ភាគទី៣(ចាប់នាងមកដើម្បីឲសងសឹក)

2.1K 33 0
                                        

+ ពេលព្រឹក🌄)[នៅភូមិគ្រិះ វ៉ាឡេទីណា]

     ព្រះអាទិត្យរះនាពេលព្រឹក បានចាំងចូលបន្ទប់ដ៏ប្រណិត បូកផ្សំនិងសំលេង សត្វបក្សីយំប្រណាំងគ្នា វាគឺរំខានដល់ការគេងរបស់រើងស្ដើងដែលនៅពត់ពេនមិនចង់ក្រោកពីគ្រែឡើយ។
     <<ហ៊ើយយ ធុញណាស់ភ្លឺទៀតហើយ
អឹម....!>>ណាមនឹងរអ៊ូតិចៗមុននឹងក្រោកពីគ្រែដើរសំដៅទៅបន្ទប់ទឹក ដែលនៅក្នុងបន្ទប់នោះផងដែរ។
    ពេលចុះមកដល់ខាងក្រោមភ្លាមនាងរត់មករកអ្នកជាឪពុក ដែលអង្គុយចាំកូនស្រីបណ្តូលចិត្តមកស្រស់ស្រូបអាហារពេលព្រឹក។
    <<ប៉ា មិនទៅធ្វើការទេឬ?ថ្ងៃនេះ>>រាងស្ដើងនិយាយហើយដើរចូលមកអង្គុយជិតកៅអីប៉ារបស់នាង។
    <<ទៅតើ!ប៉ាចង់ទៅមើលក្រុមហ៊ុនព្រោះមានតែរឿងមិនឈប់សោះមួយរយៈនេះ តែចង់ញាំអាហារជាមួយកូនស្រីប៉ាសិន>>គាត់និយាយហើយយកដៃអង្អែលសក់កូនតិចៗ
    <<ចាស៎ តើក្រុមហ៊ុនមានរឿងអ្វីដែលទៅ
ប៉ា?>>រាងស្ដើងឆ្ងល់ណាស់ព្រោះតាំងពីដើមមិនដែលមានរឿងអ្វីឡើយ។
    <<គឺ ក្រុមហ៊ុនកំពុងធ្លាក់ចុះ ព្រោះមានមនុស្ស Hack ភាគហ៊ុនក្រុមហ៊ុនយើង>>លោកម៉ៃ
និយាយរួដកដង្ហើមធំបន្តិច។
    <<ញាំទៅកុំកុំខ្វល់អីកូន >>លោកម៉ៃ
    <<ចាស៎ ប៉ា>>ណាមនឹង
+(ភូមិគ្រិះ ថាឈិ ចារឺនរ៉ាត់🏰)
  <<ចុះមកហើយឬ?ម៉ោះញាំអាហារពេលព្រឹកសិន ប្រុសឈិ>>ម៉ែចាស់
  <<បាទ ម៉ែចាស់>>គេដើរមកអង្គុយលើកៅអី
   <<ចៅហ្វាយ ពេលនេះក្រុមហ៊ុនលោក
ម៉ៃដា វ៉ាឡេទីណា កំពុងក្ស័យធនហើយ តើចៅហ្វាយគួរធ្វើយ៉ាងណាទៀតទាន?>>ដេន
    <<ហឹស រលាយលឿនណាស់ បន្តិចទៀតទៅរកវានៅក្រុមហ៊ុននោះ យើងដូចជាខានជួបគ្នាយូរហើយ>>ថាឈិ
   ក្រោយពេលញាំអាហាររួច គេក្រោកឈរមួយអស់កម្ពស់ ដើរសំដៅទៅរកឡាននៅខាងមុខ
ភូមិគ្រិះដ៏ស្គឹមស្គៃរបស់នាយ។
   <<តោះទៅ ចៅហ្វាយ>>ដេនដើមកបើកទ្វាឡានឲថាឈិ
   ឡានបើកតាមផ្លូវសំដៅទៅរកក្រុមហ៊ុនសត្រូវ ដែលគេនិយាយមុននេះ។
   (ពេលមកដល់)
