👉មកហើយអ្នកទាំងអស់គ្នា👈
In the morning 🌄
ព្រលឹមស្រាងៗខណៈដែលមុនពេលព្រះអាទិត្យមិនទាន់រះភ្នែកស្ដើងបង្ហើបបើកតិចៗរហូតដល់ពេលបើកពេញទី ហើយក៏ឱនមើលមុខអ្នកដែលគេងក្នុងរង្វង់ដៃខ្លួនតាំងពីយប់រហូតដល់ពេលនេះ។រោមចិញ្ចើមក្រាស់ៗ រោមភ្នែកវែងៗក្រាស់ងខ្ទើតស្រោបលើត្របកភ្នែកកំពុងបិទជិត ច្រមុះចុងស្រួចដូចកូនកាត់ បបូរមាត់តូចក្រមិចពណ៌ផ្កាឈូក មើលយូរប៉ុណ្ណាក៏មិនជិនណាយឡើយ រាងសង្ហាសាច់ដុំហាប់ណែន គេងញញឹមមើលមុខប្រពន្ធក្រៅបេះដូង ជាង៥នាទីហើយ កាន់តែមើលកាន់តែស្រស់ស្រាយអារម្មណ៍ល្អទាំងព្រលឹម។
<<ណាមនឹងក្រោកឡើង>>ថាឈិអង្រួនស្មានាងតិចៗ
<<ហឹម សុំ១០នាទីទៀតមក>>ណាមនឹងនិយាយសំឡេងអុលៗ
<<១០នាទីស្មើនឹង១០ទឹក ទ្រាំបានក៏គេងទៀតទៅ>>ថាឈិ
<<អត់ទេ!ងើបហើយលែងទៅ>>ណាមនឹងស្ទុះក្រោកអង្គុយ
<<ងូតទឹកហើយទៅធ្វើអីឲយើងញាំ>>ថាឈិ
<<ដឹងហើយ>>ណាមនឹងក៏ចុះមកចម្អិនអាហាពេលព្រឹកទុកឲគេ។
-------------
ពេលរសៀល
ណាមនឹង និងថាឈិមកដល់ កោះបាលី ទិដ្ឋភាពដ៏អស្ចារ្យមើលយ៉ាងណាក៏មិនធុញ កោះល្បីបំផុតនៅឥណ្ឌូនេស៊ីនរណាៗក៏ចង់ទៅតែគ្មានឱកាសសោះ(សូម្បីតែអេដមីនក៏ចង់ទៅដែរ)
<<ចុះមក>>ថាឈិ
<<លោកនាំខ្ញុំមកធ្វើអី>>ណាមនឹង
<<កាលមុនខ្ញុំនាំមកធ្វើអី ឥឡូវក៏ដូចគ្នា>>ថាឈិនិយាយបែបនេះមិនដឹងទេថាណាមនឹងខ្លាច (កាលមុនលោកនាំខ្ញុំមកធ្វើបាប តើឥឡូវនឹងដូចពីមុនទេ?លោកជាមនុស្សពិបាកស្វែងយល់ណាស់ថាឈិ ប្រុសសាវ៉ា)នាងមិននិយាយតែគិតក្នុងចិត្ត
<<យើងឲគេរៀបបន្ទប់រួចហើយ តោះទៅ>>ថាឈិ
<<បន្ទប់គេងនេះ...>>ណាមនឹងចូលមកក៏ដឹងភ្លាមថានេះជាបន្ទប់របស់គេកាលពីមុន។
<<ត្រូវហើយយើងនឹងគេងទីនេះមួយយប់សឹមទៅភូមិគ្រឹះវិញ យ៉ាងម៉េច>>ថាឈិ
<<គ្មានអីទេ>>ណាមនឹង
<<ទៅរកអីញាំមាត់សមុទ្រទៅ>>ណាមនឹង
<<ក៏ល្អ>>ថាឈិ។ពួកគេក៏អង្គុយចាំអ្នករត់តុលើម្ហូបមកឲ។មួយសន្ទុះក្រោយមកអ្នករត់តុក៏លើម្ហូបមកឲពួកគេ
