ណាមនឹងកំពុងប្រលែងជាមួយកូននៅក្រោមដើមឈើក្បែរមាត់ទឹកសុខៗថាឈិក៏ដើរចូលមក
<<នឹងហា៎ តើអូនមាននរណាហើយឬនៅបន្ទាប់ពីយើងបែកគ្នាមកនេះ?>>ថាឈិ
<<សួរធ្វើអី?មានមិនមានរឿងខ្ញុំ>>ណាមនឹង
<<អូន! ហេតុអ្វីនិយាយបែបនេះបងគ្រាន់តែចង់ដឹងទេ>>ថាឈិ
<<មានហើយ>>ណាមនឹង
<<ចុះកូនយើងអូនមិនអាណិតគេទេហេ បងមិនចង់ឲកូនកំព្រាម៉ាក់ដូចបងទេ អូនដឹងទេពេលនោះវាពិបាកប៉ុណ្ណា ទោះបងមានម៉ាក់តែគាត់មិនកក់ក្តៅខ្លាំងដូចម៉ាក់បង្កើតទេ ទៅសាលាត្រូវគេចំអក គេហៅអាកូនអត់ម៉ែ អូនដឹងអត់បងឈឺណាស់ ណាមនឹងទុកឱកាសឲ្យបងផង អូនឲបងធ្វើអ្វីក៏បានសូមត្រឹមអូននៅក្បែរបងនិងកូន បងសូមលុតជង្គុងមុខអូនពេលនេះក៏បានដែរ>>ថាឈិរៀបរាប់ទាំងឈឺចាប់ គេនិយាយមកធ្វើឲណាមនឹងស្រក់ទឹកភ្នែកមិនដឹងខ្លួន កាលមុននាងក៏បែបនេះដែរ នាងគ្មានម៉ាក់ មានតែប៉ានាងនៅមានអារម្មណ៍ឯកោចុះគេៗមិនមានប៉ាម៉ាក់តើគេទៅជាយ៉ាងណាទៅ ។
<<ហ៊ឹកៗបានហើយឈប់ទៅ ខ្ញុំឆ្អែតហើយល្មមហើយ វាដល់ពេលហើយដែលលោកមកធ្វើល្អដាក់ខ្ញុំត្រឹមរយៈពេលខ្លីនេះ ឈប់ទៅ!!!ហ៊ឹកៗៗ😭😭>>ណាមនឹងយំសស្រាក់ ហើយរុញគេមួយទំហឹង ដើរចេញទៅតែ...
<<ណាមនឹង បងដឹងខុសហើយ ហ៊ឹកៗ😭បងសមតែបែបនេះ ហឹស បងតិរច្ឆានណាស់ដែលលើកដៃវាយធ្វើបាបអូន បើអូនចង់ចាកចេញក៏តាមចិត្តអូនចោះបងមិនហាមទេ សូមតែអូនឲបងឱបជាលើកចុងក្រោយបានហើយ😢>>ណាមនឹងទុចដំណើរស្ដាប់គេទាំងឈឺចាប់ ពេលបែរមកវិញឃើញគេលុតជង្គុងទៀតនាងឈឺណាស់😭😭
ពេលនោះជីនឌែលនិង រីហ្វាក៏នៅពួនចាំមើលពួកគេទាំងទឹកមុខអាណិត។
<<ជីន អូនអាណិតពួកគេណាស់ មិនដឹងថាណាមនឹងព្រមជាឬអត់ទេ ហ៊ឹម>>រីហ្វាដកដង្ហើមធំ
<<មេនហើយតែបង អាណិតអាល្អិតលើរទេះនោះជាង នៅក្មេងណាស់មិនដឹងអ្វីទេ>>ជីនឌែល
<<ធ្វើបែបនោះធ្វើអីហាស ហ៊ឹកៗ😭លោកឡប់ហើយ មកលុតជង្គុងបែបនេះធ្វើអី >>ណាមនឹងស្រែកយំខ្លាំងៗ
<<បងធ្វើដើម្បីមនុស្សស្រីបងស្រឡាញ់វាមិនថោកទាបនោះទេ ឲតែអូនលើកលែងឲបង>>ថាឈិ
<<ខ្ញុំមិនដែលខឹងស្អប់លោកទេថាឈិ ទោះលោកវាយដំ ជាន់ឈ្លីខ្ញុំដូចសត្វធាតុយ៉ាងណាក៏ខ្ញុំមិនដែលទៅគុំគួនខឹងស្អប់លោកដែល ខ្ញុំស្រឡាញ់លោកខ្លាំងណាស់តាំងពីថ្ងៃដែលលោកចាបផ្ដើមធ្វើរឿងអាក្រក់អស់នោះមកក៏ខ្ញុំនៅតែដកចិត្តមិនរួចពីលោក😭😭😭លោកសម្លាប់ប៉ាខ្ញុំក៏ខ្ញុំមិនឈប់ស្រឡាញ់លោក ដោយសារតែខ្ញុំគិតអស់ប៉ាក៏នៅសល់លោកម្នាក់ទៀតដែលខ្ញុំរស់ខ្វះមិនបានហ៊ឹកៗ😫😭>>ណាមនឹង
<<នឹងបងខុសគ្រប់យ៉ាងចំពោះអូន តែបងមិនបានសម្លាប់ប៉ាអូនទេ បង សុំទោសដែលបងការពារគាត់មិនបាន បងសុំទោស>>ថាឈិ
<<ជីនអូនយំតាមគេហើយ ហ៊ឹកៗ>>រីហ្វា