   នាងក្រាស់របស់ ថាឈិ ចុះពីលើឡានតម្លៃរាប់លានដុល្លារបស់ខ្លួន ក្រោកឈរមួយអស់កម្ពស់ ដើរចូលក្នុងក្រុមហ៊ុនរបស់លោកម៉ៃ ដោយមានកូនចៅដើរអមខាងក្រោយប្រហែល10នាក់។
     <<អត់ទោស! អញ្ជើញទៅណាដែរ
លោក?>>លេខា
     <<ចៅហ្វាយ យើងចង់ជួបលោកម៉ៃដា>>ដេនឆ្លើយជំនួស ថាឈិ។
     <<ចា សូមចាំបន្តិចចឹង>>លេខាថារួចខលទៅលោកម៉ៃ ជាម្ចាស់ក្រុមហ៊ុន។
     <<តោះ សូមអញ្ជើញលោក>>នាងធ្វើដៃបែបនាំផ្លូវ ហើយដើរនាំពួកគេទៅរក លោកម៉ៃ។
     <<សួស្ដី! ម៉ៃដាវ៉ាឡេទីណា >>រាងកាយខ្ពស់ស្រឡាស់ កម្ពស់1,90ដើរចូលមកជាមួយកូនចៅជាច្រើននាក់ ភ្លាមនោះធ្វើឲលោកម៉ៃភ្ញាក់ច្រង៉ាង ព្រោះពួកគេ ស្លៀកពាក់ទំនងជាពួកម៉ាហ្វៀ ព្រោះម្នាក់ៗស្លៀកសុទ្ធតែឈុតខ្មៅ ពាក់វ៉ែនតាខ្មៅ ឈរនៅខាងក្រោយ ថាឈិ។រាងក្រាស់ឈរជ្រេងហោប៉ៅ សម្លឹងមកលោកម៉ៃយ៉ាងកំណាច។
    <<លោកជាអ្នកណា?មកមានការអ្វី?>>លោកម៉ៃប្រមូលភាពក្លាហានសួរទៅរាងក្រាស់។
    <<យើងជា មិត្តរបស់លោកនឹងហើយ យ៉ាងម៉េចភ្លេចយើងហើយឬ?>>ថាឈិតប ព្រមទាំងដោះវ៉ែនតាចេញ។
    <<យើងគ្មានមិត្ត>>លោកម៉ៃ
    <<ចុះស្គាល់ ថាតឆា ចារឺនរ៉ាត់ និង សារីនយ៉ាចារឺនរ៉ាត់ទេ?>>ថាឈិ
     <<ឯង?>> លោកម៉ៃ ចាប់ផ្តើមភ័យតិចៗ។
     <<សាកទាយទៅមើលក្រែងយើងលើកលែងឲខ្លះ ហឹស>>ថាឈិ
    <<ឯងគឺជា អាថាឈិ >>លោកម៉ៃលើកដៃចង្អុលទៅ ថាឈិ។
    <<អូហូ ឆ្លាតមេន!ហឹសចឹងតើបាន ជាប់ឈ្មោះជាឃាតករ >>និយាយហើយថាឈិដើរមកជិតលោកម៉ៃ ហើយចាប់ក្របួចក៏អាវ។
    <<យើងមក ឥណ្ឌូណេស៊ី នេះគឺដើម្បីមកយកជីវិត អាតិរច្ឆានឯងហើយ (ឌឹប)>>លោកម៉ៃដួលលើឥដ្ឋមួយទំហឹង ព្រោះកម្លាំងដៃនាយម៉ាហ្វៀកម្លោះ រាងធ្ងន់។
     <<ប៉ា...!ពួកលោកធ្វើស្អីប៉ាខ្ញុំហា៎>>ណាមនឹងរត់មករកឪពុកដែលដួល ហើយជួយលើកគាត់ឲងើបឈរឡើង។
     <<សួរឪនាងទៅ ថាវាបានធ្វើអ្វីមកលើគ្រួសារយើង >>ថាឈិនិយាយបែបច្រលោត។
    <<នឹង ប៉ាខុសហើយ...!ប៉ាសូមទោស ប៉ាជាឃាតករ ហិ ហិ នឹង>>គេយំឱបកូនស្រី