<<ញាំទៅមើលអី>>ណាមនឹង
<<យើងមិនសូវឃ្លាន>>ថាឈិ
<<តាមចិត្ត>>ណាមនឹងក៏អង្គុយញាំម្នាក់ឯង ព្រោះថាឈិមិនចូលចិត្តញាំច្រើនទេ។
<<ទៅមើលថ្ងៃលិចល្អទេ>>ថាឈិ ឃើញនាងញាំអស់ក៏បបួល។
<<ចាស>>ណាមនឹង
-------------
🌅
<<ស្អាតមិនចាញ់នៅលើភ្នំទេ>>ណាមនឹងអង្គុយនៅក្បែរនាយ
<<ត្រូវហើយ ស្អាតណាស់>>ថាឈិ
<<មើលចុះត្រីទឹកប្រៃរស់បានដោយសារសមុទ្រៗអាចផ្ដល់អ្វីដែលវាចង់បាននោះគឺជម្រកក្រោមទឹក >>
<<ថាឈិ!តើលោកអាចផ្ដល់អ្វីមួយឲខ្ញុំបានទេ?>>ណាមនឹង
<<អ្វី?>>ថាឈិងាកមើលនាង
<<ការស្រឡាញ់ត្រឹមរយៈពេលខ្លី! តើបានទេ?>>
<<យើងមិនមានការស្រឡាញ់ឆ្គួតយ៎អីឲនាងទេ ហើយក៏កុំមកចង់បានការស្រឡាញ់ពីយើងឲសោះ>>ថាឈិនិយាយហើយក៏ដើរចេញទៅបាត់ ទុកនាងចោលតែម្នក់ឯង។
<<ហ៊ឹកៗហេតុអ្វីលោកចិត្តដាច់ម្លេះ មនុស្សគ្មានបេះដូងហ៊ឹកៗ លោកធ្វើបែបនឹងធ្វើអី>>ណាមនឹងយំសម្លឹងមើលទៅព្រះអាទិត្យដែលលិចជិតផុត។
---------------
ពេលយប់
ណាមនឹងចូលមកក្នុងបន្ទប់គេងនាងមិនបានឃើញគេទេ<<ប្រហែលនៅក្នុងបន្ទប់ទឹកទេដឹង>>ណាមនឹង
<<អួយលោកទើបមកពីណា>>ណាមនឹងប្រុងបិទទ្វាតែគេមកពីខាងក្រៅរុញទ្វាធ្វើឲនាងរាងភ័យបន្តិច។
<<ដើរលេងហើយមើលទឹករលកមើលម្ដុំៗនឹងឯង>>ថាឈិ
<<លោកចេះមើលរលកពេលយប់?>>ណាមនឹង
<<គិតថាយើងអត់ភ្នែក?>>ថាឈិ
<<ទេ!ចឹងលោកទៅងូតទឹកមុនខ្ញុំទៅ>>ណាមនឹង
<...>>ថាឈិមិនមាត់តែដើរទៅយកកន្សែងសំដៅទៅបន្ទប់ទឹកបាត់។
----------------
<<អឺលោកស្អែកទៅវិញពេលណា>>ណាមនឹង
<<ព្រឹក>>ថាឈិ
<<ចាស>>ណាមនឹង
------------
ពេលព្រឹកចូលមកដល់ណាមនឹងជាមួយថាឈិបើកឡានសំដៅទៅភូមិគ្រឹះ ។ នៅតាមផ្លូវណាមនឹងអង្គុយសម្លឹងតាមកញ្ចក់ឡានមកក្រៅនាងមើលទៅព្រៃលើពណ៌បៃតងស្រងាត់យ៉ាងត្រជាក់ភ្នែក។បន្ទាប់ពីមើលអស់ចិត្តចង់នាងក៏គេងលង់លក់បាត់ទៅ ថាឈិចេះតែលួចមើលនាងតែគេមិននិយាយអ្វីរកនាងឡើយ។
ការធ្វើដំណើរយ៉ាងយូរគួរសម ពេលនេះរថយន្តក៏នាំពួកគេមកដល់ភូមិគ្រឹះស្គឹមស្គៃ ដូចទៅនឹងរាជវាំង។
