ផ្តើមរឿង: ពុទ្ធោ...ប៉ាខ្ញុំអើយ...ដេញកូនទៅរកប្រុសទាំងកណ្តាលយប់

1.7K 124 23
                                    

នេះលោកប៉ារបស់ ខ្ញុំគិតដូចម្តេចហេតុអ្វីក៏ឱ្យខ្ញុំទៅរស់នៅជាមួយហ្នឹងមនុស្សដែលខ្ញុំស្អប់នោះ? ចរិតក៏ក្រអើតក្រទម សោះកក្រោះមុខគ្មានជាតស្អីបន្តិចចេះតែមាន គេកោតខ្លាចអំណាចទៅកើត ហឺយយ គិតមិនយល់ឡើយ ទោះបើយល់ក៏មិនចង់យល់ដែរ។
ត្រូវហើយម្នាក់ដែរខ្ញុំនិយាយនោះគឺលោកពូចិត្តសាតានរបស់ខ្ញុំហ្នឹងហើយ គាត់មានឈ្មោះថា ចន ជុងហ្គុក ណៃហ្គារ៉ា គ្រប់គ្នាប្រហែលជា មានចម្ងល់ហើយថាម្តេចក៏ខ្ញុំមិនចូលចិត្តគាត់អីបែបនេះ ក៏ព្រោះតែគាត់ជាមនុស្សដែលខ្ញុំមិនចូលចិត្តហ្នឹងហៃ ទៅឆ្ងល់់ធ្វើអីទេ។

សួស្តីខ្ញុំឈ្មោះ គីម ថេយ៉ុង ហ្វៃណៃថ៍អ៊េលម៉ិន អាយុ17ឆ្នាំ រាល់ថ្ងៃនេះក៏ខ្ញុំកំពុងរកការងារធ្វើផងដែរហើយគម្រោងរបស់ខ្ញុំគឺចង់គ្រប់គ្រងផ្នែកទីផ្សារនិងក្រុមហ៊ុនរបស់លោកប៉ាគីម តែមិនដឹងជាបែបណាគាត់បែបជាមាន គំនិតដេញកូនឱ្យរស់នៅជាមួយហ្នឹងមនុស្សកំពុង ស្អប់ទៅវិញ គិតៗក៏គួរ ឱ្យធុញខ្លាំង បំផុតហើយ។

"គីម ថេយ៉ុង ហ្វៃណៃថ៍អ៊េលម៉ិន នេះកូនចង់ហ៊ានបដិសេធហ្នឹង សំណើររបស់ប៉ាហ្ហែស៎?" លោកគីម វាចាសម្តីថាស្តីឱ្យកូនដោយកំហឹងក្រេវក្រោធនៅពេលដែរក្មេងម្នាក់នេះជំទាស់អីបែបនេះ

"ប៉ាចង់យ៉ាងម៉េចជាមួយកូន?កូនមិនខ្វល់ទេ អ្វីដែលកូនចង់និយាយជាមួយប៉ា ថ្ងៃនេះហើយក៏ជា លើកចុងក្រោយកូន មិនព្រមទៅនៅជាមួយហ្នឹងគេ កូនស្អប់គេកូនមិនចូលចិត្តគេទេប៉ា យល់ទេ?ហើយក៏គ្មានថ្ងៃដែលកូនទៅជួបគេឡើយ គីម ថេយ៉ុង ហ្វៃណៃថ៍អ៊េលម៉ិន មិនព្រមដាច់ខាតគឺមិនព្រមទេ" រាងតូចស្រែកក្តែងៗ ថាមិនទៅ ចិត្តខឹងហ្នឹងលោកប៉ាដែលតែងតែព្យាយាមដេញខ្លួនឱ្យទៅក្បែរមនុស្សគេស្អប់។

"ម្តេចក៏កូនហាស្តីជាមួយប៉ាបែបនេះ? ប៉ាធ្វើគ្រប់យ៉ាង ព្រោះតែកូនម្នាក់គត់បើសិនកូននៅក្បែរជុងហ្គុក គេអាចហ្នឹងមើលថែទាំកូនបានយ៉ាងល្អ ទុកថាប៉ាសុំចិត្តកូនទៅចុះណាថេយ៍" លោកគីម

"ទេ!ថេយ៍មិនទៅទេ ខ្ញុំធំហើយខ្ញុំអាចមើលថែខ្លួនឯងបានមិនបាច់ឱ្យនរណាម្នាក់ឈឺក្បាលហ្នឹងរឿងរបស់ខ្ញុំឡើយ " បបូរមាត់តូចស្តើងមួយនេះនៅតែតវ៉ាប្រឆាំងដដែល ទោះបីជាលោកឪពុកព្យាបាលបញ្ចុះបញ្ចូលយ៉ាងណាក្តីក៏ចិត្តក្មេងម្នាក់នេះនៅតែរឹងទទឹងមិនព្រមស្តាប់។

♡ផ្គាប់ចិត្តលោកពូសាតាន ♡Where stories live. Discover now