    <<ទេ កូនមិនជឿទេ ប៉ាកុហក ហិ ហិ>>នាងគ្រវីក្បាលតតាក់ ហើយយំតាមឪពុក។
    <<មិនទៀតឬ?ឪសារភាពប៉ុណ្ណឹងហើយ >>គេដើរមករកណាមនឹង។
    << ពួកឯងចាប់វាទៅឃុំ ហើយកុំភ្លេចលេងវាផង តែកុំទាន់ឲងាប់ ចាំឲវាងាប់ជាមួយកូនស្រីបណ្តូលចិត្តវា >>ថាហើយគេចូលមកចាប់ណាមនឹងឱបចង្កេះនាងជាប់ មិនឲរើរួច។
    <<លែងខ្ញុំ! លែងប៉ាខ្ញុំភ្លាម!>>នាងខំប្រឹងរើបម្រាស់តែគិតថាគេដោះលែងឬ?
   <<ទៅតាមយើង តាមសម្រួលល្អជាង>>ថាឈិនិយាយរួចចាប់អូសនាងចេញពីក្រុមហ៊ុនបាត់។
    @ (នៅតាមផ្លូវ)🛣
  <<លោកនាំខ្ញុំទៅណា?>>ដោសភាពក្នុងឡានស្ងាត់ពេកទើរាងស្ដើងដាច់ចិត្តសួរនាំគេខ្លះ។
   <<...>>គេមិនមាត់ហើយក៏ងាកមើលនាងបន្តិចញញឹមចុងមាត់។
    <<អាដេនទៅភូមិគ្រិះ>>ថាឈិ
    <<បាទ ចៅហ្វាយ>>ដេនបន្តបើកឡានទៅមុខទៀត។
    មកដល់ភូមិគ្រឹះអ្នកបម្រើរត់មកបើកទ្វារបង ដើម្បីឲឡានបើកចូលភូមិគ្រឹះដ៏ធំស្គឹមស្គៃ។
   <<ចុះមកនេះ>>គេទាញនាងមួយទំហឹងឲចុះពីឡានទំនើប។
   <<អាយ៎ នែ៎លោកខ្ញុំឈឺណាស់!>>នាងស្រែកដាក់គេ។
    <<កុំទាន់ឈឺ ព្រោះនាងនៅឈឺជាងនេះរាប់រយដងទៀត>>និយាយហើយថាឈិអូសនាងចូលក្នុងភូមិគ្រឹះបាត់។
     <<កូនឈិ នាំនរណាមកនឹង?ម៉ែចាស់មិនដែលឃើញ>>ម៉ែចាស់ឆ្ងល់ណាស់ព្រោះគេមិនដែលនាំនរណាមកទីនេះក្រៅពី ដេនជាជំនិតរបស់គេ។
     <<គឺជាអ្នកបម្រើថ្មី>>គេឆ្លើយហើយញញឹមចុងមាត់។
   <<ជម្រាបសួរចា៎>>នាងមិនដឹងគួរហៅគាត់របៀបណាឲសមទេ។
   <<ហៅខ្ញុំថាម៉ែចាស់មកណា ចុះនាងតូចឈ្មោះអ្វី?>>
  <<គឺណាមនឹងចា>>នាងញញឹមដាកម៉ែចាស់។
   <<ទៅហៅអ្នកបម្រើទាំងអស់មកជួបយើង>>ថាឈិបញ្ជារ
   <<អ្នកទាំងអស់គ្នាស្ដាប់ណា ចាប់ពីពេលនេះទៅ ស្រីម្នាក់ជាអ្នកបម្រើដាច់ថ្លៃនៅទីនេះ នរណាចង់ប្រើ ឲនាងធ្វើអីក៏តាមចិត្តព្រោះនាងធ្វើការប្តូរយកបាយស៊ី>>គេនិយាយបែបលឺៗ ធ្វើឲណាមនឹងខំខាំមាត់សង្កត់ចិត្តស្ដាប់យ៉ាងខឹងសម្បារ។
    <<នាំនាងទៅជួបយើងនៅបន្ទប់>>ថាឈិ ថារួចដើរឡើងទៅជាន់លើបាត់។
   តុកៗ...!
