Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "

Beginne am Anfang
                                    

"ហានីល ដឹងដែរទេ ខ្លួននាងក្រអូបណាស់" គេមិនមែននិយាយធម្មតានោះទេ តែគេបានឈ្មុលមុខមករកកញ្ចឹង.ក នាងនិងថើមញក់ញី មិនក្រែងចិត្តម្ចាស់កាយ

"លែងខ្ញុំទៅ! ខ្ញុំសុំអង្វរ! កុំហួសព្រំដែនបានទេ" ទោះនាងរើយ៉ាងណា ក៏មិនឈ្នះកម្លាំងរឹតរបស់គេដែរ តែនាងក៏មិនទាន់បោះបង់ការព្យាយាមដែរ។ នាងវាយខ្នងគេឌឹបៗ តែគេមិនសូម្បីតែកម្រើក។

"នៅមានរឿងមួយទៀតស្បែកនាងរលោងណាស់ គួរឲ្យចង់ប៉ះ" គេបង្ហាញស្នាមញញឹមគួរឲ្យខ្លាចដាក់នាង និងច្រាននាងដេក ដោយមានគេឃុំគ្រង មិនឲ្យនាងរត់ចេញបាន។ ឯដៃនាំចាន់សង្កត់ដៃនាងទុកមួយទំហឹង។

ហានីល បិទភ្នែក ខាំមាត់ធ្វើខ្លួនដូចគល់ឈើ គ្មានកម្រើកអ្វីបន្តិចឡើយ ឯទឹកភ្នែកនាងវិញក៏ហូរចុះមកតក់ៗ តាមកន្ទុយភ្នែក។

"នាងជារបស់ខ្ញុំ" គ្រាន់តែគេនិយាយចប់ភ្លាម ហានីលក្ដាប់ដៃស្ដាំណែន ពេលគេចង់ឱនមកថើបមុខរបស់នាង នាងក៏កញ្ឆក់ដៃដាល់គេមួយទំហឹង រហូតដល់គេប៉ើងចេញពីខ្លួននាង។

ជុងហ្គុកយកដៃទៅស្ទាបគែមមាត់ ដែលធុំក្លិនឆ្អាបឈាមតិចៗនោះ។ គេហាក់បានស្វាងខ្លះ តែជាតិអាកុលរបស់ស្រាហមវាខ្លាំងពេក ទើបគេមិនបានចាំហានីលច្បាស់ ក្នុងខួរក្បាលគេគិតថានាងជាស្រីកំដរអារម្មណ៍ធម្មតា ធ្វើគេបង្ហាញអាការៈខឹង និងមិនដឹងខុសអ្វីទាំងអស់។

"នាងចង់ទៅណាមកនេះ" ជុងហ្គុក ចាប់ទាញដៃហានីលមកវិញ ដោយការខឹងសម្បារ។

"លែងខ្ញុំទៅ! ខ្ញុំនឹងមិនប្រកាន់មនុស្សស្រវឹងដូចលោកឡើយ" មិនថាហានីល និយាយអ្វីឡើយគេហាក់ហឹងត្រចៀក ស្ដាប់អីមិនបាន ព្រោះថាស្រាមានសារជាតិម្យ៉ាងដែលធ្វើអារម្មណ៍ចង់បានរបស់គេកាន់តែកើនឡើង។ ដៃមាំបានចាប់ហែកសម្លៀកបំពាក់ស្ដើងៗនោះចេញខ្ទេចខ្ទីគ្មានស្ដាយស្រណោះ។

អ្អាយ៎!!

"ហ្ហឹកៗ!សុំអង្វរ! លែងខ្ញុំណាជុងហ្គុក-ហ្ហឹកៗ-ខ្ញុំ-ខ្ញុំខ្លាចទឹកមុខលោកណាស់" ហានីល ស្រែកយំ តែគេមិនដឹងឡើយថាខ្លួនឯងធ្វើអ្វី គិតតែពីចាប់ថើប ជាន់ឈ្លីនាងគ្មានសល់កន្លែងចន្លោះ ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Wo Geschichten leben. Entdecke jetzt