ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ

Bắt đầu từ đầu
                                    

<ក្មេងចម្កួតនេះ>មាត់ជេរតែក្នុងចិត្តក៏រីករាយមិនតិចដែរ ទោះមានគូដណ្ដឹងតែបើបានឮថាមានអ្នកដទៃស្រឡាញ់ថែមបែបនេះគេក៏សប្បាយមិនតិចដែរពិសេសគឺឮពីមនុស្សម្នាក់ដែលក្បែរគេរហូតមក

______

ព្រឹកថ្ងៃថ្មី

ពន្លឺចាំងមកយ៉ាងស្រទន់នៃអារុណទើបនឹងរះឡើងពីទិសបូព៌ា ខណៈព៌ណពន្លឺភ្លឺច្រាលឆ្អៅសម្បុរមាសយ៉ាងល្អ ចាំងចូលមកតាមចន្លោះបង្អួច។ត្របកភ្នែកលេខាតូចបើកឡើងបន្តិចម្ដងៗតាមការស្នើសុំរបស់រាងកាយ អាល្អិតព្រិចភ្នែក2-3ដងដើម្បីឲសុាំជាមួយពន្លឺដែលចាំងចូលមក

<ហុឹម!ហុឺយនេះទីណានឹង>រាងតូចសម្លឹងជុំវិញក៏ដឹងថាមិនមែនជាបន្ទប់របស់ខ្លួនទើបងើបស្តុះងាកមើលឆ្វេងស្ដាំឆ្លេឆ្លាដូចមាន់រកពង

<អូនភ្ញាក់ហើយហ៎>រាងសង្ហាចូលមកជាមួយទឹកមួយកែវទើបនៅក្ដៅឧណ្ឌៗ

<យ៉ុន ទីណានឹង>រាងតូចងាកមកសួរទាំងចម្ងល់

<ផ្ទះបង>ឮហើយជីមីនភ្ញាក់ផ្អើលជាខ្លាំង យ៉ុនហ្គីនាំគេមកទីនេះហ៎គេចង់មើលប្រហែលជាវាស្អាតណាស់ហើយ

<ចង់ដើរមើល?>ជីមីនងក់ក្បាលញាប់ស្អេក កម្រណាស់មានអ្នកចូលមកទីនេះបានចឹងហើយគេមិនរំលងឱកាសនេះទេ

<ចឹងឆាប់ញុាំទៅ ប្ដូរខោអាវចាំចុះទៅក្រោមបងនាំដើរមើល>ឮហើយជីមីនទាញកែវទឹកមកផឹកហើយរត់ត្រុយទៅបន្ទប់ទឹក តែក៏បកមកវិញយ៉ាងលឿនព្រោះភ្លេចរឿងម្យ៉ាង

<អូនអត់មានខោអាវទេ>រាងតូចពេបមាត់ខោអាវនេះជាខោអាវតាំងពីម្សិលមិញឯណោះ បើឲពាក់តទៀតធានាសន្លប់មិនខានទេធុំស្រាបែបនេះនោះ

<បន្តិចទៀតមានគេយកមកហើយ>ឮហើយជីមីនរត់ត្រុយលែងងាកតែម្ដង ទុកឲយ៉ុនហ្គីសើចហួសចិត្តជាខ្លាំង មើលទៅស្គាល់គ្នាប៉ុន្មានឆ្នាំហើយជីមីនមិនចេះធំសោះ

ក្រោយអាហារពេលព្រឹកបញ្ចប់រាងតូចក៏ដើរលេងសួនផ្កាដោយមាននាយសង្ហាជាអ្នកនាំផ្លូវ

សួនផ្កាល្វឹងល្វើយមានព៌ណចម្រុះ បានលាតដណ្ដប់លើផ្ទៃដីដែលជាកម្មសិទ្ធិគ្រួសារមីន មេអំបៅហោះហើរព្រោងព្រាតឲអ្នកដែលឃើញហើយមិនសរសើរពីភាពស្រស់ស្អាតរបស់វាពុំបាន

ទីប្រឹក្សាបេះដូង💞(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