"អាយយយ៎...យើងមិនដែរឃើញអ្នកណាមុខក្រាសដូចជាឯងទេ"ជីនស្រែកឡើងចង់បែកក្រដាសត្រចៀកអ្នកដែរបីទៅហើយ
"ឆ្នាស់ម្លេះតិចទម្លាក់បាក់ចង្កេះ"ម្នាក់ឆ្នាស់ម្នាក់តសម្តីមិនបាត់ពួកគេទាំងពីរក៏បន្តឈ្លោះគ្នាតែពីរនាក់នៅក្នុងដំណាក់នោះទៅ
_______
មនុស្សគ្រប់គ្នាកំពុងតែធ្វើការងារដើម្បីរកប្រាក់ចិញ្ចឹមជីវិតតាមធម្មតាឯថេយ៍នៅពេលដែរចេញពីវាំងក៏កំពុងតែដើរញ៉ាំអីនៅតាមផ្លូវកំដរមាត់ផងដែរ
នៅក្នុងដៃកាន់សាច់ចង្កាក់ដែរគេលក់នៅមាននំជាច្រើនទៀតមើលទៅចម្លែកណាស់តែអ្នកដែរនៅក្នុងក្រុងច្បាស់ជាស្គាល់ទោះស្លៀកពាក់ជិតមុខក៏ដោយ
ហើយចំណីដែរនៅនឹងដៃនេះក៏ថេយ៍មិនបានទិញអស់មួយកាក់ដែរគឺអ្នកតាមផ្លូវចិត្តល្អអោយតែប៉ុណ្ណោះគឺអោយក្នុងនាមជាគ្រូពេទ្យទេវតានោះអី
ទៅទីណាក៏មិនចេះអត់អីញ៉ាំដែររាងតូចដើរសំដៅទៅផ្ទះដើម្បីចាត់ការរឿងខ្លះបង្ហើយអោយចប់
តែក៏ជ្រុលដើរប៉ះគ្នាជាមួយបុរសម្នាក់រកដួលទៅនាយម្នាក់នោះចាប់ទ្រចង្កេះថេយ៍ជាប់
"អឹស...សុំទោសផងអ្នកនាងខ្ញុំដើរមិនបានមើល"អ្នកម្ខាងនោះនិយាយសុំទោសយ៉ាងទន់ភ្លន់ដាក់ថេយ៍ហើយនៅហៅថេយ៍ថាអ្នកនាងទៀតដោយការដឹងខុសចំណែករាងតូចក៏មិនបានប្រកាន់ទោសអូសដំណើរើខ្លួនចេញហើយងក់ក្បាលទទួលការសុំទោសនោះទោះគេថាខ្លួនជាស្រីក៏មិនអីដែរវាជារឿងធម្មតាដែរគេមើលច្រលំ
"អើ...ឈប់សិនខ្ញុំមានរឿងខ្លះចង់និយាយជាមួយអ្នកនាងបន្តិចបានទេ"កម្លោះម្នាក់នោះនិយាយចង់បញ្ឈប់ថេយ៍អោយនៅតែរាងតូចក៏ដើរចេញនាយក៏ប្រញាប់បង្អាក់ទាញដៃថេយ៍មកវិញតែរាងតូចក្រវាសដៃនាយចេញប្រើកម្លាំងរុញកម្លោះម្នាក់នោះអោយចេញពីខ្លួន
"ហ៑ានណាស់លែងចង់រស់ហើយទើបធ្វើបែបនេះ"ដោយឃើញថាថេយ៍ចេះក្បាច់គុណអ្នកដែរមកតាមបុរសម្នាក់នោះក៏ដកដាវចេញមកគម្រាមថេួ៦តែក៏ត្រូវនាយនោះឃាត់
"កុំអីយើងជាអ្នកខុស....សុំទោសផងដែរហ៑ានចាប់ដៃអ្នកនាងតែខ្ញុំគ្រាន់តែចង់ស្គាល់ឈ្មោះអ្នកនាងប៉ុណ្ណោះ"
YOU ARE READING
꧁༺អ្នកប្រុសច្បង࿐
General Fiction"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯងអោយយើងមកចូលរាងកាយអ្នកណាហេតុអីក៏វេទានម្លេះចង់សងសឹកយើងមែនទេ"ថេយ៉ុង "ហ៉ឹកៗៗអ្នកប្រុសលង់ទឹកឡើងក្រឡកខួរហ...
Episode52: ស្អាតណាស់....
Start from the beginning