  ក្រាក~~~ទ្វាបានបើកដោយដៃរបស់រាងស្ដើង ព្រោះគោះគ្មានអ្នកបើកឲ នាងក្រឡេកមើលសព្វផ្ទៃបន្ទប់ តែនៅតែមិនឃើញគេ ទើបនាងសម្រេចចិត្តចាកចេញមកក្រៅវិញ។
   <<ចង់ទៅណា ហាស៎ >>គេដើចេញមកពីណាក៏មិនដឹងចាប់កដៃនាងជាប់ ធ្វើឲនាងភ្ញាក់សឹងដាច់ផ្ងា។
   <<គឺ...លោ_លោកមានការអីដែរ?>>ណាមនឹង ឆ្លើយរាងរដាក់រដុប
   <<ចាំតែមានការទើប យើងហៅនាងមកបានឬ?កូនឃាតករ>>គេយកដៃផ្ងើយចង្កានាង
    <<លោកគ្មានសិទ្ធហៅខ្ញុំបែបនេះទេ ព្រោះប៉ាខ្ញុំមិនមែនឃាតករ>>នាងវាសដៃគេចេញពីចង្កា។
   <<ចង់ដឹងការពិតឬអត់? មកនេះ!>>គេអូសនាងបោះទៅលើគ្រែ ហើយទ្រោបពីលើនាង ចាប់ដៃសងខាងដាក់ទៅលើផុតក្បាលដោយដៃម្ខាង។
   <<អាយ៎ លែង លែងខ្ញុំ>>ណាមនឹងប្រឹងរើណាស់តែស៊ូនិងកម្លៅរាងក្រាស់មិនបានសោះ។
   <<យើងមិនយកខ្លួនយើងទៅប្រឡាក់ ជាមួយកូនឃាតករដូចជានាងទេ ចេញទៅស្រីថោកទាបដូចនាង វាគ្មានកន្លែងសល់ពីពួកអ្នកមានៗតាមបាទេ>>គេព្រលេងនាងឲមានសេរីភាព ហើយនៅឈ្លាតតិះដៀលនាងទៀត។
    <<ហឹ ហឹ មេនខ្ញុំនេះជាកូនឃាតករ ខ្លួនខ្ញុំក៏គ្មានអ្វីសល់ ចឹងក៏ដោះលែងខ្ញុំទៅ>>នាងក្រោកចេញពីគ្រែហើយមកឈរតមាត់គេ។
  <<កុំសូម្បីតែគិត ថាយើងលែងនាង ព្រោះយើងមិនទាន់បានឃើញអាម៉ៃដា វា វេទនានោះទេ នាងត្រូវសងយើងទាំងដើមទាំងការ ចំពោះរឿងកាលពី20ឆ្នាំមុន ហើយកុំចង់រត់គេចបើពុំនោះទេ ឪនាងនិងងាប់ជាមិនខានទេស្រីពេស្យា>>គេនិយាយគ្រប់មាត់សុទ្ធតែពាក្យដៀលមកនាងទាំងអស់។
   <<សូមអង្វរកុំ ធ្វើអ្វីប៉ាខ្ញុំណា ខ្ញុំសុខចិត្តទទួលទោសជុំនួសគាត់គ្រប់យ៉ាងហឹ ហឹៗ>>នាងលើកដៃសំពះគេ និយាយទាំងញ័រមាត់។
    <<គ្មានផ្លូវ កាលនោះម៉ាក់យើងក៏សុំឲឪនាងឈប់សម្លាប់ប៉ាយើងដែរតែវាមិនស្ដាប់ពាក្យអង្វ