<<មិនអីទេ តិចទៀតប្រសើហើយ>>ជីនឱបរីហ្វាហើយលួងដោយអង្អែលខ្នង
<<បានហើយ ហ៊ឹកៗ😢ក្រោកមក >>ណាមនឹង
<<ទេ!!បងចាំរហូតអូនលើកលែងឲបង>>ថាឈិ
<<ខ្ញុំសុំទោសដែលស្រឡាញ់លោកហ៊ឹកៗ ទោះដឹងលោកអាក្រក់ប៉ុណ្ណាក៏ដោយហ៊ឹកៗ😭សុំទោស>>ណាមនឹង
<<ក្រោកមកថាឈិអូនសូមទោស😢>>
<<អូនលើកលែងឲបងហើយ អូនស្រឡាញ់បង>>ណាមនឹង
<<នឹង បងអរគុណហើយណា ដែលអូនលើកលែងទោសឲ្យបង បងសន្យាថានឹងមើលថែអូនឲល្អបំផុត>>ថាឈិស្ទុះវឹងរត់ទៅឱបនាងយ៉ាងណែន
<<បានហើយ អូនហប់ណាស់ មើលកូននីនវិញ>>ណាមនឹង
<<កូនដឹងទេម៉ាក់កូនលើកលែងឲប៉ាហើយ កូនសម្លាញ់>>ថាឈិលើកកូនមកពរក្នុងរង្វង់ដៃ
<<ហិ ហិ កូនមុខដូចបងទាំងស្រុងមើលចោះ>>ណាមនឹងបិចថ្ពាល់កូន
<<ហេមៗ អបអរសាទរផងណាអាឈិ>>ជីន
<<មែនហើយអបអរផងណានឹង>>រីហ្វា
<<អ្នកទាំងពីរ?>>ណាមនឹងលើកដៃចង្អុលពួកគេ
<<យើងថាមកលេងក្មួយតែ ចៃដន្យក៏មកទាន់ឯង>>រីហ្វា
<<មិនមែនបែបនោះទេ ចង់សួរថាឯងនឹងលោកជីនឌែលជាអ្វីនឹងគ្នា?>>ណាមនឹង
<<ពួកយើងជា ប្ដីប្រពន្ធ>>ជីន "ផាច់"
<<នែ បងកុំមកប៉ិនពេក>>រីហ្វាទះដើមដៃគេ
<<បានហើយចោលទៅក្នុងទៅ ក្ដៅហើយ>>ថាឈិ
<<ក្ដៅ ឬចាណែនទៅណ៎>>ជីន
<<អាជីន!!>>ថាឈិ
<<អូៗតោះក្មួយប៉ាពូក្ដៅហើយ>>ជីន និយាយបន្លប់កុំឲគេខឹងទាន់។
------------‐----
<<លោកថាឈិខ្ញុំចង់និយាយលេងជាមួយនឹង>>រីហ្វា
<<បាទ មិនអីទេ>>ថាឈិ
<<អង្គុយលេងទីនេះហើយ ត្រជាក់>>ណាមនឹង
<<ឯងស្រឡាញ់លោកឈិ មេនហ៎?>>ហ្វា
<<ហេតុអីឯងសួរបែបនេះ?>>ណាមនឹង
<<យើងគ្រាន់តែចង់ដឹងទេ ព្រោះថាកាលមុននោះមើលទៅគេធ្វើបាបឯងសឹងអី>>ហ្វា
<<តែយើងជឿថាគាត់កែហើយ យើងស្រឡាញ់គេខ្លាំងណាស់ហ្វាដឹងអត់?ពេលនេះគេក្លាយជាប៉ារបស់កូនយើងហើយចឹងតាមនឹងទៅ >>ណាមនឹង
<<ដឹងហេ ថាស្នេហាឯងដូចក្នុងប្រលោមលោកណាស់ អឺហើយចុះលោកគ្រូដែលឯងធ្លាប់លួចស្រឡាញ់កាលមុននោះ>>ហ្វា
<<យី យើងមានប្ដីហើយចង់ឲតាមគាត់តត្រុកទៀតឬ>>ណាមនឹង
<<ហិ ៗ គ្រាន់តែលលេងតើ ចាប់ពីពេលនេះទៅមានតែរឿងល្អៗកើតឡើងចំពោះឯងទេ>>
<<ដូចឃ្លាថា"មេឃភ្លៀង មានព្យុះ ផ្គរ ខ្លាំងយ៉ាងណាក៏ដោយគង់តែរាំងវិញទេ!" បន្ទាប់ពីភ្លៀងវានឹងល្អ ស្រស់បំព្រងវិញហើយព្រោះឯងដូចដើមឈើដែលយើងកំពុងជ្រកអីចឹង>>រីហ្វា
<<យើងអរគុណឯងណាស់ហ្វា ឯងជាមិត្តល្អណាស់ លោកជីនសំណាងណាស់ដែលបានឯង>>ណាមនឹង
<<ហិ ហិ កុំតែយើងខ្លាំងទេ កុំអីអាបិកនោះខូចមិនស្ទើទេ>>រីហ្វា
<<អឹម បើចឹងតោះចូលផ្ទះវិញ>>ណាមនឹង
<<តោះ >>ពួកគេក៏ចូលផ្ទះវិញទៅ
BINABASA MO ANG
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...