<<ម៉ែចាស់>>ណាមនឹងដឹងខ្លួនពេលមកដល់ នាងបើកទ្វាឡានចុះមករកម៉ែចាស់មុនគេ។
<<កូនឈិ កូននឹង សុខសប្បាយទេកូន>>ម៉ែចាស់
<<បាទសុខធម្មតា>>ថាឈិ
<<អ្នកនាង ចៅហ្វាយ តោះចូលក្នុងសិនទៅក្ដៅហើយ>>យីអ៊ុន
<<ចាសបង អ៊ុន>>ណាមនឹង
<<ម៉ែចាស់ខ្ញុំទៅក្រុមហ៊ុនសិនហើយ ព្រោះខានទៅមើលយូរដែរហើយ>>ថាឈិ
<<ចាសទៅចុះកូន ហើយពេលណាមកវិញស្រួលម៉ែចាស់ត្រៀមបាយចាំ>>ម៉ែចាស់
<<មិនបាច់ចាំទេបាទ>>ថាឈិក៏ទៅបាត់
<<កូនឈិធ្វើបាបកូនទេ>>ម៉ែចាស់
<<អត់ទេ តែពេលមកវិញក៏ហីៗបែបនេះ>>ណាមនឹង
<<កូនឃ្លាននៅ>>ម៉ែចាស់
<<ឃ្លានហើយម៉ែចាស់>>ណាមនឹង
<<នាងអ៊ុនរៀបចំមក>>ម៉ែចាស់
<<ចាំបន្តិចអ្នកនាង>>យីអ៊ុន
--------------------
មួយខែកន្លងផុតទៅ(one month ago)
<<ណាមនឹងទៅណាហើយអ៊ុន>>ថាឈិ អង្គុយនៅតុបាយចម្លែកណាស់រាល់ដងនាងចុះមកញាំតែលើនេះអត់ឃើញ។
<<អ្នកនាងប្រាប់ថាមិនស្រួលខ្លួន>>យីអ៊ុន
<<រៀបបាយឲយើងមួយថាស់មក>>ថាឈិ
<<ចាសចៅហ្វាយ>>យីអ៊ុន
---------------
តុកៗ
<<មកញាំបាយ>>ថាឈិដាក់ថាបាយលើតុជិតក្បាលគ្រែ។
<<ទេ ខ្ញុំមិនឃ្លាន>>ណាមនឹង នៅគេងលើគ្រែទាំងល្វើយ
<<ឆាប់ឡើង យើងមិនចង់បង្ខំ>>ថាឈិ
<<ហ៊ើយ ក៏បាន>>ណាមនឹងក្រោកមក ប្រុងនឹងដាក់ចូលមាត់ហើយ
អួកៗៗ
<<នឹង នាងយ៉ាងម៉េចហើយ>>ថាឈិចូលមករឹតខ្នងឲនាងថ្នមៗ
<<មិនអីទេ តែខ្ញុំឈប់ញាំហើយវាខ្លិនអាក្រក់ណាស់ គួរឲចង់ អួកៗៗ>>ណាមនឹងនិយាយមិនបានប៉ុន្មានផងក៏ក្អួតយកគ្នាម្ដងទៀត។
______________________________
សូមរងចាំទស្សនាភាគបន្ត!
YOU ARE READING
រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥
General Fictionខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម្ដាយគេរហូតដល់ស្លាប់។ >។ [>] \This is my first story that I wrote.\ /Hope you support it thank you al...
