Ep07:ឯងនៅញញឹមចេញទៀត?!

Start from the beginning
                                    

   "ខ្ញុំម្ចាស់គេងឆ្អែតហើយគិតតែទ្រង់វិញទៅៗវិញសម្រាកអោយបានច្រើន"ជីមីនញញឹមតបទ្រង់យ៉ាងស្រស់ដូចរាល់ដងតែលើកនេះទ្រង់មិនបានស្តីថាថែមទាំងមើលមុខគេតាមកញ្ចក់ថែមទៀតឯគេមិនបានដឹងនោះទេព្រោះរវល់មើលផ្លូវ។

    "ឯងធ្លាប់មានអតីតកាលទេ?"សុខៗទ្រង់ស្រាប់តែសួរនាំទាំងមិនដឹងថាទ្រង់កំពុងមានបន្ទូលចង់ដឹងពីអតីតកាលរបស់គេ

  "បែបណាដែរទៅ?កុំប្រាប់ណាថាទ្រង់ចង់ចែករំលែកអតីតកាលជាមួយទូលបង្គំ"

  "យើងសួរឯងឆ្លើយមក"

  "ខ្ញុំម្ចាស់មានតែចាំមិនច្បាស់ព្រោះកាលនោះទីតែអាយុ7ឆ្នាំ"

  "និយាយមក"ទ្រង់ហាក់ចង់ដឹងចង់ឮសម្បើមណាស់ពេលឮរាងតូចនិយាយពីកាលកេនៅអាយុ7ឆ្នាំ។ត្រូវហើយកាលនោះទ្រង់10ឆ្នាំគេទើបតែ7ឆ្នាំប៉ុណ្ណោះ

  "ទូលបង្គំមិនលាក់បាំងទ្រង់ទេតាមពិតទូលបង្គំជាក្មេងកំព្រាត្រូវឪពុកម្តាយបោះបង់ចោលតាំងពីតូចធំធាត់ឡើងនៅក្នុងមណ្ឌលកុមារកំព្រាប៉ុណ្ណោះ"គេនិយាយទាំងញញឹមហាក់សប្បាយចិត្តមិនបានអន់ចិត្តដែលត្រូវបានឪពុកម្តាយបោះបង់ព្រោះតែគេរស់នៅក្នុងមណ្ឌលគឺសប្បាយរីករាយមិនដែលមានទុកកង្វល់មិនដែលខ្វះភាពកក់ក្តៅឡើយមណ្ឌលប្រៀបដូចជាគ្រួសាររបស់គេយ៉ាងចឹង។

   "........."យ៉ុនហ្គីមិនមាត់កគ្រាន់តែសម្លឹងមើលស្នាមញញឹមដែលក្មេងនេះតែងតែញញឹមមិនរលុបទោះជីវិតគេសោះកក្រោះក៏គេអាចញញឹមបានខុសពីទ្រង់ដែលជាក្មេងដែលរឹងរូសហើយបើស្អប់របស់អ្វីហើយគឺស្អប់កប់ឆ្អឹងតែម្តងតាំងពីកុមារភាពមកម៉្លេះ

   "ប៉ុន្តែទីនោះប្រៀបដូចជាផ្ទះក្មេងៗនៅទីនោះប្រៀបដូចជាគ្រួសារដ៏កក់ក្តៅសម្រាប់ទូលបង្គំរហូតដល់ទូលបង្គំមានអាយុ6ឆ្នាំក៏មានគ្រួសារមួយមកទទួលទូលបង្គំទៅចិញ្ចឹមទោះចិត្តមិនចង់ប៉ុន្តែម៉ាដាមក៏លួងលោមចង់អោយទូលបង្គំទទួលបានបទពិសោធន៍ជីវិតដែលចាកចេញពីមណ្ឌលទៅរស់នៅខាងក្រៅជាមួយគ្រួសារថ្មីដែលរីករាមានប៉ាមានម៉ាក់ទូលបង្គំក៏យល់ព្រម
គ្រួសារថ្មីពួកគាត់ពិតជាចិត្តល្អខ្លាំងណាស់ចិញ្ចឹមបីបាច់
និងបានអោយខ្ញុំរៀនសាលាថ្លៃៗរហូតដល់រៀនចប់តែ
ពួកគាត់មិនបានបំពេញសន្យាថានឹងឈរចាំអោយកម្លាំងចិត្តទូលបង្គំពេលជោគជ័យនោះទេពួកគាត់ក៏បានចាកចេញទៅទាំងពីរនាក់ព្រោះតែត្រូវថ្នាំរបស់គេពេលនោះហើយទើបទូលបង្គំសន្យានឹងខ្លួនឯងថានឹងរកឃាតករអោយឃើញក្រោយពេលរកឃើញប៉ាក៏បានសរសេរសំបុត្រទុកហើយអ្វីដែលគាត់ចង់ឃើញខ្ញុំជោគជ័យនោះគឺសម្រេចបំប្រាថ្នាខ្លួនឯងពេលនេះខ្ញុំក៏ធ្វើបាន"ជីមីនរៀបរាប់ទាំងស្នាមញញឹមមិនរលុបតែវាដូចជាជូរចត់ខ្លាំងណាស់

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now