របស់ម៉ាក់យើងឡើយ ចេញពីមុខយើងទៅបើចង់ឲឪនាងដេកស្រួលក្នុងគុកងងឹតនោះ>>បញ្ចប់ប្រយោគគេចង្អុលទៅកាន់ទ្វាបន្ទប់ដេញនាងចេញ។
    <<ហ៊ឹកៗ ចា៎ ខ្ញុំទៅហើយ>>ដោយខ្លាចគេសម្លាប់ប៉ារបស់នាងទើបពេលនោះនាងចាកចេញយ៉ាងលឿន។
   រឺង រឺងៗ~~
   គ្រាន់តែរាងស្ដើងចេញភ្លាមមានទូរស័ព្ទមួយខលមកគេ។
   <<ហេឡូ អាជីន>>គេទទួលទូរស័ព្ទ មិត្តដែលស្គាល់គ្នាកាលពីតូច។
   (អរ៎ ស្មានតែភ្លេចយើងហើយតើ)ជីនឌែល ជាជនជាតិឥណ្ឌូនេស៊ី ជាមិត្តរបស់ ថាឈិ មានអាយុ26ឆ្នាំ ជាអ្នកជំនួញ ខាងអាវុធ ហើយក៏ជា
ម្ចាស់ក្លឹបផងដែ។
   <<មានការអី?កុំប្រាប់ថាបបួលទៅក្លិបណា?>>គេដឹងចរិតមិត្តរបស់គេណាស់ ។
    (ចុះមកឬអត់?)ជីនឌែលសួរឌឺ
   <<ទៅ !  ខលប្រាប់អាហ្វាងជីឲទៅផង>> ថាឈិ
   (Ok)ជីនឌែល
   <<ចាំ យើងនៅក្លិប>>ថាឈិ រៀបចំខ្លួនហើយដើរចុះមកខាងក្រោម
    <<អាដេន នាំយើងទៅក្លិបអាជីន>>ថាឈិ
   <<បាទចៅហ្វាយ>>ដេន
    (ម៉ោង9pm)
   រាងស្ដើងសំងំក្នុងបន្ទប់យំរាងយូរដែរ ទើបសម្រេចចិត្តចូលទៅងូតទឹក។
   <<គេទៅណាហើយ>>ក្រោយពីងូតទឹករួចនាងចុះមកខាងក្រោម ដើម្បីបំបាត់ស្រ្ទេស តែស្រាប់តែបាត់គេ។
    <<មិនទាន់គេងទៀតឬ?នេះយប់ហើយកូនណាម>>ម៉ែចាស់
    <<អុយ៎ ម៉ែចាស់សោះ ខំតែភ័យ>>ណាមនឹងរាងភ្ញាក់នូវការចូលមកមិនឲដំណឹងរបស់ម៉ែចាស់។
   <<ចាំកូនឈិឬ?>>ម៉ែចាស់
   <<ទេ!គឺខ្ញុំគេងមិនលក់>>រាងស្ដើង
   <<ម៉ែចាស់សួរកូនខ្លះៗបានឬអត់?>>ម៉ែចាស់
   <<ចាស ម៉ែចាស់បាន >>
   <<តោះទៅរកកន្លែងអង្គុយសិនទៅ>>ម៉ែចាស់នាំនាងមកអង្គុយនៅបង់ក្នុងសួនច្បារ។

រឿង : គំនុំស្នេហ៍ក្បែរ ភ្លើងសងសឹក🖤🔥 Donde viven las historias. Descúbrelo ahora