បុរសក្នុងសុបិន

Start from the beginning
                                        

បន្ទាប់ពីវិភាគអស់ចិត្ត ខ្ញុំចាប់ផ្តើមងឿងឆ្ងល់វិញម្ដងថាខ្ញុំកំពុងនៅទីណា? ហេតុអ្វីកន្លែងនេះស្ងប់ស្ងាត់ម្ល៉េះ គ្មានមនុស្សសូម្បីមួយគ្រាប់។ ខ្ញុំចាប់ផ្តើមភិតភ័យ រួចព្យាយាមដេីរទៅមុខដេីម្បីរកច្រកចេញ។ នៅសុខៗ គំនិតមួយស្រាប់តែផុសឡេីងបណ្ដាលឲ្យខ្លួនរបស់ខ្ញុំញ័រចំប្រប់ ចុងដៃចុងជេីងប្រែជាត្រជាក់ស្រេបដូចទឹកកកនៅតំបន់ប៉ូល។

ឬមួយខ្ញុំស្លាប់ហើយ? ទីនេះជាឋានសួគ៌មែនទេ?

ខ្ញុំសួរខ្លួនឯងទាំងភ័យស្លន់ស្លោរ ហើយចង់យំបន្តិចអីបន្តិច ព្រោះអនិច្ចាខ្លួនឯងដែលត្រូវស្លាប់ទាំងវ័យក្មេងបែបនេះ! ណាមួយខ្ញុំនៅមិនទាន់បានជួបស្នេហ៍ពិតនៅឡេីយ ពិតជាសង្វេគណាស់។ យុត្តិធម៌គ្មានទេសម្រាប់មនុស្សអត់លិតដូចខ្ញុំ!! (⁠。⁠ŏ⁠﹏⁠ŏ⁠)

ប៉ុន្តែរំពេចនោះ សម្លេងមួយដែលខ្ញុំធ្លាប់ស្គាល់ស្រាប់តែបន្លឺឡេីងដែលបង្វែរចក្ខុរបស់ខ្ញុំឲ្យងាកទៅជ្រុងម្ខាងដែលនៅម្ដុំនោះ។

"ឯងមិនទាន់ស្លាប់នៅឡេីយទេ!"

បុរសម្នាក់រាងខ្ពស់ស្រឡះ កែវភ្នែកមានពន្លឺដែលទាក់ចិត្តខ្ញុំឲ្យសម្លឹងចំកែវភ្នែកថ្លាយង់របស់គេ។ គេមានផ្ទៃមុខសង្ហារខ្លាំងណាស់រហូតធ្វេីឲ្យបេះដូងរបស់ខ្ញុំញាប់ញ័រ និងមានអារម្មណ៍ប្រហាក់ប្រហែលដូចធ្លាប់ស្គាល់គេពីមុនមក។ បេីចាំមិនខុស សម្លេងរបស់គេដូចបុរសម្នាក់ដែលខ្ញុំសុបិនឃេីញជាញឹកញាប់។ ជាពិសេសបបូរមាត់របស់គេធ្វើឲ្យខ្ញុំរឹតតែច្បាស់ថាគេជាមនុស្សតែមួយ។

ទីបំផុតខ្ញុំបានជួបគេហេីយ!!

បន្ទាប់ពីភាំងមួយស្របក់ ខ្ញុំព្យាយាមសម្រួលអារម្មណ៍រួចដេីរសម្ដៅទៅបុរសចម្លែកម្នាក់នោះ។ ខួរក្បាលរបស់ខ្ញុំច្របូកច្របល់ខ្លាំងណាស់ព្រោះមានសំណួរជាច្រេីនដែលចង់សួរទៅកាន់គេ ប៉ុន្តែខ្ញុំមិនមានភាពក្លាហានទាល់តែសោះ។

វិនាទីបន្ទាប់ ខ្ញុំដកដង្ហើមវែងៗឲ្យខ្យល់ចូលពេញសួត ហើយជំនះភាពភ័យខ្លាចទាំងអស់ដេីម្បីសួរសំណួរទៅកាន់បុរសសង្ហារដែលកំពុងឈរនៅចំពោះមុខ។

ការចងចាំដ៏ស្រស់ស្អាត (ចប់)Where stories live. Discover now