ្គាប់ចិត្តលោកពូសាតាន ♡Where stories live. Discover now