ភាគ29:សុំទោសណាថេយ៍បងសន្យាតែបងធ្វើមិនបាន

Start from the beginning
                                    

"ផាច់!!!!ឯងឈប់នាងកូនពាលអាវ៉ាសែ!!!"ដោយទ្រាំមិនបានលោកនាយកក៏បានទះអាន់ណាមួយកំផ្លៀងនៅមុខសិស្សទាំងអស់ធ្វើឱ្យនាងស្វាងចេះ

"ឯងដឹងថាគេជាអ្នកណាទេ???គេជាមនុស្សរបស់ត្រកូលចនឯងយល់ដែលទេអាន់ណា!!!"លោកនាយកក៏បានស្រែកមួយទំហឹងផ្អើលពួកគេភ្លាក់ខ្លាចរអាគ្រប់គ្នា

"អ្ហឹកៗ....."ថេយ៍ឯនេះវិញក៏បានស្រក់ទឹកភ្នែកយំមកដោយឯកឯង

#ក្រាក......

"ថេយ៍!!!!...."សំឡេងគ្រលធំស្រែកហៅឈ្មោះសំណព្វចិត្តខ្លួនដែលថ្នមតែស្រមោចមួយមិនឱ្យឡើងលើស្បែកផងនៅពេលបានឃើញសភាពរបស់ថេយ៍ពេលនេះហើយធ្វើឱ្យជុងហ្គុកសឹងតែធ្លាក់ប្រម៉ាត់ចុះមកក្រោម

"ជុងហ្ហឹកៗៗ/លោកចន"ថេយ៍និងនាយកសាលាព្រមទាំងជីមីនក៏បានដង្ហោយឈ្មោះរបស់ជុងហ្គុកព្រមគ្នាអ្នកដែលភ័យដឹងតែអា.កសម្លាប់ខ្លួនឯងភ្លាមៗនោះគឺជាឪពុករបស់អាន់ណា

"អ្នកណាជាអ្នកធ្វើឱ្យគេខ្លាចទៅជាសភាពបែបនេះ!!!"ជុងហ្គុកក៏បានចូលទៅក្រសោបរាងកាយរបស់ថេយ៍ជាប់តែម្តងចំណែកឯថេយ៍ឯនេះវិញបានត្រឹមតែយំសសៀនៅក្នុងទ្រូងរបស់ជុងហ្គុកតែប៉ុណ្ណោះ

"លោ-លោកចន អ្នកដែលធ្វើឲ្យថេយ៉ុងក្លាយទៅជាបែបនេះគឺជាកូនរបស់ខ្ញុំៗសូមអង្វរលោកចនទៅចុះកុំធ្វើអីកូនស្រីរបស់ខ្ញុំអី..."នៅពេលនេះគ្រាន់តែជុងហ្គុកសួររកប៉ុណ្ណឹងឪពុករបស់អាន់ណាគាត់ក៏បានដើរចេញមកលត់ជង្គង់ចំពោះមុខរបស់ជុងហ្គុកតែម្តងដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើររួមទាំងថេយ៉ុងផងដែល

"ហុឹស??គិតថាពាក្យសុំទោសរបស់លោកគិតថាធ្វើឱ្យថេយ៍ប្រែមកជាសភាពដើមវិញមែនទេ??មុននិងខ្ញុំយកគេមករៀននៅសសលាទីនេះខ្ញុំបានប្រាប់លោកថាយ៉ាងមិចមិនឱ្យអ្នកណាប៉ះគេសូម្បីតែប៉ុនក្រចកដៃហី!!ហេតុអីក៏លោកធ្វើមិនបានហា៎ស"ជុងហ្គុកគេនេះគេនិយាយទាំងសំឡេងត្រជាក់ស្រេបជាងទឹកកកទៅទៀតពោលទាំងសម្លឹងមុខឪពុករបស់អាន់ណាព្រមទាំងអាន់ណាដែលកំពុងតែអង្គុយយំនៅលើតុមិនព្រមទទួលកំហុសរបស់ខ្លួន

"ជុងហ្ហឹកៗបានហើយទៅផ្ទះយើងវិញទៅអ្ហឹកអូនសុំ..."ស្ងាត់មួយសន្ទុះធំថេយ៉ុងក៏បានដាច់ចិត្តហើបមាត់និយាយទាំងទឹកភ្នែកប្រាប់សុំទៅកាន់ជុងហ្គុកមានរឿងលើកណាក៏ដោយក៏ថេយ៍តែងតែនិយាយបែបនេះរហូតគេតែងតែសុំចិត្តរបស់ជុងហ្គុកព្រោះគេមិនចង់បង្កើតរឿងឱ្យទៅជាធំនោះឡើយ

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now